បរទេស៖ កំពូលអត្តពលិករត់ប្រណាំង Usain Bolt គ្រោងនឹងចូលរួមលេងឲ្យក្លិប Manchester United នៅដើមខែក្រោយនេះ ទល់នឹងក្រុម Barcelona ក្នុងការប្រកួតមិត្តភាពសប្បុរសធម៍ ប៉ុន្តែចុងក្រោយ អ្វីៗត្រូវបានបញ្ចប់វិញ ដោយសារតែ Bolt មានបញ្ហារបួសសសៃពួរ។

Usain Bolt បានសម្រេចចិត្តចូលនិវត្តន៍ក្នុងអាជីពជាកីឡាកររត់ប្រណាំង ហើយក្នុងការប្រកួតចុងក្រោយរបស់គេ មិនទទួលបានលទ្ធផលល្អនោះទេ ពោលគឺបានទទួលរងរបួសនៅអំឡុងពេលរត់ ធ្វើឲ្យបរាជ័យក្នុងការប្រកួត។

Usain Bolt

ក្រោយបញ្ចប់អាជីពជាអ្នករត់ប្រណាំង Bolt ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៍រវាងក្រុម Manchester United និង Barcelona ប៉ុន្តែសោកស្តាយ ដោយសារតែការពិនិត្យតេស្តសុខភាពលើកចុងក្រោយបានឲ្យឃើញថា Bolt មានបញ្ហារបួសសសៃពួរ និងត្រូវការពេលវេលាយូរដើម្បីព្យាបាលឲ្យជាសះស្បើយ ជាហេតុធ្វើឲ្យរូបគេ មិនអាចចូលលេងក្នុងក្រុម Manchester United បាន។

គួរបញ្ជាក់ផងដែរថា Usain Bolt គឺជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្រុម Manchester Unied មួយរូប ហើយរូបគេតែងតែស្រមៃថា នឹងមានថ្ងៃណាមួយបានចូលលេងជាមួយក្លិបបិសាចក្រហម ប៉ុន្តែនៅពេលដែលមានឱកាសហើយនោះ បែរជាខ្លួនមានរបួសទៅវិញ។

Manchester United នឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុម Barcelona ក្រោមរូបភាពរៃអង្គាសប្រាក់ដើម្បីសប្បុរសធម៍ ហើយការប្រកួតនេះផងដែរ ចូលរួមសុទ្ធតែកីឡាករជើងចាស់របស់ក្រុមនីមួយៗ មិនមែនជាឈុតជាកីឡាករបច្ចុប្បន្ននោះទេ ដែលក្នុងនោះមានដូចជា អ្នកចាំទី Van der Sa, Paul Scholes, Denis Irwin, Dwight Yorke, Phil Neville, Ronny Johnsen, Louis Saha, Mikael Silvestre, Jesper Blomqvist, Quinton Fortune និង Dion Dublin ជាដើម៕ 

កំពូលអត្តពលិករត់ប្រណាំង Usain Bolt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]