បរទេស៖ ខែ្សប្រយុទ្ធ Diego Costa នាពេលនេះពិតជាចង់ត្រលប់ទៅកាន់ក្លិបចាស់របស់ខ្លួន Atletico Madrid មែនហើយ ក្រោយពីគេជឿថា អនាគតរបស់គេនឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗនេះ។

ខែ្សប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea ពេលនេះកំពុងស្ថិតក្នុងប្រទេសប្រេស៊ីល ខណៈរូបគេមិនមានគម្រោងវិលត្រលប់មកកាន់ទឹកដី Stamford Bridge វិញឡើយ។

ទំនាក់ទំនងរបស់គេ និងគ្រូបង្វឹកលោក Antonio Conte ចាប់ផ្ដើមមានភាពរកាំរកូស ក្រោយអ្នកចាត់ការសញ្ជាតិអីុតាលីរូបនេះ បានផ្ញើសារទៅកាន់ Costa ថា រូបគេលេងមានអនាគតហើយនៅក្លិប Chelsea។

បច្ចុប្បន្ន Costa មានគម្រោងតែមួយគត់ក្នុងចិត្ដថា រូបគេនឹងអាចត្រលប់ទៅលេងឲ្យក្លិបចាស់វិញគឺ Atletico ប៉ុន្ដែកុងត្រារបស់គេនៅ Chelsea មិនទាន់ផុតនៅឡើយ ខណៈដែលក្លិបក៏ពុំមានគម្រោងលក់គេចេញដែរ។  

អ្នកចាត់ការលោក Conte និង Costa

កីឡាករវ័យ ២៩ឆ្នាំរូបនេះបានបញ្ចេញលិខិតមួយដោយបានសរសេរថា៖ «ខ្ញុំត្រូវតែត្រលប់ទៅ Atletico ឲ្យទាល់តែបាន។ ទោះជាការផ្ទេរនេះមិនអាចទៅមុខបាននាពេលនេះ ដោយសារតែក្លឹប Chelsea មិនចង់ឲ្យខ្ញុំទៅ ប៉ុន្តែខ្ញុំជឿថារឿងនេះនឹងត្រូវបានដោះស្រាយនាពេលឆាប់ៗ»។

ពាក្យសំដីទាំងនេះហើយ ដែលបញ្ជាក់ថា Costa នឹងមិនត្រឡប់មកទីក្រុងឡុងដ៍ដើម្បីលេងឲ្យក្លឹបតោខៀវវិញទេនារដូវកាលថ្មីនេះ៕ 

Costa សព្វថៃ្ងកំពុងស្ថិតក្នុងប្រទេសប្រេស៊ីល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]