ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយ ប្រវត្តិតារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក ដួង វីរៈសិទ្ធ ដែលត្រូវជាបងប្រុសបង្កើតរបស់ ម៉ម ពេជ្ជរិទ្ធ រួចមក ដំណឹងនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

ព្រោះតែ តារាប្រុសទាំងពីរ បានព្យាយាមលាក់បាំងរឿងមួយនេះយ៉ាងជិត និងមិនងាយផ្សព្វផ្សាយឲ្យមហាជនបានដឹងឡើយ។

ហើយថ្មីៗនេះដែរ អាថ៌កំបាំងមួយទៀត ក៏ត្រូវបានលាតត្រដាងពេញបណ្ដាញសង្គម បន្ទាប់ពីលោក ម៉ម សំនៀង បានចូលប្រកួតក្នុងកម្មវិធី« សំនៀងឯកខារ៉ាបាវ »ទើបគេដឹងថា តាមពិតលោកជាបងប្រុសបង្កើត របស់តារាប្រុស វ័យក្មេងទាំងពីរ ពោលគឺ លោក ដួង វីរៈសិទ្ធ និង ម៉ម ពេជ្ជ រិទ្ធ ដែលជាម្ចាស់បទ«ចង់ក្បែរ»។

អ្វីដែលកាន់តែពិសេសនោះ ទាំងបីនាក់បងប្អូន សុទ្ធតែជាគ្រាប់ពេជ្រនៃសិល្បៈ ម្នាក់ៗពិតជាមានទេពកោសល្យខ្ពស់ ក្នុងការច្រៀង លើសពីនេះអ្នកទាំងបី ក៏មានសមត្ថភាពលេងឧបករណ៍តន្ត្រីបានយ៉ាងស្ទាត់ជំនាញទៀតផង។

គួរបញ្ជាក់ដែរថា ក្រៅពីជាបេក្ខភាពប្រលង លោក ម៉ម សំនៀង ក៏ជាពិធីករព័ត៌មាន យ៉ាងមានវិជ្ជាជីវៈ ប្រចាំទូរទស្សន៍មួយផងដែរ៕ 

ម៉ម សំនៀង និងប្អូនប្រុស ដួង វីរៈសិទ្ធ
ម៉ម សំនៀង និងប្អូនប្រុស ពេជ្ជ រិទ្ធ
ម៉ម សំនៀង និងគ្រួសារ
ម៉ម សំនៀង និងអ្នកម្ដាយ
ម៉ម សំនៀង ជាបេក្ខភាពក្នុងការប្រកួតចម្រៀងក្នុងកម្មវិធី «សំនៀងឯកខារ៉ាបាវ»
ម៉ម សំនៀង ជាពិធីករប្រចាំទូរទស្សន៍
ម៉ម សំនៀង លេងហ្គីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