មនុស្សស្រីគ្រប់រូបរមែងស្រលាញ់ភាពស្រស់ស្អាត ជាពិសេសគឺស្បែកមុខស ហ្មត់ រលោង ស្រស់ថ្លា ក្មេងជាងវ័យ។ ដូច្នេះហើយបានជាសុភាពនារីទាំងអស់ តែងតែខិតខំថែរក្សាស្បែកមុខដោយការប្រើប្រាស់ផលិតផលជាច្រើនមុខ។  ប៉ុន្តែដោយសារអាយុកាន់តែវិវឌ្ឍន៍ទៅមុខ  ដូច្នេះមិនអាចមានអ្វីមកឃាត់ឃាំង ភាពចាស់ដែលនឹងកើតមាននៅថ្ងៃមុខបាននោះទេ។

ពេលនេះយើងនឹងប្រាប់អ្នកពីសញ្ញានានា   និងការព្យាបាល ថែរក្សាស្បែកមុខដែលកំពុងតែវិវឌ្ឍន៍ទៅរកភាពចាស់ដូចខាងក្រោម៖

ដោយសារតែអាយុកាន់តែវិវឌ្ឍន៍ទៅមុខ ដូច្នេះមិនអាចមានអ្វីមកឃាត់ឃាំងភាពចាស់ដែលនឹងកើតមាននៅថ្ងៃមុខបាននោះទេ

( សញ្ញា ទាំង១០ ដែលបញ្ជាក់ថាស្បែករបស់អ្នកឈានទៅរកភាពចាស់ )

១. ស្នាមជ្រួញកន្ទុយភ្នែក

ស្នាមជ្រួញ និងផ្នត់ដែលលេចឡើងនៅត្រង់កន្ទុយភ្នែក គឺជាសញ្ញាដំបូងដែលបញ្ជាក់ថាអ្នក វិវឌ្ឍទៅរកភាពចាស់។  ជាធម្មតាវាលេចឡើងនៅពេលដែលឈានដល់អាយុកាលខ្ទង់ ២០ឆ្នាំក្រាស់ ( ២៥ ទៅ ២៩ឆ្នាំ ) ឡើងទៅ ។ មូលហេតុនោះដោយសារក្នុងវ័យនេះ សារធាតុ Collagen និងភាពបត់បែននៃស្បែកចាប់ផ្តើមទន់ខ្សោយ  និងមិនសូវរឹងមាំ  ដូច្នេះវានឹងធ្វើឱ្យស្បែកត្រង់កន្ទុយភ្នែករបស់អ្នកឡើងជ្រួញ និងផ្នត់។   កត្តាផ្សេងៗដែលនាំឱ្យកើតបញ្ហានេះ ដោយសារការស្ថិតនៅក្រោមកំដៅថ្ងៃយូរពេក  ការជក់បារី  និងកត្តាបរិយាកាសផ្សេងៗជាដើម។

# វិធីព្យាបាល៖  យកប្រេងវីតាមីន E មកម៉ាស្សាថ្នមៗជុំវិញបរិវេណស្បែកត្រង់ភ្នែករបស់អ្នកក្នុងរយៈពេល ២ ឬ ៣នាទី ក្នុងមួយថ្ងៃ  ២ ទៅ ៣ ដង (អាចរកទិញវីតាមីននេះនៅតាមផ្សារទំនើប និងឱសថស្ថាននានា ឬយកគ្រាប់ថ្នាំវីតាមីន E មកលាយជាមួយទឹកទុកប្រើការក៏បាន)។ 

=> វិធីម្យ៉ាងទៀត មុនចូលគេងអ្នកអាចប្រើជែលកន្ទុយក្រពើលាបលើផ្ទៃមុខ រួចសឹមលាងមុខចេញនៅពេលព្រឹក។

យកប្រេងវីតាមីន E មកម៉ាស្សាថ្នមៗជុំវិញស្បែកត្រង់ភ្នែករបស់អ្នកក្នុងរយៈពេល ២ ឬ ៣នាទី ក្នុងមួយថ្ងៃ ២ ទៅ ៣ ដង

២.ស្នាមជ្រីវជ្រួញ

ស្នាមជ្រីវជ្រួញគឺជាភាពយារធ្លាក់  ឬផ្នត់ស្បែកដែលយារជ្រួញតាមអាយុកាលរបស់អ្នក។  ភាគច្រើនកើតឡើងពេលអ្នកមានអាយុលើសពី ២៥ឆ្នាំឡើងទៅ។ ស្នាមជ្រួញតែងតែកើតនៅលើផ្ទៃមុខ ក ខ្នងដៃ និងសាច់ដើមដៃជាដើម។  ដោយសារកត្តាអាយុធ្វើឱ្យជាតិ Collagen ក្នុងខ្លួនចុះខ្សោយ  ហើយភាពបត់បែននៃស្បែកមិនរឹងមាំ នាំឱ្យស្បែករបស់អ្នកមិនអាចរក្សារូបរាងដើមបាន។  កត្តាផ្សេងៗដែលនាំឱ្យអ្នកឆាប់កើតស្នាមជ្រីវជ្រួញមុនអាយុអាចមកពីបញ្ហាមួយចំនួនដូចជា ការប៉ះពាល់នឹងកម្តៅថ្ងៃខ្លាំងពេក ការជក់បារី, ភាពតានតឹង ការសម្រកទម្ងន់ខ្លាំងពេក និងការប្រែប្រួលនៃកត្តាហ្សែន។

# វិធីព្យាបាល៖

វិធីទី១ ៖ យកប្រេងដូង  ឬប្រេងអូលីវក្តៅឧណ្ហៗមកម៉ាស្សាជាប្រចាំលើស្បែកដែលមានបញ្ហា វានឹងធ្វើឱ្យកាត់បន្ថយស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព ថែមទាំងធ្វើឱ្យស្បែកមានសំណើម និងបណ្តុះកោសិកាថ្មីៗឡើងវិញផងដែរ។

វិធីទី២៖ វីធីមួយទៀតដែលមានប្រសិទ្ធភាពដូចគ្នានោះ គឺការធ្វើម៉ាស់ដែលចេញពីផ្លៃល្ហុងទុំ  ចេកទុំ  និងផ្លែបឺរ ដោយគ្រាន់តែយកផ្លែឈើមួយមុខណាក៏បានមកកិន ឬក្រឡុកឱ្យហ្មត់រួចយកមកលាបលើផ្ទៃមុខ  ឬកន្លែងដែលមានស្នាមជ្រីវជ្រួញ រយៈពេល ៣០នាទី រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗជាកាស្រេច។  អាចអនុវត្ត ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។  

យកប្រេងដូង ឬប្រេងអូលីវក្តៅឧណ្ហៗមកម៉ាស្សាជាប្រចាំលើស្បែកដែលមាន បញ្ហា នឹងធ្វើឱ្យកាត់បន្ថយស្នាមជ្រីវជ្រួញ

៣. ស្បែកស្ងួត

នៅពេលដែលស្បែកដែលមានសុខភាពល្អរបស់អ្នក ស្រាប់តែប្រែក្លាយរូបរាងជាស្ងួត ហើយគគ្រើម នោះវាជារោគសញ្ញាបញ្ជាក់ថា ស្បែករបស់អ្នកកំពុងឈានទៅរកវ័យចំណាស់ហើយ។  ព្រោះពេលដែលអ្នកមានវ័យកាន់តែច្រើន ស្បែករបស់អ្នកមិនអាចផលិតប្រេងធម្មជាតិបានគ្រប់គ្រាន់ ដែលអាចជំនួយឱ្យស្បែកអ្នកទន់រលោង និងស្រស់ថ្លាបានទៀតនោះទេ។ ហើយម្យ៉ាងទៀតនោះ គឺដោយសារអាយុអ្នកកាន់តែច្រើន ការផលិតកោសិកាស្បែកថ្មីធ្លាក់ចុះ  ដូច្នេះវាធ្វើឱ្យស្បែកអ្នកឡើងស្ងួត។

ក្រៅពីមកពីកត្តាអាយុច្រើន ការខ្វះជាតិទឹកនៅក្នុងស្បែក ការត្រូវកំដៅថ្ងៃខ្លាំងពេក ការប្រើប្រាស់សាប៊ូលើសកំណត់ បរិយាកាសស្ងួតគ្មានជាតិទឹក ការងូតទឹកក្តៅ ការជក់បារី  និងភាពតានតឹងនៅក្នុងខ្លួន ក៏ជាកត្តារួមចំណែកធ្វើឱ្យស្បែករបស់អ្នកស្ងួតផងដែរ។

