ភ្នំពេញ៖ ប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា នាយព្រែក ជាតារាកំប្លែង និង ជាពិធីករ មួយរូប ដែលពូកែនិយាយ កំប្លែងលេងសើចច្រើន និងមានប្រជាប្រិយភាពខ្លាំង នៅក្នុងវិស័យសិល្ប:។

នាពេលថ្មីៗនេះលោក បានធ្វើការបង្ហោះរូបភាព២សន្លឹក ដែលធ្វើឲ្យ មានការចាប់អារម្មណ៍ ដល់អ្នកលេងហ្វេសប៊ុកជាច្រើន ដែលនៅក្នុងរូបភាពទាំងពីរនោះ លោកបានភ្ជាប់ជាមួយសារដ៏ខ្លីមួយថា «ខ្ញុំមិនចាំថារូបនេះខ្ញុំសម្តែងក្នុងខារ៉ាអូខេបទអ្វី ឬ ក៏រឿងកំប្លែងអ្វីទេបងប្អូន ចាំបានតែកាលនោះខ្ញុំមានអាយុប្រហែល១៤ឆ្នាំ ស្អាតណាស់រកអ្នកកាត់ដូចគ្មានហិហិហិ”។ 

ក្រោយពីតារារូបនេះ បានបង្ហោះ ឃើញមាន Fan ជាច្រើនមានការភ្ញាក់ផ្អើល និងស្លុតអារម្មណ៍ ពេលឃើញ រូបលោកពីមុន ដែលមើលទៅខុសប្លែក ជាមួយនឹងរូបបច្ចុប្បន្នខ្លាំងមែនទែន៕

បន្ទាប់ពីបានមើលរូបភាពទាំង២សន្លឹក របស់នាយព្រែករួចមក តើអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ? 

សម្រស់កាលពីនៅក្មេង
សម្រស់កាលពីនៅក្មេង
សម្រស់បច្ចុប្បន្ន របស់នាយ ព្រែក
សម្រស់បច្ចុប្បន្ន របស់នាយ ព្រែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក