ការហាត់ប្រាណទៀងទាត់គឺចាំបាច់ខ្លាំងណាស់ បើសិនជាអ្នកចង់មានរាងកាយស្រស់ស្អាត។  ការហាត់ប្រាណអាចជួយរំលាយជាតិខ្លាញ់នៅក្នុងខ្លួនហើយថែមទាំងជួយធ្វើឲ្យសាច់ដុំមានភាពរឹងមាំផងដែរ។  អាហារូបត្ថម្ភមានភាពចាំបាច់ខ្លាំងណាស់ សម្រាប់ការហាត់ប្រាណ  បើទោះបីជាអ្នកចង់មានរាងកាយសមល្មម ឬក៏ចង់ឡើងសាច់ដុំក៏ដោយ។

អ្នកត្រូវដឹងអំពីប្រភេទអាហារដែលអ្នកគួរញាំ មុនពេលហាត់ប្រាណ និងក្រោយពេលហាត់ប្រាណ ព្រោះថាមុនពេលហាត់ប្រាណ អ្នកត្រូវការអាហារដែលអាចធ្វើឲ្យអ្នកមានកម្លាំង  ឯនៅក្រោយពេលហាត់ប្រាណវិញ អ្នកត្រូវការអាហារណាដែលអាចប៉ះប៉ូវសារជាតិដែលបានបាត់បង់ពីរាងកាយបន្ទាប់ពីអ្នកហាត់ប្រាណហើយផងដែរ។

ខាងក្រោមនេះគឺជាអាហារដែលអ្នកគួរតែញាំមុនពេលហាត់ប្រាណ៖

• តែបៃតង

តែបៃតងមានសារៈសំខាន់ខ្លាំងណាស់ មុនពេលធ្វើលំហាត់ប្រាណ។ ជាពិសេសបើអ្នកធ្វើលំហាត់ប្រាណទាក់ទងទៅនឹងផ្នែកខាងក្រោមដងខ្លួន ដូចជា ផ្នែកជើង ជាដើម។ តែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីន អាចបង្ការការឈឺក្បាលដែលកើតឡើងដោយសារការហាត់ប្រាណផងដែរ។  

តែបៃតង

• ផ្លែប៉ោម

ផ្លែប៉ោមមានជាតិសរសៃច្រើនណាស់ ដូច្នេះហើយទើបវាអាចផ្តល់កម្លាំងឱ្យអ្នកហាត់ប្រាណបានរយៈពេលយូរជាងផ្លែឈើដទៃទៀត។  

ផ្លែប៉ោម

• សូកូឡាពណ៌ខ្មៅ

ការញាំសូកូឡាពណ៌ខ្មៅមុនពេលធ្វើលំហាត់ប្រាណ នឹងផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ទៅអ្នក  ព្រោះសូកូឡាពណ៌ខ្មៅមានសារធាតុ Theobromine ដែលអាចបង្កើនថាមពល និងអារម្មណ៍ក្នុងការហាត់ប្រាណ។

សូកូឡាពណ៌ខ្មៅ

• ផ្លែចេក

ផ្លែចេកពោរពេញទៅដោយជាតិស្ករ  ជាតិគ្លុយកូស  ជាតិសរសៃ  និងសារជាតិជាច្រើនទៀតដែលធ្វើឲ្យផ្លែចេកក្លាយជាអាហារបំប៉នថាមពលមួយដ៏មានប្រសិទ្ធភាព។ ផ្លែចេកមិនត្រឹមតែអាចផ្តល់ថាមពលនោះទេ  ប៉ុន្តែវាក៏អាចជួយសម្រួលដល់ការរមួលសាច់ដុំ  និងការឈឺចាប់ដោយសារការហាត់ប្រាណផងដែរ។  ដូច្នេះអ្នកគួរញាំចេកមុនពេលហាត់ប្រាណដើម្បីមានកម្លាំងខ្លាំង និងបង្ការការឈឺចាប់ផ្សេងៗ។

ផ្លែចេក

• ផ្លែអាវូកាដូ (ផ្លែបឺរ)

ផ្លែអាវូកាដូ ឬផ្លែបឺរ គឺជាអាហារដែលអាចជួយផ្តល់ថាមពលដល់រាងកាយរបស់អ្នក ដូច្នេះបើសិនជាអ្នកញ៉ាំវាមុនពេលធ្វើលំហាត់ប្រាណ អ្នកនឹងមានកម្លាំងកំហែងយ៉ាងច្រើនដើម្បីធ្វើការហាត់ប្រាណ។

ផ្លែអាវូកាដូ(ផ្លែបឺរ)

ខាងក្រោមនេះគឺជាអាហារដែលអ្នកគួរតែញាំក្រោយពេលហាត់ប្រាណហើយ៖

• ប៊ឺសណ្តែកដី (Peanut Butter)

ប៊ឺសណ្តែកដីអាចផ្តល់ប្រូតេអ៊ីនយ៉ាងច្រើនទៅដល់រាងកាយរបស់អ្នក។ ក្រោយពេលហាត់ប្រាណអ្នកគួរបរិភោគប៊ឺសណ្តែកដី ដែលចំរាញ់ពីសណ្តែកដីសុទ្ធល្អ  ជាមួយនឹងនំបុ័ង​ ឬក៏នំផ្សេងទៀត ដើម្បីទទួលបានជាតិប្រូតេអ៊ីនដែលអ្នកត្រូវការ។ ផលិតផលនេះអាចរកទិញបាននៅតាមផ្សារទំនើប។ 

ប៊ឺសណ្តែកដី

• ទឹកដោះគោ

ទឹកដោះគោគឺជាប្រភពយ៉ាងធំមួយនៃសារជាតិប្រូតេអ៊ីន។ ដូច្នេះបើសិនអ្នកញាំទឹកដោះគោក្រោយពេលហាត់ប្រាណ  នោះអ្នកនឹងអាចទទួលបានសារជាតិប្រូតេអ៊ីនដើម្បីប៉ះប៉ូវសាច់ដុំ។ 

ទឹកដោះគោ

• ត្រីសាម៉ុង

ត្រីសាម៉ុងមិនត្រឹមតែមានជាតិប្រូតេអ៊ីនយ៉ាងច្រើននោះទេ  ប៉ុន្តែវាក៏មានអាហាររូបត្ថម្ភសំខាន់ៗដែលអាចជួយប៉ះប៉ូវសាច់ដុំដែលឈឺ និងរលាកបន្ទាប់ពីការហាត់ប្រាណរួច។

ត្រីសាម៉ុង

• ទឹក

ក្នុងពេលហាត់ប្រាណ អ្នកអាចបែកញើសយ៉ាងច្រើនដែលធ្វើឲ្យអ្នកខ្វះជាតិទឹកនៅក្នុងខ្លួន។ ដូច្នេះក្រោយពេលហាត់ប្រាណរួច  អ្នកគួរពិសាទឹកឲ្យបានច្រើនដើម្បីបំពេញជាតិទឹកចូលទៅក្នុងខ្លួនវិញ៕

ទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]