ថៃ៖ តារាសម្តែងស្រី ដែលជាទីស្រលាញ់របស់អ្នកគាំទ្រជាច្រើននាក់កញ្ញា Pancake Khemanit ក្រៅពីមានសម្រស់ស្រស់ស្អាតហើយ នាងក៏ជាតារាស្រីមួយដួងដែលមានចរិតសុភាព ទន់ភ្លន់គួរឱ្យស្រលាញ់ផងដែរ។

ថ្វីត្បិតបច្ចុប្បន្នជិតឈានដល់អាយុ៣០ឆ្នាំទៅហើយ ប៉ុន្តែ Pancake Khemanit នៅតែមានសម្រស់គួរជាទីបេតីសម្រាប់មនុស្សនៅជុំវិញខ្លួន។

ហើយបើស្ថិត នៅក្នុងឈុតសម្លៀកបំពាក់ដូចកូនក្រមុំបែបនេះទៀត គឺរឹតតែបង្កើនភាពស្រស់ស្អាតរបស់តារាសម្តែងស្រីរូបនេះយ៉ាងខ្លាំង។

នេះបើយោងតាមអ៊ីនស្តារក្រាម រូបមួយសន្លឹករបស់នាង ទទួលបាននៅការគាំទ្រយ៉ាងខ្លាំង ហើយសរសើរថាស្អាតប្រៀបដូចជាព្រះនាងដូច្នោះដែរ និងមានអ្នកគាំទ្រជាច្រើនទៀតលង់ស្នេហ៍កញ្ញា Pancake Khemanit បាត់ទៅហើយ នៅពេលឃើញនាងស្លៀកឈុតសម្លៀកបំពាក់បែបនេះ។

គួរឱ្យដឹងផងដែរថា ឈុតសម្លៀកបំពាក់កូនក្រមុំនេះ ត្រូវបានតារាស្រី Pancake Khemanit ស្លៀកបង្ហាញម៉ូតទស្សនាវដ្តីមួយនៅក្នុងស្រុក ដែលមានលក្ខណៈជាការថត Pre-Wedding រ៉ូបកូនក្រមុំស្អាតជាងគេប្រចាំឆ្នាំ ដែលគ្រោងនឹងចេញនៅក្នុងខែកញ្ញាខាងមុខនេះហើយ៕

ទស្សនារូបភាពខាងក្រោមជាមួយគ្នា៖ 

ឈុតកូនក្រមុំរបស់តារាសម្តែងស្រី Pancake Khemanit ដែលបានបង្ហោះនៅលើអ៊ីនស្តារក្រាម
រូបភាពតារាសម្តែងស្រី Pancake Khemanit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]