ភ្នំពេញ៖ កាលពីយប់មិញនេះតារាកំប្លែង កំពុងសម្បូរប្រជាប្រិយភាពយ៉ាងខ្លាំងលោក ចែម ចាន់តារា ហៅពាក់មី បាន Live Video ផ្ទាល់នៅលើផេកហ្វេសប៊ុករបស់ខ្លួន ដែលទើបតែបង្កើតថ្មី ក្រោយពេលដែលហ្វេសប៊ុកចាស់ ត្រូវបានជនខិលខូចលួចយកទៅបាត់

តាមរយៈការចេញវីដេអូរបស់លោក ពាក់មី លោកបានបង្ហាញអារម្មណ៍សោកស្តាយខ្លាំងណាស់សម្រាប់ការបាត់បង់នូវ ផេកហ្វេសប៊ុករបស់ខ្លួនដែលមានអ្នកគាំទ្រជាង៧០ម៉ឺននាក់ និងសំណូមពរឱ្យអ្នកគាំទ្រជួយ Like និង Share ផេកថ្មីរបស់ខ្លួនផង ព្រោះពេលនេះខ្លួនកំពុងកើតទុក្ខយ៉ាងខ្លាំង។ 

ហើយពេលនេះលោក ហេង ឡុង គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែបានព្យាយាមរកវិធីដើម្បីយកហ្វេសប៊ុកនោះមកវិញដែរ។

ទន្ទឹមនឹងនេះលោក ពាក់មី ក៏នៅតែបញ្ជាក់ដដែលៗថា លោកពិតជាមានការសោកស្តាយបំផុតសម្រាប់មិត្តភក្តិ និងអ្នកគាំទ្រ ជាច្រើននាក់ម៉ឺននាក់ ដែលមានចំនួនរហូតដល់ទៅជិត១លាននាក់ឯណោះ៕

ទស្សនាការរៀបរាប់លោក ពាក់មី ដូចខាងក្រោមនេះ៖

លោកពាក់មី
រូបភាព គ្រួសារលោក ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី