ទឹកអប់ជាគ្រឿងសម្អាងម្យ៉ាងដែលសុភាពនារី និងសុភាពបុរសចូលចិត្តប្រើប្រាស់ជាប្រចាំថ្ងៃ និងតាមកម្មវិធីនានា ដើម្បីបង្កើនភាពទាក់ទាញ និងមានក្លិនក្រអូបពេញរាងកាយ។ អ្នកដែលចូលចិត្តដើរទិញទឹកអប់ ប្រហែលជាគ្រាន់តែគិតថា ក្លិនបែបនេះ ក្លិនបែបនោះក្រអូប ។ ការពិតទឹកអប់ទាំងនោះមានក្លិនក្រអូបដូចគ្នា ប៉ុន្តែអក្សរសំគាល់នៅក្រោមទឹកអប់នីមួយៗទៅវិញទេ ដែលអាចបញ្ជាក់ប្រាប់អ្នកពីគ្រឿងផ្សំ មុខងារ របៀបប្រើប្រាស់ និងរយៈពេលដែលអាចជាប់ក្លិន ។  

ថ្ងៃនេះយើងនឹងប្រាប់អ្នកអំពីប្រភេទទឹកអប់ៗនីមួយ ដើម្បីជាប្រយោជន៍សម្រាប់អ្នកដើម្បីងាយស្រួលសម្រេចចិត្តទិញទឹកអប់ មកប្រើប្រាស់ឱ្យត្រូវចិត្ត៖  

ទឹកអប់ជាគ្រឿងសម្អាងម្យ៉ាងដែលសុភាពនារី និងសុភាពបុរសចូលចិត្តប្រើប្រាស់ជាប្រចាំថ្ងៃ និងតាមកម្មវិធីនានាដើម្បីបង្កើនភាពទាក់ទាញ និងមានក្លិនក្រអូបពេញរាងកាយ

ជាទូទៅប្រភេទទឹកអប់នៅលើពិភពលោកមាន ៥ ប្រភេទធំៗ៖ 

 Eau Fraiche 

ជាប្រភេទទឹកអប់ដែលមានក្លិនក្រអូបជាងគេ ហើយមានបរិមាណផ្សំពីប្រេងក្រអូបប្រមាណ 1% ទៅ 3% លាយនៅក្នុងទឹកនិងអាល់កុល។ ប៉ុន្តែជាធម្មតាវាអាចប្រើប្រាស់និងជាប់ក្លិនបាន រយៈពេលតិចបំផុត គឺត្រឹមតែតិចជាង ១ ម៉ោងប៉ុណ្ណោះ។

Eau Fraiche ជាប្រភេទទឹកអប់ដែលអាចប្រើប្រាស់និងជាប់ក្លិនបាន រយៈពេលតិចបំផុត គឺត្រឹមតែតិចជាង ១ ម៉ោងប៉ុណ្ណោះ។

Cologne ( Eau de Cologne ឬ EDC )

ជាប្រភេទទឹកអប់ខូឡូញវ័យចំណាស់បំផុត ដែលពេញនិយមនៅក្នុងប្រទេសអាមេរិកខាងជើង ហើយវាជាទឹកអប់សម្រាប់តែបុរសប្រើប្រាស់តែប៉ុណ្ណោះ ព្រោះតែក្លិនរបស់វាស្រាល ស្រស់ថ្លា និងមានក្លិនផ្លែឈើផងដែរ ។ ទឹកអប់ប្រភេទនេះមានបរិមាណផ្សំពីប្រេងក្រអូបប្រមាណ 2% ទៅ 4% លាយនៅក្នុងទឹកនិងអាល់កុល។ ជាធម្មតាវាអាចប្រើប្រាស់និងជាប់ក្លិនបានរយៈពេលតិចជាង ២ ម៉ោងប៉ុណ្ណោះ ហើយភាគច្រើនប្រើប្រាស់សម្រាប់អាកាសធាតុក្តៅ និងរដូវក្តៅ ដោយបាញ់ផ្ទាល់ទៅលើស្បែកតែម្តង។  

