មនុស្សស្រីភាគច្រើនតែងតែមានកង្វល់រាល់ពេលលុបលាងមុខម្តងៗ ក្រោយពេលដែលតុបតែងមុខរួច ព្រោះពិបាកជូតសំអាត និងលុបលាងឱ្យបានស្អាតល្អ។

ថ្ងៃនេះយើងនឹងនាំអារម្មណ៍សុភាពនារីទាំងឡាយ មកប្រើប្រាស់គ្រឿងផ្សំធម្មជាតិទាំង ៥មុខ ដែលអាចមានលទ្ធភាពលាងសំអាតគ្រឿងតុបតែងមុខបានស្អាតល្អ មិនប៉ះពាល់ផ្ទៃមុខ  និងមានគុណសម្បត្តិជាច្រើនដល់សុខភាពស្បែកមុខ  ហើយថែមទាំងមានតម្លៃសមរម្យទៀតផង ៖ 

គ្រឿងផ្សំធម្មជាតិទាំង ៥ មុខដែលអាចមានលទ្ធភាពលាងសំអាតគ្រឿងតុបតែងមុខបានស្អាតល្អ មិនប៉ះពាល់ដល់សុខភាពស្បែកមុខ និងមានតម្លៃសមរម្យថែមទៀតផង

១. ប្រេងដូង

ប្រេងដូងជាគ្រឿងផ្សំធម្មជាតិមួយដែលស្ត្រីគ្រប់រូបគួរមានជាប្រចាំនៅក្នុងទូរសំអាង។ ប្រេងដូងមានប្រសិទ្ធភាពជួយជូតសំអាតគ្រឿងសំអាងពីលើផ្ទៃមុខបានស្អាតល្អ ហើយថែមទាំងមិនប៉ះពាល់ដល់សុខភាពស្បែកមុខទៀតផង។

វិធីប្រើ៖ ដោយគ្រាន់តែយកសំលីជ្រលក់ប្រេងដូងមកជូតលើផ្ទៃមុខ វាអាចជួយសំអាតម្សៅលើមុខ ម៉ាស្ការ៉ា គូល័រភ្នែក ក្រែមលើបបូរមាត់បានយ៉ាងស្អាតល្អ ថែមទាំងធ្វើឱ្យស្បែកមុខរបស់អ្នកមានសំណើមល្អថែមទៀតផង។ 

គ្រាន់តែយកសំលីជ្រលក់ប្រេងដូងមកជូតលើផ្ទៃមុខ វាអាចជួយសំអាតម្សៅលើមុខ ម៉ាស្ការ៉ា គូល័រភ្នែក ក្រែមលើបបូរមាត់បានយ៉ាងស្អាតល្អ ថែមទាំងធ្វើឱ្យស្បែកមុខរបស់អ្នកមានសំណើមល្អថែមទៀតផង

២.ជែលប្រទាលកន្ទុយក្រពើ

ជែលប្រទាលកន្ទុយក្រពើមិនត្រឹមតែអាចលុបលាងគ្រឿងសំអាងចេញពីមុខរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងជួយកម្ចាត់កាកសំណល់មិនល្អ  ហើយផ្តល់វីតាមីន E  ត្រឡប់មកដល់ស្បែកមុខវិញ  ធ្វើឱ្យមុខត្រជាក់ ភ្លឺ រលោង និងស្រស់ថ្លា។

វិធីប្រើ៖  គ្រាន់តែចិត ឬកោសយកជែលចេញពីប្រទាលកន្ទុយក្រពើ រួចយកវាមកជូតលើផ្ទៃមុខដែលមានគ្រឿងសំអាង  រួចយកសំលី ​ឬក្រណាត់ស្អាតជូតសំអាតចេញ ហើយលាងមុខចេញជាការស្រេច។  ងាយៗ ចំណាយលុយតិច មិនប៉ះពាល់សុខភាពស្បែកមុខថែមទៀតផង។ 

គ្រាន់តែចិត ឬកោសយកជែលចេញពីប្រទាលកន្ទុយក្រពើ រួចយកវាមកជូតលើផ្ទៃមុខដែលមានគ្រឿងសំអាងជាការស្រេច

៣. ប្រេងអូលីវ

ប្រេងអូលីវជាគ្រឿងផ្សំមួយដែលមានអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការលុបលាងគ្រឿងសំអាងដែលពិបាកជូតសំអាតចេញយ៉ាងមានប្រសិទ្ធភាព ដែលអ្នកអាចរកទិញបានដោយងាយនៅលើទីផ្សារ។  វាមិនត្រឹមតែមានគុណប្រយោជន៍ក្នុងការជូតសំអាតគ្រឿងសំអាងប៉ុណ្ណោះទេ   វាថែមទាំងជួយឱ្យមុខរបស់អ្នកមានសំណើម និងស្រស់ថ្លាថែមទៀតផង។

វិធីប្រើ៖ យកប្រេងអូលីវលាបថ្នមៗសព្វពេញផ្ទៃមុខដែលមានគ្រឿងសំអាង រួចទុកចោលប្រមាណ ២ ទៅ៣នាទី  រួចយកសំលីជូតប្រេងលើមុខចេញ អ្នកនឹងឃើញថាគ្រឿងសំអាងរលុបបាត់អស់ចេញពីផ្ទៃមុខតែម្តង។ បន្ទាប់មកអ្នកអាចលុបលាងមុខចេញធម្មតាជាមួយទឹកក្តៅឧណ្ហៗ  ហើយអ្នកអាចលាបប្រេងអូលីវបន្ថែមរាល់ពេលដែលមានអារម្មណ៍ ថាមុខរបស់អ្នកស្ងួតផងដែរ។ 

យកប្រេងអូលីវលាបថ្នមៗសព្វពេញផ្ទៃមុខដែលមានគ្រឿងសំអាង រួចទុកចោលប្រមាណពី ២ ទៅ ៣ នាទី។ រួចយកសំលីជូតប្រេងលើមុខចេញ អ្នកនឹងឃើញថាគ្រឿងសំអាងរលុបបាត់អស់ចេញពីផ្ទៃមុខ

៤. ប្រេង Jojoba

ប្រេង Jojoba មួយប្រភេទនេះមានដាក់លក់នៅតាមផ្សារទំនើប ហើយវាមានគុណប្រយោជន៍ ធ្វើឱ្យស្បែកមុខរលោងស្រស់ថ្លា មានសំណើម ហើយថែមទាំងអាចជូតសំអាតគ្រឿងសំអាងលើផ្ទៃមុខបានយ៉ាងល្អថែមទៀតផង។ ប្រេង Jojoba ជាគ្រឿងសំអាងធម្មជាតិមួយដែលគ្មានផលប៉ះពាល់ ឬប្រតិកម្មណាមួយដល់សុខភាពស្បែកមុខនោះទេ  អ្នកដែលកើតមានបញ្ហាមុខមុន ឬស្បែកមានប្រតិកម្ម អាលែកហ្សីក៏អាចប្រើបានដែរ។

វិធីប្រើ៖ គ្រាន់តែយកសំលីផ្តិតប្រេង Jojoba នេះរួចយកមកជូតសំអាតថ្នមៗលើផ្ទៃមុខដែលមានគ្រឿងសំអាងឱ្យសព្វ រួចយកសំលី ឬកំណាត់ស្អាតសើមជូតចេញជាការស្រេច។

គ្រាន់តែយកសំលីផ្តិតប្រេង Jojoba នេះរួចយកមកជូតសំអាតថ្នមៗលើផ្ទៃមុខដែលមានគ្រឿងសំអាងឱ្យសព្វ រួចយកសំលី ឬកំណាត់ស្អាតសើមជូត ចេញជាការស្រេច

៥.សម្បកចេក

សម្បកចេកវាអាចនឹងប្លែក ឬធ្វើឱ្យអ្នកភ្ញាក់ផ្អើលដោយស្មានមិនដល់ថាវាអាចមានគុណប្រយោជន៍ជួយជូតសំអាតគ្រឿងសំអាងបានសោះ។ ការពិតសម្បកផ្លែចេកមានកោសិកាដែលអាចជួយសំអាតយ៉ាងជ្រៅក្នុងស្រទាប់ស្បែកមុខរបស់អ្នកបានយ៉ាងល្អ ដូចជាកាកសំណល់កខ្វក់ពីគ្រឿងសំអាង ជួយសំអាតរន្ធញើសលើមុខរបស់អ្នក ថែមទាំងអាចកម្ចាត់ស្បែកមុខដែលមានជាតិខ្លាញ់បានថែមទៀតផង។

វិធីប្រើ៖ គ្រាន់តែយកសម្បកផ្លែចេកខាងក្នុងលាយជាមួយប្រេងអូលីវបន្តិច រួចយកមកត្រដុសជូតថ្នមៗលើស្បែកមុខដែលមានគ្រឿងសំអាងរបស់អ្នក រួចយកក្រណាត់ស្អាតមកជូតចេញជាការស្រេច៕

គ្រាន់តែយកសម្បកផ្លែចេកខាងក្នុងលាយជាមួយប្រេងអូលីវបន្តិច រួចយកមកត្រដុស ជូតថ្នមៗលើស្បែកមុខដែលមានគ្រឿងសំអាងរបស់អ្នក រួចយកក្រណាត់ស្អាតមកជូតចេញជាការស្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]