ម៉ាឡេស៊ី៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ លោក Leonardo Vitorino បាននិយាយថា កូនក្រុមរបស់លោកនៅខ្សោយខាងតំបន់ប្រយុទ្ធ ហើយភាគច្រើនកីឡាករមិនសូវមានបទពិសោធន៍ ក្នុងជំនួបកាលពីម្សិលមិញដែលវៀតណាម លត់កម្ពុជា ៤-១។

ក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បាននិយាយថា៖ «ប្រាកដណាស់ ពួកយើងលេងទល់នឹងក្រុមខ្លាំងមួយ ដែលលេងក្នុងវគ្គជម្រុះ World Cup។ ពួកយើងធើ្វការគ្រប់គ្រង ក៏ដូចជាបង្កើតឱកាសខ្លះដែរ ប៉ុន្ដែការសម្រេចគ្រាប់បាល់របស់យើងគឺពិបាកមែនទែន ដោយសារតែយើងដាក់កីឡាករក្មេងៗច្រើន (អាយុ១៦, ១៧ឆ្នាំ)។ ពួកយើងដឹងថា វាពិបាកណាស់សម្រាប់ពួកយើង»។  

លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

គួរបញ្ជាក់ដែរថា ២ប្រកួតរបស់ក្រុមកម្ពុជា ក្នុងពូល B គឺបរាជ័យទាំង២ ដោយការប្រកួតទីមួយ ចាញ់ក្រុមហ្វីលីពីន ដោយលទ្ធផល ២-០ និងប្រកួតទីពីរ បន្តចាញ់ក្រុមវៀតណាម ដោយលទ្ធផល ៤-១។ ក្រុមដែលមានរហស្សនាមគោរព្រៃ នឹងត្រូវបន្ដធើ្វការងារធ្ងន់ ពោលគឺនឹងត្រូវជួបក្រុមខ្លាំងថៃ នៅថៃ្ងទី២០ ខែសីហា ខាងមុខនេះ៕ 

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]