ភ្នំពេញ៖ “Cars 3” ជាភាពយន្តគំនូរជីវចលបែបកំប្លែង និងផ្សងព្រេងផលិតដោយ Pixar Animation Studios សម្រាប់ផលិតកម្មហូលីវូដដ៏ធំគឺ Walt Disney Pictures។

“Cars 3” ជាវគ្គទីបីហើយសម្រាប់ស៊េរីរឿងនេះ ដែលដឹកនាំដោយផលិតករលោក Brian Fee (និពន្ធរឿង “Wall-E” និងជាអ្នកតុបតែងសម្ភារៈសម្រាប់ការថតភាពយន្ត “Tarzan II”) រួមទាំងវត្តមានរបស់តារាសម្តែងហូលីវូដលោក Owen Wilson ដើម្បីបញ្ចូលសម្លេងឲ្យតួអង្គឡានក្រហមឈ្មោះ Lightning McQueen និងតារាបញ្ចូលសម្លេងជាច្រើននាក់ទៀត។

“Cars 3” និយាយពីតួអង្គឡានក្រហមឈ្មោះ lighting McQueen ដែលធ្លាប់ទទួលជោគជ័យស្ទើរគ្រប់ការប្រណាំងឡានទាំងអស់ ប៉ុន្តែថ្មីៗនេះក៏មានគូរប្រជែងដែលអាចដណ្តើមជ័យជំនៈពីខ្លួន។ ដោយការស្រលាញ់ផង និងចង់មកសាងភាពល្បីល្បាញឡើងវិញ McQueen ក៏ទៅរកអ្នកដែលអាចជួយបាន។

ចំនុចពិសេសមួយទៀតគឺ ហ្វេនអាចទស្សនាភាពយន្តនេះ ជាមួយបច្ចេកវិទ្យា 3D ផងដែរ!

សូមទស្សនា Trailer ខាងក្រោមនេះ៖ 

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕ 

ឈុតខ្លះៗ នៅក្នុងរឿង Cars 3
ឈុតខ្លះៗ នៅក្នុងរឿង Cars 3
ឈុតខ្លះៗ នៅក្នុងរឿង Cars 3
ឈុតខ្លះៗ នៅក្នុងរឿង Cars 3

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]