ថៃ៖ នារីដ៏ស្រស់ស្អាតម្នាក់បម្រើការលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ថៃ AirAsia ថ្មីៗនេះកំពុងឆក់យកបេះដូង អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ឲ្យចាប់អារម្មណ៍លើរូបនាង តាមរយៈការបង្ហើរសំនៀងយ៉ាងពិរោះ ដើម្បីបំពេរអារម្មណ៍ដល់អ្នកដំណើរ។

បើយោងតាមប្រភពព័ត៌មាន បានរាយការណ៍ឲ្យដឹងថា ការច្រៀងលេងកម្សាន្តបង្កទៅជាបរិយាកាសសប្បាយរីករាយលើយន្តហោះនេះ បានកើតឡើងបន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រចាំប្រទេសថៃបានយឺតយ៉ាវក្នុងការចេញដំណើរ ដោយតម្រូវពន្យាមួយរយៈពេលខ្លីសិន។

ដើម្បីកុំឲ្យអ្នកដំណើរលើយន្តហោះ ធុញទ្រាំក្នុងការរង់ចាំ នារីអូតេសមិនត្រូវបានគេបង្ហាញអត្តសញ្ញាណម្នាក់ បានសម្រេចចិត្តឆ្លៀតយកពេលវេលានោះ បកស្រាយចម្រៀងមួយបទជាភាសាអង់គ្លេស មានចំណងជើងថា «I’m Your» ដែលជាបទដ៏ល្បីមួយ របស់អ្នកចម្រៀងសញ្ជាតិអាមេរិក Jason Mraz ដើម្បីកំដរអារម្មណ៍អ្នកដំណើរតែម្តង។

តាមរយៈវីដេអូឃ្លីប គេឃើញថា នារីអាកាសចរខាងលើនេះ បានច្រៀងតាមឧបករណ៍ទាក់ទងប្រើលើយន្តហោះ ដោយបើកសាច់ភ្លេងចម្រៀងចេញពីទូរស័ព្ទដៃស្មាតហ្វូនរបស់នាងដើម្បីច្រៀងតាម ជាមួយនឹងភាពក្រមិចក្រមើម និងស្នាមញញឹមដ៏ទាក់ទាញទៅកាន់អ្នកដំណើរ។ នៅចុងបញ្ចប់នៃវីដេអូឃ្លីប បន្ទាប់ពីស្រីស្អាតអូតេសខាងលើ បានបកស្រាយចម្រៀងចប់ អ្នកដំណើរលើយន្តហោះជាច្រើនក៏បាននាំគ្នាស្រែកហ៊ោ និងទះដៃសាទរដល់នាងផងដែរ។

អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា «នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីសម្លេងច្រៀងរបស់នាង ក៏ពិរោះរណ្តំថែមទៀត»

គួរឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក ដោយគណនីមួយឈ្មោះថា Kornchanok Benchaphongsa ដោយទទួលបានអ្នកចុចចូលមើលរហូតដល់ទៅជាង១ដងហើយមកទល់ពេលនេះ៕

ទស្សនាវីដេអូខាងក្រោម៖ 

នារីដ៏ស្រស់ស្អាតម្នាក់បម្រើការលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia ថ្មីៗនេះ កំពុងតែឆក់យកបេះដូង អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ឲ្យចាប់អារម្មណ៍លើរូបនាង តាមរយៈការបង្ហើរសំនៀងយ៉ាងពិរោះ ដើម្បីបំពេរអារម្មណ៍ដល់អ្នកដំណើរ
នារីដ៏ស្រស់ស្អាតម្នាក់បម្រើការលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia ថ្មីៗនេះ កំពុងតែឆក់យកបេះដូង អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ឲ្យចាប់អារម្មណ៍លើរូបនាង តាមរយៈការបង្ហើរសំនៀងយ៉ាងពិរោះ ដើម្បីបំពេរអារម្មណ៍ដល់អ្នកដំណើរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]