ក្រុមហ៊ុន Samsung ឈានមុខគេលើបច្ចេកវិជ្ជាក្នុងពិភពលោក បានជ្រើសរើស សុគន្ធ នីសា ជាតំណាងផលិតផលរបស់ខ្លួន ហើយកញ្ញាបានដឹងច្បាស់ពីផលិតផលច្នៃប្រឌិតរបស់ Samsung ក្រោយមកនាងក៏បានផ្លាស់ប្តូរផលិតផលចាស់ៗ ក្នុងផ្ទះរបស់នាង មកប្រើផលិតផល Samsung វិញ។

 “នាងខ្ញុំដឹងថាក្រុមហ៊ុន Samsung តែងតែនាំមុខគេខាងបច្ចេកវិជ្ជា ប៉ុន្តែនៅពេល ដែលនាងខ្ញុំបានចាប់ផ្តើមការងារជាមួយពួកគេ នាងខ្ញុំអាចទទួលបានបទពិសោធន៍ ពីផលិតផលទំនើបថ្មីៗមុនគេ” ។ សុគន្ធ នីសា បានទិញទូទឹកកក Samsung ទ្វារពីរ ម៉ាស៊ីនបោកគក់ Samsung 3D Wobble Washing Machine និងទូរទស្សន៍ Samsung Smart TV ។ នេះជាអ្វីដែលនាងនិយាយពីបទពិសោធន៍ផលិតផល Samsung របស់នាង។

Q:      តើផ្ទះកញ្ញាខុសប្លែកយ៉ាងម៉េច ឥឡូវនេះ ពេលមានផលិតផល Samsung?

A:      Samsung បានធ្វើឲ្យផ្ទះនាងខ្ញុំខុសប្លែកច្រើនណាស់ នាងខ្ញុំស្ទើរតែមិនជឿថា  ផលិតផលរបស់ Samsung គឺជាផ្នែកមួយនៃជីវិតរបស់នាងខ្ញុំ។ នាងខ្ញុំពេញចិត្តទូទឹកកក Samsung ណាស់ ព្រោះវាមានប្រព័ន្ធធ្វើឲ្យត្រជាក់ទ្វេដង Twin Cooling System® ដែលជួយឲ្យខ្យល់ត្រជាក់បង្កកនៅស្ងួត រក្សាកម្រិតសំណើមរបស់ទូរបានល្អ។ នេះមានន័យថា ជួយឲ្យបន្លែ និងផ្លែឈើ នៅតែស្រស់ រក្សាទុកបានយូរ។

Q:       តើទូទឹកកក Samsung នេះមានលក្ខណៈល្អជាងទូទឹកកដែលកញ្ញាប្រើពីមុនត្រង់ណា?

A:      នាងខ្ញុំចូលចិត្តវិធីសាស្រ្តដែលមានដាក់ប្រព័ន្ធភ្លើងបំភ្លឺ LED ដែលបំពាក់គ្រប់ ជ្រុងជួយដល់នាងខ្ញុំងាយស្រួលស្វែងរកអ្វីដែលនាងខ្ញុំត្រូវការ។ ប្រព័ន្ធភ្លើង LED បញ្ចេញកម្តៅតិចបំផុត ដូច្នេះទូទឹកកក Samsung របស់នាងខ្ញុំនេះ សន្សំ សំចៃថាមពលអគ្គិសនីបានច្រើនជាងទូទឹកកកចាស់ដែលមានអំពូលភ្លើង ធម្មតា។

Q:      កញ្ញាថែមទាំងបានទិញម៉ាស៊ីនបោកគក់ Samsung តើកញ្ញាពេញចិត្តក្នុងការបោកគក់ទេឥឡូវនេះ?

A:      ចាស! ម៉ាស៊ីនបោកគក់ Samsung 3D Wobble ឥឡូវនេះបានធ្វើឲ្យការបោកគក់ងាយស្រួល និងគ្មានបញ្ហាស្រេ្តសទៀតទេ។ វាមានបច្ចេកវិជ្ជា Wobble ដែលបង្កើតក្នុងទម្រង់បោកគក់ឌីណាម៉ិចបែប 3D ។ នេះមានន័យថាម៉ាស៊ីនបោគក់នេះមានកម្លាំងចរន្តទឹកកើនឡើងទ្វេដង បានធ្វើឲ្យសម្លៀកបំពាក់មិនជំពាក់គ្នា មិនជ្រួញ និងមិនរមួលសាច់ក្រណាត់។

Q:      មនុស្សភាគច្រើនគិតថាការប្រើម៉ាស៊ីនបោកគក់ចំណាយទឹកច្រើន។ តើកញ្ញា យល់យ៉ាងណាចំពោះម៉ាស៊ីនបោកគក់ Samsung 3D Wobble របស់កញ្ញានេះ ថាមានប្រសិទ្ធភាពកម្រិតណា?

