អង់គ្លេស៖ ខែ្សបម្រើ Nemanja Matic បាននិយាយថា ក្លិបបិសាចក្រហម Manchester United គឺជាក្លិបដែលធំជាងបង្អស់ ក្នុងចំណោមក្លិបដែលរូបគេធ្លាប់លេងឲ្យ នេះបើតាមការសម្ភាសរបស់ទូរទស្សន៍ Sky Sports។

កីឡាករជម្រើសជាតិស៊ែប៊ីរូបនេះ ត្រូវបានក្លិបតោខៀវ Chelsea លក់ទៅឲ្យក្លិបគូប្រជែង Man Utd នារដូវក្ដៅនេះ ក្នុងតម្លៃ៤០លានផោន (៥១លានដុល្លារ) ហើយរូបគេក៏បានបង្ហាញខ្លួនក្នុងការប្រកួតដំបូងនៃក្របខណ្ឌ Premier League ដែល Man Utd យកឈ្នះ West Ham ៤-១ កាលពីសប្ដាហ៍មុនផងដែរ។  

Matic បង្ហាញខ្លួនឲ្យ Man Utd ក្នុងជំនួប Man Utd ឈ្នះ ៤-១ ទៅលើ West Ham

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Sky Sports មុនការប្រកួតទល់នឹង Swansea នាសប្ដាហ៍នេះ Matic បាននិយាយថា៖ «Mourinho បានទិញខ្ញុំពី Benfica មកកាន់ Chelsea ហើយពេលនេះខ្ញុំសម្រេចមកចូលរួមជាមួយ Manchester United ក៏ដោយសាររូបគាត់»។

រូបគេបន្ដថា៖ «Chelsea ជាក្លឹបធំ ឯក្លឹប Benfica ជាក្លឹបបាល់ទាត់ធំបង្អស់ក្នុងប្រទេសព័រទុយហ្គាល់ ក៏ប៉ុន្តែ Manchester គឺ Manchester»។ 

Matic ផ្ដល់កិច្ចសម្ភាសជាមួយទូរទស្សន៍ Sky Sports

គួរឲ្យដឹងដែរថា Matic ត្រូវបានលោក Jose Mourinho ទិញពី Benfica កាលលោកនៅដឹកនាំ Chelsea ហើយក្នុងអំឡុងពេលនោះដែរ ពួកគេទាំង២ ក៏បានឈ្នះពានរង្វាន់ Premier League ជាមួយគ្នាផងដែរ កាលពីឆ្នាំ២០១៥៕ 

លោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]