ភ្នំពេញ៖ តារាចម្រៀងស្រីដែលល្បី អាចស្រែកច្រៀងបានខ្ពស់ កញ្ញា ឱក សុគន្ធកញ្ញា តែងលេចមុខលើទីផ្សារសិល្បៈជាញឹកញាប់។

មិនខុសគ្នាពី ឱក សុគន្ធកញ្ញា ម្ចាស់បទ «មិត្ត១០០ឆ្នាំ»អ្នកនាង ពេជ្រ សោភា ក៏បាន ឆក់យកប្រជាប្រិយខ្លាំងឡើង នាមួយរយៈពេលចុងក្រោយនេះដែរ។

ទោះបីអ្នកទាំងពីរមានរស់ក្នុងទ្រនំរួមគ្នា និងមានអាជីពដូចគ្នាមែនពិត ប៉ុន្តែការគាំទ្រគឺមានមិនចាញ់គ្នាឡើយ រឺឯរូបសម្រស់វិញ តារាទាំងពីរគឺស្រស់ស្អាតម្នាក់មួយបែប។

ទាក់ទងនឹងស្ទីលតុបតែងខ្លួនវិញ បើយើងចាប់អារម្មណ៍ប្រិយមិត្ត នឹងដឹងថា អ្នកទាំងពីរមានស្ទីលមួយដែលស្រដៀងគ្នា នោះគឺការលេងអាវក្រៅដែលច្នៃពីរោមសត្វ។ ព្រោះពេលឡើងសម្ដែងលើឆាកម្ដងៗ យើងធ្លាប់បានឃើញ សុគន្ធកញ្ញា និង ពេជ្រ សោភា សុទ្ធតែធ្លាប់លេងស្ទីលមួយនេះដូចគ្នា៕

ចង់ដឹងអ្នកទាំងពីរស្រស់ស្អាតបែបណា? ក្នុងឈុតរោមសត្វ តោះទស្សនារូបភាពទាំងអស់គ្នា! 

តារាចម្រៀង ឱក សុគន្ធ កញ្ញា លេងស្ទីលអាវរោមសត្វ
តារាចម្រៀង ឱក សុគន្ធ កញ្ញា លេងស្ទីលអាវរោមសត្វ
តារាចម្រៀង ឱក សុគន្ធ កញ្ញា លេងស្ទីលអាវរោមសត្វ
តារាចម្រៀង ពេជ្រ សោភា លេងស្ទីលអាវរោមសត្វ
តារាចម្រៀង ពេជ្រ សោភា លេងស្ទីលអាវរោមសត្វ
តារាចម្រៀង ពេជ្រ សោភា លេងស្ទីលអាវរោមសត្វ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា