ភ្នំពេញ៖ នៅថ្ងៃទី២៣ខែតុលា ឆ្នាំ ២០១២ តារាល្បីប្រចាំផលិតកម្មសាន់ដេ ដែលដឹកនាំដោយលោកចាងហ្វាងផលិតកម្ម ឡាយ សុខចំរើន បាននាំគ្នាទៅអុជធូកបួងសួង និងគោរព្វវិញ្ញាញក្ខន្ធ ព្រះមហាវិរក្សត្រ ព្រះបិតាឯករាជ្យ និងឯកភាពជាតិខ្មែរ សម្ដេចព្រះបាទនរោត្តម សីហនុ នៅមុខព្រះបរមរាជាវាំង។

នៅក្នុងការចូលរួមគោរព្វវិញ្ញាណក្ខន្ធ ពីសំណាក់តារាល្បីៗ ប្រចាំផលិតកម្មសាន់ដេនេះ គេសង្កេតឃើញមានវត្តមាន តារាចម្រៀងស្រី សុខ ពិសី ដែលរងនូវពាក្យចចាមអារ៉ាមថា មានផ្ទៃពោះចូលរួមផងដែរ។ វត្តមានរបស់សុខ ពិសី នៅពេលនេះ គឺជាការបញ្ជាក់នូវភាពស្អាតស្អំរបស់នាង ថាពិតជាគ្មានផ្ទៃពោះ ដូចការលើកឡើងរបស់មហាជននោះទេ។

វត្តមានរបស់តារាល្បីៗទាំងនេះ បានធ្វើឲ្យមហាជនជាច្រើន ចោមរោមមើល នៅគ្រាដែលប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ កំពុងតែណែនណាន់តាំតាប់ ដើម្បីចូលរួមគោរព្វវិញ្ញាណក្ខន្ធសម្ដេចតា ដូចទៅនឹងតារាៗទាំងនោះដែរ។ លើសពីនេះគេសង្កេតឃើញថា មានតារាមួយចំនួនរបស់ផលិតកម្មសាន់ដេនេះ បានដុតធូកបួងសួង ខណៈដែលតារាមួយចំនួនទៀតមិនបានដុតធូកដូចគេ តែបានស្មឹងស្មាតក្នុងចិត្តដើម្បីជាការគោរព និងឧទ្ទិសកុសល្យ ដល់ដួងវិញ្ញាណក្ខន្ធ សម្ដេចព្រះបិតាជាតិ ឲ្យទ្រង់បានទៅសោយសុខក្នុងសុគតិភព។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានរងនូវការរិះគន់យ៉ាងខ្លាំងៗ ពីសំណាក់មហាជន ដោយសារនាងមិនព្រមបង្ហាញខ្លួន នៅគ្រាដែលមានពាក្យចចាមអារ៉ាមថា នាងមានផ្ទៃពោះជាមួយនឹងមន្ត្រីធំម្នាក់ ហើយសង្ងំទៅរស់នៅសោយសុខ នៅប្រទេសសង្ហបុរី៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

DAP news

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី