សិង្ហបុរី៖ កម្លោះសង្ហាទើបបញ្ចប់ការសិក្សាម្នាក់ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងកោតសរសើរលើរូបគេយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា គេអាចរកចំណូលរហូតដល់ជាង ១,០០០ដុល្លារក្នុងមួយថ្ងៃៗ ពីមុខរបរលក់ដំឡូងបំពងក្តៅស្រួយ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោក Hasif Othman មានអាយុ២៦ឆ្នាំ មកពីប្រទេសសិង្ហបុរី បានបញ្ចប់ការសិក្សាពីខាងវិទ្យាស្ថាន Royal Melbourne Institute of Technology (RMIT) ពីប្រទេសអូស្រ្តាលី តែទីបំផុតបែរជាចាប់អាជីព ក្លាយជាសហគ្រិនវ័យក្មេងនិងជោគជ័យ តាមរយៈការលក់ដំឡូងបំពងបែបអឺរ៉ុប (French Fries) ដែលលោកបានឲ្យឈ្មោះថា «Katoshka» និងថែមទាំងអាចរកចំណូលបាន រហូតដល់ទៅខ្ទង់ជាង ១,៤០០ដុល្លារឯណោះក្នុងមួយខែៗ។

រូបភាព៖ លោក លោក Hasif Othman

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក Hasif បានឲ្យដឹងថា វាមិនមែនជារឿងងាយស្រួលទេ ទម្រាំតែលោកអាចជោគជ័យ លើអាជីវកម្មមួយនេះមកដល់សព្វថ្ងៃ។ លោកបានពន្យល់ប្រាប់ថា ទាក់ទងទៅនឹងការដាក់ឈ្មោះដំឡូងបំពង «Katoshka» នេះ គឺលោកយកពីភាសារុស្សី មានន័យថា ដំឡូង (Potato) នោះក៏ដោយសារតែលោក ចង់ឲ្យរបរលក់ដំឡូងបំពងនេះ មានឈ្មោះដ៏ទាក់ទាញមួយលក្ខណៈជាអន្តរជាតិ តាមរយៈការជួយផ្តល់យោបល់ និងបំផុសគំនិតពីសំណាក់មិត្តរបស់លោកម្នាក់ ដែលមានឈ្មោះថា Shybree ជួយណែនាំ។

លោក Hasif បានឲ្យដឹងថាទៀតថា លោកដឹងខ្លួនឯងច្បាស់ ពុំដែលធ្លាប់មានបទពិសោធន៍សូម្បីតែបន្តិច ទាក់ទងទៅនឹងការរកស៊ីបើកអាជីវកម្ម បែបនេះពីមុនមកឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចាប់តាំងពីអាជីវកម្មរបស់លោក បានដំណើរការមក លោក Hasif សង្កេតឃើញថា មានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនកុះករ។

ទន្ទឹមនឹងភាពជោគជ័យយ៉ាងសន្សឹមៗនេះដែរ លោក Hasif ក៏បានទម្លាយឲ្យដឹងថា លោកបានចំណាយពេលអស់ជាច្រើនខែ ក្នុងការគិតពីគម្រោងធ្វើយ៉ាងណា ដើម្បីកាន់តែធ្វើឲ្យអាជីវកម្មលោក រីកលូតលាស់ឆ្ពោះទៅមុខបន្តទៀតផងដែរ។ រហូតទីបំផុត លោកក៏បានសម្រេចចិត្តបន្ថែមទឹកប្រាក់វិនិយោគប្រមាណ ១០,០០០ដុល្លារសិង្ហបុរី (ប្រហែលជា ៧,៣០០ដុល្លារអាមេរិក) លើអាជីវកម្មរបស់លោក ដើម្បីពង្រីកការលក់ឲ្យកាន់តែទូលំទូលាយជាងមុន ដែលលុយទាំងអស់នោះ បានមកពីការសន្សំរបស់លោកផ្ទាល់ និងមួយចំណែកខ្លះទៀតគ្រួសាររបស់លោកបានជួយជ្រោមជ្រែង។