Cologne ( Eau de Cologne ឬ EDC ) អាចប្រើប្រាស់និងជាប់ក្លិនបានរយៈពេលតិចជាង ២ ម៉ោងប៉ុណ្ណោះ ហើយភាគច្រើនប្រើប្រាស់សម្រាប់អាកាសធាតុក្តៅ និងរដូវក្តៅ ដោយបាញ់ផ្ទាល់ទៅលើស្បែកតែម្តង

Toilette (Eau de Toilette ឬ EDT )

ជាប្រភេទទឹកអប់មានសមាសធាតុផ្សំនៃក្លិនឆួលនៃប្រេងក្រអូបសុទ្ធប្រមាណ 5% ទៅ 15% នៅក្នុងជាតិអាល់កុល។ ជាធម្មតាវាអាចប្រើប្រាស់ និងជាប់ក្លិនបានប្រមាណជា ៣ ម៉ោង តែប៉ុណ្ណោះ ព្រោះតែវាឆាប់ហើរក្លិនខ្លាំងណាស់។  

Toilette (Eau de Toilette ឬ EDT ) អាចប្រើប្រាស់ និងជាប់ក្លិនបានប្រមាណជា ៣ ម៉ោង តែប៉ុណ្ណោះ ព្រោះតែវាឆាប់ហើរក្លិនខ្លាំងណាស់

Eau de Parfum ( ឬ EDP )

ជាប្រភេទទឹកអប់ដែលជាទូទៅអាចប្រើបានទាំងបុរសនិងស្រ្តី។ ទឹកអប់ប្រភេទនេះមានបរិមាណផ្សំពីប្រេងក្រអូបសុទ្ធប្រមាណ 15 % ទៅ 20 % ហើយវាអាចប្រើប្រាស់ និងជាប់ក្លិនបានរយៈពេលប្រមាណ ៥ ទៅ ៨ ម៉ោង។ ការប្រើប្រាស់របស់ទឹកអប់មួយប្រភេទនេះភាគច្រើនបាញ់នៅលើ សំលៀកបំពាក់ និងលើសក់។  

Perfume ( Eau de Parfum ឬ EDP ) អាចប្រើប្រាស់ និងជាប់ក្លិនបានរយៈពេលប្រមាណ ៥ ទៅ ៨ ម៉ោង។ ការប្រើប្រាស់របស់ទឹកអប់មួយប្រភេទនេះភាគច្រើនបាញ់នៅលើ សំលៀកបំពាក់ និងលើសក់

Perfume

ពាក្យមួយនេះបានមកពីអក្សរ ឡាតាំង Per Fume ដែលមានន័យថា ក្លិន ឬចំណាយនៃផ្សែង។ ដូច្នេះវាបានក្លាយជាទឹកអប់ដែលមានតម្លៃថ្លៃ ដោយសារតែវាមានក្លិនក្រអូប និងផ្សំឡើងដោយសារធាតុពិសេសៗជាច្រើន ដូចជាក្លិនក្រអូប និងជាតិប្រេងម្យ៉ាងប្រមាណ 20% ទៅ 30% ។ វាជាប្រភេទទឹកអប់តែមួយគត់ដែលអាចប្រើប្រាស់ និងមានក្លិនក្រអូបជាប់បានរហូតដល់ទៅ 24 ម៉ោង។ ទឹកអប់មួយប្រភេទនេះភាគច្រើនល្អបំផុតគឺអនុវត្តផ្ទាល់នៅលើស្បែក ដោយបាញ់ទៅលើរាល់ចំនុចជីពចរ កញ្ចឹងក គុម្ពត្រចៀក និងកដៃទាំងសងខាង៕ 

Perfumeជាប្រភេទទឹកអប់តែមួយគត់ដែលអាចប្រើប្រាស់ និងមានក្លិនក្រអូបជាប់បានរហូតដល់ទៅ 24 ម៉ោង។ ទឹកអប់មួយប្រភេទនេះភាគច្រើនល្អបំផុតគឺអនុវត្តផ្ទាល់នៅលើស្បែក ដោយបាញ់ទៅលើរាល់ចំនុចជីពចរ កញ្ចឹងក គុម្ពត្រចៀក និងកដៃទាំងសងខាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]