អាមេរិក៖ ក្រោយទទួលបានការអនុញ្ញាតពីគណៈកម្មការរៀបចំការប្រកួត ឲ្យពាក់ស្រោមដៃទម្ងន់៨អោន (០.២២គីឡូ) ឡើងប្រកួតរួចមក Conor McGregor បានបោះពាក្យថា ខ្លួននឹងផ្តួល Floyd ឲ្យសន្លប់យ៉ាងហោចណាស់ត្រឹម២ទឹកប៉ុណ្ណោះ។ «ឥឡូវនេះទម្ងន់ស្រោមដៃ៨អោន! ខ្ញុំមិនជឿថា Floyd អាចបន្តប្រកួតលើសពី២ទឹកបានទេ» នេះបើយោងតាមសម្តីរបស់ McGregor ។

Conor McGregor

បើទោះជាយ៉ាងណាក៏ដោយ Conor McGregor បានបញ្ជាក់បន្តទៀត ដោយផ្លាស់ប្តូរទស្សនៈរបស់ខ្លួនទាំងស្រុងភ្លាមៗវិញ ដោយលើកឡើងថា រូបគេមិនអាចបញ្ចប់ការប្រកួតដោយផ្តួល Floyd ឲ្យសន្លប់ភ្លាមៗនោះទេ ពោលគឺគេចង់បន្តការប្រកួតទៅតាមលទ្ធភាពដែលអាចធ្វើបាន ព្រោះតែ McGregor ចង់បង្ហាញប្រាប់មហាជនថា គេពិតជាមានសមត្ថភាពខាងប្រដាល់ ដើម្បីកុំឲ្យមានការសង្ស័យទៅលើសមត្ថភាពរបស់គេទៀត ហើយមួយវិញទៀត McGregor ចង់បានការគោរពពីសំណាក់អ្នកគាំទ្រកីឡាប្រដាល់ផងដែរ ។

ក្នុងនោះ McGregor និយាយថា «មួយផ្នែកនៃចិត្តរបស់ខ្ញុំសង្ឃឹមថា Floyd អាចនឹងបន្តដល់ចប់ទឹក រីឯមួយផ្នែកទៀត គឺខ្ញុំចង់បង្ហាញនូវអ្វីដែលខ្ញុំមាន ក៏ដូចជាបច្ចេកទេសក្បាច់ផ្សេងៗដើម្បីផ្តួល Floyd។ ខ្ញុំនៅតែគិតថា គេមិនអាចឆ្លងផុតទឹកទី២នោះទេ តែយ៉ាងណាក៏ដោយ ពួយើងបានត្រៀមខ្លួនរួចរាល់ហើយ។ ចំនែកខ្ញុំក៏បានត្រៀមខ្លួនសម្រាប់ ការប្រកួត១២ទឹកផងដែរ..»

គួរបញ្ជាក់ថា Floyd និង McGregor នឹងប៉ះគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៅសង្វៀននៃមជ្ឈមណ្ឌល T-Mobile Arena ចំថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ៕ 

Floyd Maywheather
Floyd Maywheather

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]