លោក Hasif អាចលក់ដំឡូងបំពងបានចាប់ពី៣០០កំប៉ុងឡើងទៅក្នុងមួយថ្ងៃៗ
លោកអាចរកចំណូលបានចន្លោះពី ១,១០០ដុល្លារ ទៅ ១,៥០០ដុល្លារអាមេរិក

ប្រភពដដែលបានឲ្យដឹងបន្តថា លោក Hasif អាចលក់ដំឡូងបំពងបានចាប់ពី៣០០កំប៉ុងឡើងទៅក្នុងមួយថ្ងៃៗ ដែលធ្វើឲ្យលោកអាចរកចំណូលបានចន្លោះពី ១,១០០ដុល្លារ ទៅ ១,៥០០ដុល្លារអាមេរិក។ នោះក៏ដោយសារតែ បន្ទាប់ពីប្រព័ន្ធផ្សាយក្នុងស្រុកជាច្រើន បានចុះផ្សាយពីលោក ធ្វើឲ្យអាជីវកម្មរបស់លោកកាន់តែទទួលបានការគាំទ្រ និងស្គាល់ច្រើនពីអតិថិជន។

ជាចុងក្រោយ លោក Hasif បានលើកឡើងថា ថ្វីបើពេលនេះអាជីវកម្មលោករាងធំជាងមុនបន្តិចមែន ប៉ុន្តែលោកនឹងពន្លឿនការលក់ ឲ្យកាន់តែរហ័សជាងនេះបន្ថែមទៀត ដើម្បីបំពេញតម្រូវត្រូវការរបស់អតិថិជន។ ព្រោះថាជាក់ស្តែង តែងមានអតិថិជនជាច្រើនអញ្ជើញមកទទួលទាន នៅកន្លែងរបស់លោក ជាហេតុធ្វើឲ្យមានការរង់ចាំយូរ។

«ចាប់ផ្តើមធ្វើវា រៀនពីវា ទោះបីជាលទ្ធផលចេញមកល្អអាក្រក់យ៉ាងណាក៏ដោយ ចាត់ទុកវាជាបទពិសោធន៍ ដែលអាចជំរុញឲ្យអ្នកជោគជ័យបាននៅពេលខាងមុខ» នេះគឺជាសម្តីរបស់លោក Hasif បានលើកឡើង ៕ 

បន្ទាប់ពីប្រព័ន្ធផ្សាយក្នុងស្រុកជាច្រើន បានចុះផ្សាយពីលោក ធ្វើឲ្យអាជីវកម្មរបស់លោកកាន់តែទទួលបានការគាំទ្រ និងស្គាល់ច្រើនពីអតិថិជន
Hasif បានលើកឡើងថា ថ្វីបើពេលនេះអាជីវកម្មលោករាងធំជាងមុនបន្តិចមែន ប៉ុន្តែលោកនឹងពន្លឿនការលក់ ឲ្យកាន់តែរហ័សជាងនេះបន្ថែមទៀត ដើម្បីបំពេញតម្រូវត្រូវការរបស់អតិថិជន
អតិថិជនជាច្រើនអញ្ជើញមកទទួលទាន នៅកន្លែងរបស់លោក ជាហេតុធ្វើឲ្យមានការរង់ចាំយូរ
«ចាប់ផ្តើមធ្វើវា រៀនពីវា ទោះបីជាលទ្ធផលចេញមកល្អអាក្រក់យ៉ាងណាក៏ដោយ ចាត់ទុកវាជាបទពិសោធន៍ ដែលអាចជំរុញឲ្យអ្នកជោគជ័យបាននៅពេលខាងមុខ» នេះគឺជាសម្តីរបស់លោក Hasif បានលើកឡើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]