ភ្នំពេញៈ យុវជនម្នាក់ ត្រូវបងប្រុស របស់នារីរងគ្រោះ ដែលត្រូវជាស្រីស្នេហ៍ របស់ខ្លួនឃាត់ ប្រគល់ ទៅនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យបាន ណាត់នារីរងគ្រោះ ជាស្រីស្នេហ៍ដើរ លេង ហើយចូលផ្ទះសំណាក់ អស់រយៈពេល១យប់រួច ព្រឹកឡើងឌុបនាងត្រឡប់ទៅវិញ ដល់ខាងមុខរោងចក្រ ត្រូវបងប្រុសរបស់នាងឃើញក៏ឃាត់ខ្លួនតែម្តងទៅ។ ហេតុការណ៍ឃាត់ខ្លួននេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅខាងមុខរោងចក្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ភ ស ល ភេទស្រីអាយុ២១ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនសង្ស័យ មានឈ្មោះ លុយ នឿន ហៅ ចិត្រ ភេទប្រុសអាយុ២៣ឆ្នាំ មានមុខរបរជាកម្មករោងចក្រ រស់នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បើយោងតាមជនសង្ស័យឆ្លើយប្រាប់នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី២១ ជនសង្ស័យបានណាត់នារី រងគ្រោះ ដែលត្រូវជាស្រីស្នេហ៍ របស់ខ្លួនក្នុងគោលបំណង ដើរលេង លុះដល់វេលាម៉ោង២២នាទីជន សង្ស័យ នារីរងគ្រោះក៏បានចូលទៅផ្ទះសំណាក់មួយ កន្លែងដែលមានយីហោថា ស្រីនាង ដែលនៅម្តុំ រង្វង់មូលថ្នល់បំបែក សង្កាត់ចោមចៅ តែពេលនោះបានសុំទៅផ្ទះសិនដែរ ប៉ុន្តែត្រូវប្រាប់ថា ចូលក្នុងផ្ទះ សំណាក់តែមួយម៉ោងទេ លុះ ពេលចូលទៅដល់ក្នុងផ្ទះសំណាក់នារីរងគ្រោះ បាននិយាយថាចូលស្តីដណ្តឹងសិន ទៅចាំធ្វើអីចឹង ប៉ុន្តែជន សង្ស័យបានប្រាប់នាងវិញថា ចាំឲ្យឪពុកម្តាយចូលស្តីដណ្តឹង រួចហើយក៏បានរួមភេទ គ្នាក្នុងរាត្រីនោះបាន រហូតដល់ទៅ៥ដងឯណោះ លុះព្រឹកឡើងបានឌុបនាងត្រឡប់ទៅវិញទៅដល់ខាងមុខ រោងចក្រក៏ត្រូវបងប្អូន របស់នាងឃាត់ខ្លួនប្រគល់ ជូននគរបាលតែម្តងទៅ ។

ជនសង្ស័យបានបន្តថា ពួកគេទាំងពីរនាក់ធ្លាប់មានទំនាក់ទំនង នឹងគ្នាអស់រយៈពេល៤ខែ មកហើយ ដោយស្រឡាញ់គ្នាចិត្ត ប៉ុន្តែបន្ទាប់ពីដើរលេងជាមួយគ្នាកើត កាមគុណដុត រោលរាងកាយនោះ ក៏ឌុបគ្នា ចូលផ្ទះ សំណាក់ដើម្បីសម្រាល តុណ្ហា ប៉ុន្តែមកជាប់អន្ទាក់ទៅវិញ ៕

www.dap-news.com

full-admin

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]