ការធ្វើចំការគឺជាការងារមួយដែលមានតាំងពីសម័យបុរាណមកម្ល៉េះ។ ចំនែកឯអ្នកខ្លះវិញគេចូលចិត្តធ្វើចំការ នៅពេលដែលគេទំនេរពីការងារផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអ្នកឯកទេសខាងសុខាភិបាលមួយចំនួន បានលើកឡើងថា ការធ្វើចំការអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន លើសពីអ្វីដែលយើងធ្លាប់បានដឹងពីមុនទៅទៀត។

ការធ្វើចំការអាចផ្តល់់អត្ថប្រយោជន៍មួយចំនួនរួមមាន៖ 

១. អាចជួយបន្ធូរភាពតានតឹងក្នុងអារម្មណ៍

ការធ្វើចំការ អាចធ្វើឲ្យអ្នកបាត់បង់អារម្មណ៍តានតឹងចេញពីក្នុងខ្លួន។ ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា  បើសិនជាអ្នកមានអារម្មណ៍ស្ត្រេស  ឬក៏តានតឹង  នោះ សកម្មភាពនៅក្នុងចំការអាចជួយកាត់បន្ថយកម្រិតនៃសារធាតុ Cortisol ដែលត្រូវបានគេស្គាល់ថាអ័រម៉ូនស្ត្រេស។

អាចជួយបន្ធូរភាពតានតឹងក្នុងអារម្មណ៍

២. មានសកម្មភាពដូចជាការហាត់ប្រាណ

សកម្មភាពនៅក្នុងការធ្វើចំការប្រៀបដូចការហាត់ប្រាណអ៊ីចឹង ហើយវាក៏អាចធ្វើឲ្យមនុស្សមួយចំនួន ធ្វើការងារទាំងនោះជាប់លាប់ជាងការហាត់ប្រាណទៅទៀត។ សកម្មភាពនៅពេលដែលធ្វើចំការដូចជា ការជីកដី  ការដាំដុះ  ការដកស្មៅ និងសកម្មភាពមួយចំនួនទៀត អាចជួយឲ្យអ្នកមានសុខភាពល្អបាន។ 

មានសកម្មភាពដូចជាការហាត់ប្រាណ

៣. ជួយបង្ការជំងឺធ្លាក់ទឹកចិត្ត

អ្នកមានជំងឺផ្លូវចិត្តមួយចំនួន ត្រូវបានគេណែនាំឱ្យធ្វើចំការដែលមានផ្លែឈើ និងបន្លែនានា ព្រោះវាអាចជួយជំរុញឱ្យពួកគេមានអារម្មណ៍រីករាយ និងមានទំនុកចិត្តលើខ្លួនឯងឡើងវិញបាន។  នៅពេលអ្នកបានប្រមូលផលពីចំការ នោះអ្នកនឹងអារម្មណ៍សប្បាយរីករាយរួមជាមួយអារម្មណ៍មោទនភាពទៀតផង។ ដូច្នេះការធ្វើចំការអាចជួយបង្ការអ្នកពីជំងឺធ្លាក់ទឹកចិត្ត និងជួយព្យាបាលអ្នកមានជំងឺធ្លាក់ទឹកចិត្តផងដែរ។ 

៤. បានទទួលនូវអាហារដែលមានគុណភាពល្អ

ភាគច្រើនអ្នកដែលដាំបន្លែ ឬធ្វើចំការបានទទួលនូវអាហារដែលមានគុណភាពល្អជាងអ្នកដែលមិនធ្វើចំការ។  បន្លែដែលដាំនៅតាមផ្ទះភាគច្រើន មានភាពស្រស់បំព្រង ហើយបន្លែទាំងនោះក៏មិនមានសារធាតុគីមីដែរ។  លើសពីនេះទៅទៀត ការស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យឃើញថា អ្នកដែលធ្វើចំការចូលចិត្តបរិភោគផ្លែឈើ និងបន្លែច្រើនជាងអ្នកដទៃ។ 

បានទទួលនូវអាហារដែលមានគុណភាពល្អ

៥. អាចជួយដល់ខួរក្បាល

មនុស្សវ័យចំណាស់ជាច្រើនមានបញ្ហាខួរក្បាល ដែលធ្វើឲ្យពួកគេមានជំងឺវង្វេង។  អ្នកស្រាវជ្រាវបានរកឃើញថា ការធ្វើចំការជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺវង្វេងដល់ទៅ ៣៦%។ 

៦. អាចជួយរក្សាកម្លាំងនិងភាពរហ័សរហួន

នៅពេលមនុស្សកាន់តែចាស់ទៅៗ នោះកម្លាំង និងភាពរហ័សរហួនរបស់ពួកគេអាចនឹងត្រូវកាត់បន្ថយបន្តិចម្តងៗផងដែរ។  ការធ្វើចំការអាចជួយរក្សាកម្លាំងនៅក្នុងសាច់ដុំ និងធ្វើឲ្យពួកគេនៅតែមានភាពរហ័សរហួន។

៧. បានទទួលវីតាមីន D

ការធ្វើចំការអាចឱ្យអ្នកបានទទួលពន្លឺព្រះអាទិត្យដែលជាប្រភពដ៏ល្អនៃវីតាមីន D ។ វីតាមីន D អាចជួយការពារអ្នកពីជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺបេះដូង ជំងឺពុកឆ្អឹង និងជំងឺមហារីកមួយចំនួនទៀត។ 

អាចបានទទួលវីតាមីន D

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]