អាមេរិក៖ លោកតា Davison បានរស់នៅកំព្រាតែឯង បន្ទាប់ពីលោកយាយ Evy ជាភរិយាដែលរស់នៅជាមួយគ្នាជាង ៦៦ឆ្នាំមកហើយនោះ បានលាចាកលោកកាលពីខែមេសា ឆ្នាំ ២០១៦ កន្លងទៅ។

នៅក្នុងវីដេអូមួយ លោកតា Davision បាននិយាយថា៖ 

“អ្នកមិនអាចស្រមៃដឹងថា វាមានអារម្មណ៍បែបណានោះទេ។ អ្នកយំខ្លាំងណាស់ ព្រោះ នាង (លោកយាយ Evy) មិននៅទីនេះទៀតទេ។”

ដូច្នេះ អតីតចៅក្រមវ័យ ៩៤ឆ្នាំ រូបនេះ ក៏បានសម្រេចចិត្តធ្វើអាងហែលទឹកមួយនៅក្រោយផ្ទះរបស់ខ្លួន ដែលមានទីតាំងនៅក្នុងទីក្រុង Morris រដ្ឋ Minnesota សហរដ្ឋអាមេរិក។ ឥឡូវនេះ គាត់មានភ្ញៀវមកលេងច្រើនណាស់។

គួរបញ្ជាក់ដែរថា អាងទឹកដែលមានបណ្តោយ ៩.៨ម៉ែត្រ និងទទឹង ៤.៩ម៉ែត្រនោះ បានរៀបចំឡើងកាលពីដើមឆ្នាំ២០១៧ រហូតមកដល់ខែកក្កដា ឆ្នាំដដែលនេះលោកតា Davision បានដាក់ឲ្យក្មេងៗចូលលេងដោយឥតគិតថ្លៃ ។

ក្រៅពីកូនៗពេញវ័យចំនួន៣នាក់ លោកតា Davision មិនមានចៅនោះទេ ប៉ុន្តែមានអ្នកជិតខាងម្នាក់ បានប្រាប់ទៅកាន់លោកតាថា៖ 

“អ្នកបានចូលរួមចំណែកចិញ្ចឹមកូនៗរបស់អ្នកជិតខាង ដូច្នេះ ពួកគេក៏ជាចៅរបស់អ្នកដែរ”។

ដូច្នេះ ចាប់ពីពេលនេះតទៅ លោកតា Davision មិនឯកាទៀតទេ៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖ 

រូបភាព លោកតា Davision
សកម្មភាពនៃការរៀបចំអាងហែលទឹក របស់លោកតា Davision
លោកតា Davision លែងឯកាដូចកាលពីមុនទៀតហើយ
ក្មេងៗអាចចូលលេងក្នុងអាងទឹករបស់លោកតា Davision ដោយឥតគិតថ្លៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]