កំពង់ចាម៖ អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ត្រូវបានមហាជន កោតសរសើរថា ជាប្តីប្រពន្ធដែលមានរូបសម្រស់ស្រស់ស្អាត និងតែងបង្ហាញភាពផ្អែមល្ហែមមើលទៅគួរឲ្យច្រណែន។

តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធ មុខជំនួញអ្នកទាំងពីរ ក៏កាន់តែកាក់កប មិនធម្មតាឡើយ។ ទន្ទឹមនឹងនេះរាល់ពេលទំនេរ អ្នកទាំងពីរតែងដឹកដៃគ្នាធ្វើដំណើរកម្សាន្ត និងផ្ដិតយកទិដ្ឋភាពស្អាតៗជានិច្ច។

លើសពីនេះទៅទៀត គេតែងសង្កេតឃើញថា ពេលប្ដីប្រពន្ធ តារាមួយគូនេះដើរលេងម្ដងៗ អ្នកទាំងពីរ ក៏មិនភ្លេចចូលធ្វើបុណ្យនៅទីវត្ត មិនថាវត្តក្នុងឬក្រៅប្រទេសនោះទេ។

ជាក់ស្ដែង ប៉ុន្មានខែមុន សីហា និងស្រីមុំ ក៏បាននាំគ្នាទៅធ្វើបុណ្យដល់ប្រទេសថៃ ហើយថ្មីៗនេះ ទោះជាអ្នកទាំងពីរទៅខេត្តបំពេញការងារ ក៏ឆ្លៀតចូលធ្វើបុណ្យតាមផ្លូវដែលជិះកាត់ ដើម្បីសុំសេចក្ដីសុខដែរ។

នេះជាទង្វើគំរូដ៏ល្អ និងគួរឲ្យកោតសរសើរ សម្រាប់គូស្នេហ៍ដ៏ទៃទៀត ហើយយើងជឿជាក់ថា ប្ដីប្រពន្ធមួយគូនេះ នឹងអាចសម្រេចតាមបំណងដែលខ្លួនបានប៉ង៕ 

អ្នកនាង គង់ ចាន់ ស្រីមុំ និង ស្វាមី ទៅធ្វើបុណ្យរួមគ្នា
អ្នកនាង គង់ ចាន់ ស្រីមុំ និង ស្វាមី ទៅធ្វើបុណ្យរួមគ្នា
អ្នកនាង គង់ ចាន់ ស្រីមុំ និង ស្វាមី ទៅធ្វើបុណ្យរួមគ្នា
អ្នកនាង គង់ ចាន់ ស្រីមុំ និង ស្វាមី ទៅធ្វើបុណ្យរួមគ្នា
អ្នកនាង គង់ ចាន់៉ ស្រីមុំ ពេលមកធ្វើបុណ្យ
លោក គឹម សីហា ពេលមកធ្វើបុណ្យ
អ្នកនាង គង់ ចាន់ស្រីមុំ ពេលមកធ្វើបុណ្យ
លោក គឹម សីហា ពេលមកធ្វើបុណ្យ
អ្នកនាង គង់ ចាន់ ស្រីមុំ និង ស្វាមី ទៅធ្វើបុណ្យរួមគ្នាប្រទេសថៃ
អ្នកនាង គង់ ចាន់ ស្រីមុំ និង ស្វាមី ទៅធ្វើបុណ្យរួមគ្នានៅប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