ភ្នំពេញ៖ ទីបំផុតជ័យលាភីកញ្ញាឯក Miss Grand Cambodia 2017 បានប្រកាសជាផ្លូវការហើយកាលពីយប់មិញនេះ ក្រោមការចូលរួមអបអរសាទរយ៉ាងច្រើនកុះករ។

ក្នុងនោះដែរ បវរកញ្ញាពាក់ស្លាកលេខ ១១ មានឈ្មោះថា ខ្លឹម ស្រីគា អាយុ ១៨ ឆ្នាំជាសិស្សមកពីរាជធានីភ្នំពេញ បានក្លាយទៅជាម្ចាស់ជ័យលាភីលេខ១គ្រងមកុដ Miss Grand Cambodia 2017។

កញ្ញា ខ្លឹម ស្រីគា បេក្ខនារីពាក់ស្លាកលេខ ១១

ជាមួយគ្នានេះដែរ កញ្ញា ខ្លឹម ស្រីគា ក៏មានកិត្តិយសទទួលបានការបំពាក់មកុដពីបវរកញ្ញា Miss Grand international 2016 និងមានការចូលរួមអបអរសាទរពីកញ្ញា ហេង ចន្ថា Miss Grand Cambodia 2016 ផងដែរ។

គួរឱ្យដឹងដែរថា បន្ទាប់ពីទទួលបានតំណែងជា Miss Grand Cambodia 2017 ម្ចាស់ជ័យលាភីនឹងត្រូវធ្វើដំណើរទៅចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Miss Grand International 2017 បន្តទៀតនៅក្នុងប្រទេសវៀតណាម នាខែតុលាឆ្នាំ២០១៧ខាងមុខនេះ៕

ទស្សនាទិដ្ឋភាពនៃការទទួលពានរង្វាន់ដូចខាងក្រោមនេះ៖

បវរកញ្ញា Miss Grand International 2016 បំពាក់មកុដជ័យលាភី
បវរកញ្ញា Miss Grand International 2016 បំពាក់មកុដជ័យលាភី
បវរកញ្ញា Miss Grand International 2016 បំពាក់មកុដជ័យលាភី
ទិដ្ឋភាពទាំងមូលនៅក្នុងការប្រគល់មកុដបវរកញ្ញា Miss Grand Cambodia 2017
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា