ឥណ្ឌា៖ ពិតជាមិនគួរឲ្យជឿទេថា  មនុស្ស២០នាក់ អាចជិះក្នុងឡានដ៏តូចមួយជាមួយគ្នាបាន តែវាពិតណាស់ គឺឡានតែមួយទេ ហើយជាប្រភេទឡាន៤កៅអីថែមទៀតផង។

តាមរយៈវីដេអូដ៏មិនគួរឲ្យជឿ និងគួរឲ្យអស់សំណើចមួយ គេឃើញមានក្មេងស្រីជាច្រើននាក់ បានចុះពីលើឡានដោយក្តីរីករាយ ទាំងមុខញញឹមញញែម  ក្នុងឈុតសម្លៀកបំពាក់ចម្រុះពណ៌បែបប្រពៃណីឥណ្ឌារបស់ពួកគេ ហើយក៏មានបុរសម្នាក់ ដែលជាអ្នកថតវីដេអូនោះ ព្យាយាមរាប់ចំនួនមនុស្សដែលចេញពីក្នុងឡាន។

ទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមមួយចំនួន បានចាប់អារម្មណ៍ឃើញថា មានក្មេងៗមួយចំនួន បានចូលតាមទ្វារឡានខាងស្តាំ និងបានចេញពីឡានវិញតាមទ្វារខាងឆ្វេង ដែលជាកន្លែងដែលអ្នកថតនោះឈរ៕

សូមរីករាយទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]