បរទេស៖ អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Louis Van Gaal ទំនងជាអាចវិលមកកាន់ការងារដឹកនាំសាជាថ្មី ក្រោយពីមានសេចក្ដីរាយការណ៍មួយថា លោកអាចនឹងទៅដឹកនាំក្លិប Vissel Kobe ដែលស្ថិតក្នុងលីកកំពូល J League របស់ជប៉ុន។

សារព័ត៌មាន News Outlet Hochi របស់ជប៉ុនបានបញ្ជាក់ថា ក្រុមដែលស្ថិតក្នុងលីក J League នេះ បានដាក់គោលដៅលោក Louis Van Gaal ជាបេក្ខភាពធំជាងគេក្នុងការឡើងមកដឹកនាំ។

លោក Van Gaal ដែលមិនមានប្រវត្ដិបង្វឹកនៅក្លិបក្រៅពីតំបន់អឺរ៉ុប  ត្រូវបានក្លិបបិសាចក្រហម Manchester United បណេ្ដញចេញពីតំណែង ក្រោយពីលោកបានជួយឲ្យក្លិបនេះឈ្នះជើងឯក FA Cup កាលពីឆ្នាំ២០១៦។  

លោក Louis Van Gaal លើកពាន FA Cup ជាមួយ Man Utd

គ្រូបង្វឹកសញ្ជាតិហូឡង់ ដែលធ្លាប់បង្វឹកក្រុមជាច្រើនដូចជា Barcelona, Ajax ជាដើមនោះ អាចនឹងក្លាយជាគ្រូបង្វឹកដំបូងគេដែលធ្លាប់ឈ្នះ Champions League មកបង្វឹកនៅលីកកំពូលជប៉ុន។

នៅក្នុងរដូវកាល ២០១៥-២០១៦ Man Utd ស៊ុតបានត្រឹម ៤៩គ្រាប់ប៉ុណ្ណោះក្នុងលីកក្រោមការដឹកនាំរបស់លោក ហើយក៏ត្រូវបានគេរិះគន់លោកក្នុងការដឹកនាំមិនបានល្អ ពោលគឺ Man Utd បានបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៥ ក្នុងតារាង Premier League ពេលនោះ៕  

Marcus Rashford (ស្ដាំ) និងលោក Louis Van Gaal (ឆ្វេង)
ក្រុម Vissel Kobe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]