ម៉ិកស៊ិក៖ ពិធីការិនីអានការព្យាករណ៍ឧតុនិយម ដ៏ស្រស់ស្អាតម្នាក់ ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបភាពស៊ិចស៊ីរបស់នាង ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមរួចមក។

នាង Yanet Garcia មានអាយុ២៦ឆ្នាំ មកពីទីក្រុង Monterrey រដ្ឋ Nuevo León ប្រទេសម៉ិកស៊ិក។ នាងបានបង្ហោះចែកចាយរូបភាពមួយចំនួន ចូលទៅក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់នាង ក្នុងឈុតស្លៀកប៊ីគីនី នាដំណើរកម្សាន្តទៅលេងនៅឆ្នេរសមុទ្រមួយកន្លែង ក្នុងប្រទេសកូឡុំប៊ី ជាមួយនឹងត្រកៀកទយមូលក្លំដ៏ស្រស់ស្អាត រហូតធ្វើឲ្យមហាជនជាច្រើន មិននឹកស្មានថា Garcia នាងមានត្រកៀក និងដងខ្លួនស្រឡូនស្អាតយ៉ាងដូច្នេះទាល់តែសោះ។

មហាជនជាច្រើនថែមទាំងបានប្រដូចនាង ទៅនឹងតារាសម្តែងស្រីសញ្ជាតិអាមេរិក នាង Kim Kardashian ដែលត្រូវបានគេស្គាល់ និងចាត់ទុកថាជាតារាស្រីម្នាក់ ដែលមានត្រកៀកស្អាត ស៊ីដាច់គេលើពិភពលោកថែមទៀតផង។

ដោយសារភាពទាក់ទាញ និងស្រស់ស្អាតរបស់នាង Garcia បានធ្វើឲ្យគណនីអ៊ីនស្តាក្រាម របស់នាងទទួលបានអ្នកចុចតាមដាន (Follow) រហូតដល់ទៅជាង ៥លាននាក់ឯណោះ។

អ្នកលេងបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិលើរូបរបស់នាងថា «នាងពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយថែមទាំងមានដងខ្លួនស្រឡូនស្អាតគួរជាទីទាក់ទាញ» ។ ក្នុងនោះ ក៏បានអ្នកនិយមលេងបណ្តាញសង្គមជាច្រើនផ្សេងទៀត បានបញ្ចេញមតិជូនពរដល់នាង សូមឲ្យដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព និងក្តីរីករាយផងដែរ។

ជាមួយគ្នានេះដែរ បើតាមប្រភពព័ត៌មាន ក៏បានឲ្យដឹងផងដែរថា អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺនាង Yanet Garcia ក៏ត្រូវបានគេដឹងថាជាតារាសម្តែងម្នាក់ នៅទឹកដីអាមេរិក ក្នុងខ្សែភាពយន្តបែបវិទ្យាសាស្រ្ត និងរន្ធត់ថ្មីមួយ ដែលមានចំណងជើងថា «Sharknado 5: Global Swarming» ជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់នាង កាន់តែលេចធ្លោទ្វេដងផងដែរ៕

ទស្សនារូបភាពខាងក្រោម៖  

នាង Yanet Garcia មានអាយុ២៦ឆ្នាំ មកពីទីក្រុង Monterrey រដ្ឋ Nuevo León ប្រទេសម៉ិកស៊ិក
រូបភាព៖ នាង Yanet Garcia
រូបភាព៖ នាង Yanet Garcia
រូបភាព៖ នាង Yanet Garcia
រូបភាព៖ នាង Yanet Garcia
រូបភាព៖ នាង Yanet Garcia
រូបភាព៖ នាង Yanet Garcia
រូបភាព៖ នាង Yanet Garcia
រូបភាព៖ នាង Yanet Garcia
រូបភាព៖ នាង Yanet Garcia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]