# វិធីព្យាបាល៖

វិធីទី១៖ យកប្រេងអូលីវម៉ាស្សាថ្នមៗលើមុខ និងស្បែករបស់អ្នកមុនងូតទឹក ៣០ នាទី។ពេលងូតទឹករួចអាចលាបផលិតផលថែរក្សាស្បែកនៅតាមក្រោយបាន។

វីធីទី២៖ យកទឹកឃ្មុំ ឬទឹកដោះគោលាបលើមុខ និងស្បែករបស់អ្នកមុនពេលងូតទឹក ៥ នាទី។ 

យកប្រេងអូលីវម៉ាស្សាថ្នមៗលើមុខ និងស្បែករបស់អ្នកមុនងូតទឹក ៣០ នាទី។ពេលងូតទឹករួចអាចលាបផលិតផលថែរក្សាស្បែកនៅតាមក្រោយបាន

៤. ស្បែកចាស់

ស្បែក និងផ្ទៃមុខរបស់អ្នកប្រែក្លាយជាចាស់ និងទន់ខ្សោយ ព្រោះពេលដែលអាយុកាន់តែច្រើន ភាពបត់បែន តឹងណែន និងជាតិ Collagen នៃស្បែកក៏ត្រូវបានខូច បាត់បង់ និងទន់ខ្សោយតាមវ័យផងដែរ។ ហើយការវិវឌ្ឍនៃអាយុរបស់អ្នកធ្វើឱ្សសមាសធាតុថែរក្សាស្បែកដែលផលិតជាតិសំណើមបាត់បង់ និងធ្វើឱ្យភាពបត់បែននៃស្បែកធ្លាក់ចុះ។ កត្តាផ្សេងទៀតដែលធ្វើឱ្យស្បែក និងមុខអ្នកចាស់នោះគឺបណ្តាលមកពីការប៉ះពាល់ ពន្លឺថ្ងៃខ្លាំងពេក ការផឹកស្រា ជក់បារី ឡើងចុះទំងន់លឿនពេក របបអាហារមិនល្អ ការប្រើផលិតផលថែរក្សាស្បែកដែលមិនសមស្របសម្រាប់ប្រភេទស្បែក ការខ្វះជាតិទឹក និងការប្រើសារធាតុគីមីផ្សេងៗលើស្បែកជាដើម។

# ការព្យាបាល៖ 

- យកស៊ុតផ្នែកពណ៌ស លាយជាមួយទឹកដោះគោធម្មជាតិ ១ ស្លាបព្រាបញ្ចូលគ្នាឱ្យសព្វ រួចយកល្បាយនេះមកលាបលើផ្ទៃមុខ និង-ក- ទុករយៈពេល ២០ ទៅ ៣០នាទីសឹមលាងទឹកចេញ។ អាចអនុវត្ត ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ 

=> ឬអ្នកអាចយក ប្រេងអូលីវ ឬប្រេងដូងក្តៅឧណ្ហៗម៉ាស្សាក្រោយលាបល្បាយនេះបន្ថែមទៀតក៏បានដែរ ដើម្បីជួយបំបាត់ភាពយារធ្លាក់ និងបន្តឹងស្បែកមុខឱ្យកាន់តែមានប្រសិទ្ធភាព។  

យកស៊ុតផ្នែកពណ៌ស លាយជាមួយទឹកដោះគោធម្មជាតិ ១ ស្លាបព្រាបញ្ចូលគ្នាឱ្យសព្វ រួចយកល្បាយនេះមកលាបលើផ្ទៃមុខ និង-ក- ទុករយៈពេល ២០ ទៅ ៣០នាទីសឹមលាងទឹកចេញ

៥. ស្នាមជាំ និងអុចខ្មៅ

អាយុកាន់តែកើន ជាកត្តាមួយដែលធ្វើឱ្យកើតបញ្ហាមាន ចំណុចខ្មៅៗ អុចៗ ឬជាំដុំៗលើស្បែកមុខរបស់អ្នក។ ការផលិតជាតិមេឡានីច្រើន (ស្បែកខ្មៅដោយសារត្រូវពន្លឺ ច្រើនពេក) ក៏អាចធ្វើឱ្យអ័រម៉ូនរបស់អ្នកប្រែក្លាយជាចាស់ និងកើតចំណុចខ្មៅៗលើផ្ទៃមុខដូចគ្នា។ ហើយការប៉ះពាល់នឹងកម្តៅថ្ងៃខ្លាំង ការរងរបួស ឬការរលាកស្បែក ភាពតានតឹងខាងអារម្មណ៍ និងការប៉ះពាល់ជាមួយសារធាតុ និងគ្រឿងសំអាងគីមីច្រើនពេក ក៏ជាកត្តាធ្វើឱ្យអ្នកកើតមានបញ្ហាចំណុចខ្មៅៗលើមុខផងដែរ។

# ការព្យាបាល៖ យកសំលីជ្រលក់ទឹកក្រូចឆ្មាជូតសំអាតលើផ្ទៃមុខ រួចទុកចោលរយៈពេល ១០ ទៅ ១៥នាទីសឹមលាងទឹកចេញ។ អនុវត្ត ២ ដងក្នុងមួយថ្ងៃ។ ម្យ៉ាងទៀតមុនចូលគេងអ្នកអាចប្រើជែលកន្ទុយក្រពើលាបលើផ្ទៃមុខ រួចសឹមលាងមុខចេញនៅពេលព្រឹក។

ចំណាំ៖ អ្នកអាចប្រើប្រាសើផលិតផលការពារកំដៅថ្ងៃដែលមានគុណភាពល្អ សាកសមនឹង ស្បែកមុខរបស់អ្នកវាក៏អាចជួយអ្នកបានមួយកម្រិតដែរក្នុងការការពារនិងព្យាបាលស្នាមខ្មៅអស់ទាំងនោះ។ 

យកសំលីជ្រលក់ទឹកក្រូចឆ្មាជូតសំអាតលើផ្ទៃមុខ រួចទុកចោលរយៈពេល ១០ ទៅ ១៥នាទីសឹមលាងទឹកចេញ

៦. ស្នាមជ្រួញ និងស្បែកយារខ្លាំងនៅលើស្បែក-ក

ភាពយារធ្លាក់ខ្លាំងពេកនៅលើស្បែក-ក- ក៏ជាសញ្ញាអាចបញ្ជាក់ថាស្បែកអ្នកឈានដល់វ័យចំណាស់ផងដែរ។ អាយុកាន់តែច្រើនធ្វើឱ្យស្បែកត្រង់-ក របស់អ្នកស្តើង ហើយ ភាពតឹងណែន និងលទ្ធភាពបត់បែនរបស់ស្បែករបស់អ្នកធ្លាក់ចុះ និងខូចខាត។ ក្រៅពីមូលហេតុមកពីការវិវឌ្ឍនៃអាយុរបស់អ្នក ការដែលត្រូវកំដៅថ្ងៃខ្លាំងពេក ការប្រែប្រួលទំងន់លឿនពេក និងការប្រែប្រួលហ្សែនក៏ជាកត្តាដែលរួមផ្សំធ្វើឱ្យស្បែក-ក របស់អ្នកយារខ្លាំងផងដែរ។

# ការព្យាបាល៖ ប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលមានគុណភាពត្រង់ចំណុច-ក-របស់អ្នកឱ្យបានទៀងទាត់និងជាប្រចាំ។ ហើយការលាបផលិតផលការពារកំដៅថ្ងៃដែលមាន SPF ចាប់ពី ៣០ឡើងទៅ លើ-ក-របស់អ្នកក៏អាចជួយការពារ និងព្យាបាលបញ្ហានេះ។  

ការលាបផលិតផលការពារកំដៅថ្ងៃដែលមាន SPF ចាប់ពី 30 ឬលើសពី 30 លើ-ក-របស់អ្នកក៏អាចជួយការពារ និងព្យាបាលបញ្ហានេះផងដែរ

៧. ស្នាមខ្មៅក្រោមភ្នែក

សញ្ញាដែលបង្ហាញថាអ្នកឈានដល់វ័យចាស់ដែរនោះគឺ ស្នាមខ្មៅៗក្រោមភ្នែក។ ព្រោះស្បែកនៅក្រោមភ្នែកមានសភាពស្តើង ហើយពេលកាន់តែចាស់ទៅ ស្បែកនៅក្រោមភ្នែកនោះក៏រឹតតែស្តើងទៅដែរ។ ម្យ៉ាងវិញទៀតការបាត់បង់ជាតិកូឡូជែន (Collagen) ធ្វើឱ្យស្បែកក្រោមភ្នែករបស់អ្នកស្លក់ ហើយធ្វើឱ្យសសៃឈាមដែលស្ថិតក្រោមភ្នែកកាន់តែលេចឡើង រហូតធ្វើឱ្យកើតបញ្ហាស្នាមខ្មៅនៅក្រោមភ្នែកបែបនេះ។ ហើយការដែលប៉ះពាល់់កម្តៅថ្ងៃខ្លាំង និងការគេងមិនបានគ្រប់គ្រាន់ក៏ជាកត្តាដែលធ្វើឱ្យកើតស្នាមខ្មៅនៅក្រោមភ្នែកផងដែរ។

# ការព្យាបាល៖ រាល់យប់មុនចូលគេងលាបប្រេងអាល់ម៉ុន ឬ បឺរ Shea (ទាំង២មុខនេះអាចរកទិញបាននៅរាល់ផ្សារទំនើប) លើស្នាមខ្មៅៗនៅក្រោមភ្នែក រួចម៉ាស្សាថ្នមៗ។ => មួយវិញទៀតអ្នកអាចយកសំឡីជ្រលក់ទឹកផ្កាកូលាបលាបលើត្របកភ្នែក និងជុំវិញភ្នែកបន្ថែមទៀតក៏បាន ហើយបិទភ្នែកទុកចោលរយៈពេល ១៥នាទី។ អនុវត្ត ២ដង ក្នុងមួយថ្ងៃ។

រាល់យប់មុនចូលគេងលាប ប្រេងអាល់ម៉ុន ឬ បឺ Shea (ទាំង២មុខនេះអាចរកទិញបាននៅរាល់ផ្សារទំនើប) លើស្នាមខ្មៅៗនៅក្រោមភ្នែក រួចម៉ាស្សាថ្នមៗ

៨. រន្ធញើសមុខធំ

ពេលអ្នកឈានទៅរកភាពចាស់ រន្ធញើសលើមុខរបស់អ្នកនឹងរីកធំ ហើយវាធ្វើឱ្យអ្នកមើលទៅកាន់តែចាស់ឡើងៗហើយបាត់បង់ភាពស្រស់ស្អាតថែមទៀតផង។ ពេលដែលអ្នកចាស់ទៅ ការផលិតជាតិ Collagen ធ្លាក់ចុះបាត់បង់ភាពបត់បែន និងតឹងណែន ហើយធ្វើឱ្យរន្ធញើសលើផ្ទៃមុខរបស់អ្នករីកធំ។ ហើយការប៉ះពាល់កម្តៅថ្ងៃខ្លាំង កត្តាហ្សែន ភាពតានតឹងអារម្មណ៍ និងទម្លាប់ថែរក្សាស្បែកមិនល្អ ក៏ធ្វើឱ្យរន្ធញើសរីកធំផងដែរ។

# ការព្យាបាល៖ ទឹកកកអាចជួយកាត់បន្ថយបញ្ហារន្ធញើសរីកធំ ហើយថែមទាំងជួយបន្តឹងស្បែកមុខផងដែរ។ ដោយគ្រាន់តែខ្ចប់ដុំទឹកកកក្នុងក្រណាត់ស្អាត រួចយកមកជូត ឬត្រដុសថ្នមៗលើកន្លែងមានបញ្ហារយៈពេល ៥នាទី ហើយអនុវត្ត ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

=>  បន្ថែមពីនេះ អ្នកក៏អាចលាយទឹកខ្មេះផ្លែប៉ោម (Apple Cider Vinegar ទិញនៅផ្សារទំនើប) ជាមួយទឹកស្អាត (លាយជាមួយទឹកបរិមាណស្មើគ្នា) លាបនៅលើស្បែករបស់អ្នក ដើម្បីកាត់បន្ថយរន្ធញើសធំ និងស្ដារតុល្យភាព pH របស់ស្បែក។ អាចអនុវត្តបែបនេះ ២ ឬ ៣ ដងក្នុងមួយសប្តាហ៍។

ខ្ចប់ដុំទឹកកកក្នុងក្រណាត់ស្អាត រួចយកមកជូត ឬត្រដុសថ្នមៗលើកន្លែងមានបញ្ហារយៈពេល ៥នាទី ហើយអនុវត្ត ២ ទៅ ៣ ដងក្នុងមួយថ្ងៃ

៩. ធ្លាក់សាច់ត្របកភ្នែក

ពេលដែលឈានដល់វ័យចំណាស់ ធ្វើឱ្យកើតមានបញ្ហាធ្លាក់ត្របកភ្នែក ដែលសាច់លើត្របកភ្នែកស្រាប់តែយារធ្លាក់ចុះខុសពីធម្មតា ហើយពេលខ្លះថែមទាំង មានផលប៉ះពាល់ដល់ភ្នែករបស់អ្នកធ្វើឱ្យមិនអាចមើលអ្វីបានច្បាស់ល្អថែមទៀតផង។ មូលហេតុផ្សេងទៀតរួមមានបញ្ហា អាឡែកហ្សី ការប៉ះនឹងកម្តៅថ្ងៃច្រើន ជំងឺក្រពេញទីរ៉ូអ៊ីត ការអស់កម្លាំង ការហើមភ្នែក ក៏ជាកត្តាធ្វើឱ្យកើតមានបញ្ហាធ្លាក់ត្របកភ្នែកផងដែរ។

# ការព្យាបាល៖ យកប្រេងដូង ឬប្រេងអូលីវ ២ ឬ ៣ ដំណក់់ម៉ាស្សាថ្នមៗតិចៗនៅជុំវិញភ្នែករបស់អ្នក វាអាចជួយឱ្យចរន្តឈាមដំណើរការបានល្អ ហើយកាត់បន្ថយការធ្លាក់សាច់ត្របកភ្នែកផងដែរ។ អនុវត្តបែបនេះឱ្យបានទៀងទាត់រាល់យប់មុនពេលចូលគេង។ 

ចំណាំ៖ អ្នកអាចការពារភ្នែករបស់អ្នកពីកំដៅថ្ងៃ ដោយការពាក់មួក និងពាក់វ៉ែនតាការពារកំដៅថ្ងៃដែលមានគុណភាពល្អ ។ 

យកប្រេងដូង ឬប្រេងអូលីវ ២ ឬ ៣ ដំណក់់ម៉ាស្សាថ្នមៗតិចៗនៅជុំវិញភ្នែករបស់អ្នក វាអាចជួយឱ្យចរន្តឈាមដំណើរការបានល្អ ហើយកាត់បន្ថយការធ្លាក់សាច់ត្របកភ្នែកផងដែរ

១០. ភ្នែកឡើងប៉ោង ឬធំ

ពេលដែលអ្នកយំ ការប្រែប្រួលទំងន់លឿនពេក និងបញ្ហាអាលែហ្ស៊ីផ្សេងៗវាអាចនឹងធ្វើឱ្យភ្នែករបស់អ្នកឡើងហើម ឬប៉ោងភ្នែកជារឿងធម្មតា ប៉ុន្តែបើអាការនេះនៅតែបន្តច្រើនថ្ងៃ ហើយមិនមានសញ្ញាថានឹងជាសះស្បើយនោះ វាបញ្ជាក់ឱ្យបានច្បាស់ថា អ្នកឈានដល់វ័យចំណាស់ហើយ។

# ការព្យាបាល៖ យកកញ្ចប់តែខ្មៅ ឬចំណិតត្រសក់ដាក់ក្នុងទូរទឹកកកឱ្យត្រជាក់ រយៈពេល ៣០ នាទី រួចយកមកបិទនៅលើត្របកភ្នែក ទុកចោលរយៈពេល ១០ ទៅ ១៥នាទី។ អនុវត្ត ២ ឬ ៣ ដង ក្នុងមួយថ្ងៃ។

ចំណាំ៖ ការប៉ះពាល់ ឬការប្រើប្រាស់ផលិតផលនានាទាក់ទងនឹងរង្វង់ភ្នែករបស់អ្នក គួរតែអនុវត្តថ្នមៗ។ មួយវិញទៀត ការកាត់បន្ថយជាតិប្រៃ និងជាតិអាល់កុល (អាហារ និងភេសជ្ជៈ) ក៏អាចជួយការពារ និងព្យាបាលអាការភ្នែកឡើងហើមប៉ោងបានផងដែរ។ 

យកកញ្ចប់តែខ្មៅ ឬចំណិតត្រសក់ដាក់ក្នុងទូរទឹកកកឱ្យត្រជាក់ រយៈពេល ៣០ នាទី រួចយកមកបិទនៅលើត្របកភ្នែក ទុកចោលរយៈពេល ១០ ទៅ ១៥នាទី

គន្លឹះនៃការពន្យារភាពចាស់

- ប្រើប្រាស់ផលិតផលការពារកំដៅថ្ងៃជារៀងរាល់ថ្ងៃ និងកាត់បន្ថយរាល់ការប៉ះពាល់នឹងកំដៅថ្ងៃ

- ធ្វើឱ្យស្បែករបស់អ្នកមានសំណើមជានិច្ច

- មុនចូលគេងចាំបាច់ត្រូវជូតសំអាតគ្រឿងសមអាងឱ្យបានស្អាតល្អជានិច្ច

- លុបលាងមុខរបស់អ្នក ២ ដងក្នុងមួយថ្ងៃ និងរាល់ពេលបន្ទាប់ពីបែកញើស

- ធ្វើការស្រាប់មុខ ថែរក្សា និងបំប៉នផ្ទៃមុខផ្សេងៗ ក្នុងមួយសប្តាហ៍ម្តង ដើម្បីជួយកាត់បន្ថយកោសិកាស្បែកដែលងាប់ ហើយជួយធ្វើឱ្យស្បែកមុខត្រជាក់ ស្រស់ថ្លា និងការពារភាពចាស់

- បរិភោគអាហារដែលមានជាតិប្រូតេអ៊ីន និងជាតិកាល់ស្យូមខ្ពស់ ព្រោះវាមានសារសំខាន់ចំពោះសុខភាពស្បែក និងសក់ ។

- កាត់បន្ថយអាហារដែលមានជាតិស្ករ និងអាហារកែច្នៃ។

- ផឹកទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ ( យ៉ាងហោច ក៏ ២លីត្រក្នុងមួយថ្ងៃ) ដើម្បីរក្សាជាតិសំណើម និងជួយឱ្យស្បែកទន់រលោង

- ជារៀងរាល់យប់ត្រូវតែគេងឱ្យបាន ៧ ទៅ ៨ ម៉ោង ព្រោះពេលដែលអ្នកគេងលក់រាងកាយរបស់អ្នកចាប់ផ្តើមផលិតកោសិកាជំនួយស្បែក និងធ្វើឱ្យក្មេងជាងវ័យផងដែរ

- បញ្ឈប់ ឬអាចកាត់បន្ថយការផឹកស្រា ជក់បារីព្រោះវាប៉ះពាល់ធ្វើឱ្យពន្លឿនភាពចាស់ 

- ជៀសវាងការប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលមានសារធាតុគីមីខ្លាំង ដែលអាចធ្វើឱ្យស្បែករលាក និងបំផ្លាញសុខភាពស្បែករបស់អ្នក

- ជ្រើសរើសយកផលិតផលថែរក្សាស្បែក និងសក់ដែលមានគុណភាពខ្ពស់ ហើយបើសិនជាអាចគួរជ្រើសរើសឱសថបុរាណ ឬផលិតផលធម្មជាតិប្រសើរជាង

- ជៀសវាងការហែលទឹកនៅក្នុងអាងទឹកដែលមានជាតិក្លរខ្ពស់ព្រោះវាអាចធ្វើឱ្យស្បែកនិងសក់របស់អ្នករលាក

- កុំងូតទឹកក្តៅច្រើនហួសហេតុពេក ព្រោះវាបណ្តាលឱ្យស្បែកបាត់បង់ជាតិប្រេងធម្មជាតិ ហើយធ្វើឱ្យស្បែកស្ងួតបាន

- កុំប្រើប្រាស់សំភារៈផ្សេងៗលាយឡំជាមួយអ្នកដទៃ ដូចជាគ្រែគេង ខ្នើយ ឬគ្រឿងសំអាងនានា

- ជៀសវាងបញ្ចេញអារម្មណ៍តាមរយៈទឹកមុខច្រើនពេក ដូចជា ខឹង កើតទុក្ខ សំលក់ ញញឹម និង សើចខ្លាំងៗ...-ល- ព្រោះរាល់កាយវិការទាំងនោះនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែករបស់អ្នក ជាពិសេសគឺអាចមានស្នាមជ្រួញថែមទៀតផង

- ធ្វើលំហាត់ប្រាណឱ្យបានច្រើន យ៉ាងហោច ១ ដងក្នុងមួយសប្តាហ៍ ដើម្បីធ្វើឱ្យ សុខភាពស្បែកល្អ និងរាងកាយរឹងមាំ៕  

គន្លឹះនៃការពន្យារភាពចាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]