អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona នឹងពាក់ស្លាកដៃពណ៍ខ្មៅក្នុងការប្រកួតបើកឆាកនៃក្របខណ្ឌ La Liga នាសប្ដាហ៍នេះ ដើម្បីជាការរំលែកទុក្ខដល់ជនរងគ្រោះដែលបានស្លាប់ដោយការវាយប្រហារមួយក្នុងទីក្រុង Barcelona កាលពីយប់មិញ។

មុនចាប់ផ្ដើមការប្រកួត នឹងមានការស្មិងស្មាធិ៍រយៈពេលមួយនាទី ក្នុងជំនួបដែល Barcelona ស្វាគមន៍ Real Betis នៅកីឡដ្ឋាន Nou Camp នាថៃ្ងអាទិត្យនេះ ខណៈដែលការប្រកួតដ៏ទៃទៀតក្នុងប្រទេសអេស្ប៉ាញ ក៏មានការការស្មិងស្មាធិ៍រយៈពេលមួយនាទី ដូចគ្នាផងដែរ។

ក្នុងនោះផងដែរតារាល្បីៗជាច្រើនក្នុងពិភពបាល់ទាត់ដូចជា Luis Suarez, Neymar, Cristiano Ronaldo ជាដើមបានធើ្វការរំលែកទុក្ខទៅដល់ជនរងគ្រោះដែលបានស្លាប់ និងរងរបួសក្នុងហេតុការណ៍ភេរវកម្មនោះ។  

Suarez បានចូលរួមរំលែកទុក្ខដោយបានបង្ហោះរូបភាពនេះក្នុងបណ្ដាញសង្គម Twitter
Neymar បានចូលរួមរំលែកទុក្ខដោយបានបង្ហោះរូបភាពនេះក្នុងបណ្ដាញសង្គម Twitter
Ronaldo បានចូលរួមរំលែកទុក្ខដោយបានបង្ហោះសារនេះក្នុងបណ្ដាញសង្គម Twitter

សូមបញ្ជាក់ថាកាលពីយប់មិញ មានភេរវកម្មមួយបានកើតឡើង ដោយឡានដឹកទំនិញមួយបានបុករះមនុស្សក្នុងតំបន់ទេសចរណ៍ ក្នុងតំបន់ Las Ramblas ទីក្រុង Barcelona ដែលធើ្វឲ្យយ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់ និងប្រហែល៨០នាក់ទៀត រងរបួស៕ 

ជនរងគ្រោះក្នុងការវាយប្រហារកាលពីយប់មិញ
កម្លាំងប៉ូលីសធើ្វការអន្ដរាគមន៍
ជនសង្ស័យដែលគេសង្ស័យថាជាអ្នកបើកឡានបុករះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]