A:      អត្ថប្រយោជន៍នៃបច្ចេកវិជ្ជា Wobble TechnologyTM  របស់ Samsung គឺវាបានបង្កើនថាមពលបោកគក់ និងសន្សំសំចៃទឹករហូតដល់ 40% ព្រមទាំងអាចកម្ចាត់ស្នាមប្រឡាក់បានស្អាតជាងមុន។ ដូច្នេះ ម៉ាស៊ីនបោកគក់ 3D Wobble មិនត្រឹមតែជួយកាត់បន្ថយស្រ្តេស ថែមទាំងជួយការពារបរិស្ថានក្នុងការប្រើទឹកកាន់តែតិចផងដែរ”។

Q:     ប្រាកដណាស់ ម៉ាស៊ីនបោកគក់ Samsung 3D Wobble របស់កញ្ញាមានប្រសិទ្ធភាពខ្ពស់ និងប្រើប្រាស់ទឹកតិច។ តើអាចសម្អាតសម្លៀកបំពាក់បានកម្រិតណា?

A:         អ្វីដែលអស្ចារ្យពីម៉ាស៊ីនបោកគក់ 3D Wobble របស់ Samsung នោះគឺវាមានលក្ខណៈពិសេសនៃបច្ចេកវិជ្ជា Diamond Drum™ ដែលបានប្តូរពីធុងបោកគក់ធម្មតាមកជាធុងដែលមានជម្រៅជ្រៅ និងមានរាងដូចគ្រាប់ពេជ្រ។ លក្ខណៈនៃការអភិវឌ្ឍថ្មីនេះ គឺការបោកគក់ប្រកបដោយថាមពល ប៉ុន្តែអាចជួយរក្សាសាច់ក្រណាត់សម្លៀកបំពាក់មិនឲ្យទក់ និងរក្សាបាននូវបរិស្ថានស្អាតល្អ។ នេះក៏មានន័យថា ការបោកគក់មិនមានកាកសំណល់ជាប់សម្លៀកបំពាក់របស់ នាងខ្ញុំទេ ដូច្នេះ នាងខ្ញុំមានទំនុកចិត្តថា គ្មានបាក់តេរីនៅសេសសល់ ដែលអាចប៉ះពាល់សុខភាពរបស់នាងខ្ញុំទេ។

Q:      តើទូរទស្សន៍ Samsung Smart TV របស់កញ្ញាយ៉ាងម៉េចដែរ?

A:      នាងខ្ញុំពេញចិត្តទូរទស្សន៍ Samsung Smart TV របស់នាងខ្ញុំណាស់! ចំណែក ទូរទស្សន៍ចាស់របស់នាងខ្ញុំវិញគឺសាមញ្ញ និងមិនមានកម្មវិធីច្រើនទេ។ ប៉ុន្តែ ជាមួយទូរទស្សន៍ Samsung Smart TV ថ្មីរបស់នាងខ្ញុំនេះ នាងខ្ញុំដឹងថា នាងខ្ញុំអាចធ្វើអ្វីៗបានជាច្រើន។ នាងខ្ញុំអាចបិទ ឬបើកទូរទស្សន៍ បើកកម្មវិធីផ្សេងៗ ឬឆែកអ៊ីនធឺណិតដោយមិនចាំបាច់ប្រើតេឡេបញ្ជាក៏បាន។ រិតតែពិសេសទៀតនោះគឺ នាងខ្ញុំចូលចិត្តលេងហ្គេម Angry Birds នៅលើអេក្រង់ទូរទស្សន៍ Smart TV ដ៏ធំ មិនចំណាយទំហំ ហើយវាក៏ជាគ្រឿងសង្ហារឹមយ៉ាងប្រណិតនៅក្នុងគេហដ្ឋានរបស់នាងខ្ញុំដែរ។ នាងខ្ញុំអាចទាញបក្សីមកក្រោយដោយប្រើជំពាមកៅស៊ូ។ នាងខ្ញុំក៏អាចប្រើ  “ភាពប៉ិនប្រសប់” របស់បក្សី តាមរយៈកាយវិការបញ្ជាបាន ដោយធ្វើឲ្យបក្សីធំខ្មៅផ្ទុះឡើងដោយសំឡេង ម៉ាម៉ា ច៉ាម៉ា ឬបញ្ជាបក្សីរាងត្រីកោណពណ៌លឿងបាញ់ត្រង់ចូលទៅចំ       គោលដៅដែលនាងខ្ញុំចង់បាន។ វាពិតជារីករាយខ្លាំងណាស់ ហើយក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងខ្ញុំមកលេងហ្គេម Angry Birds រាល់ពេល នៅលើ  ទូរទស្សន៍ Samsung Smart TV របស់នាងខ្ញុំ។

Q:       ស្តាប់ទៅកញ្ញាពិតជារីករាយជាមួយការលេងហ្គេមនៅលើទូរទស្សន៍ Samsung Smart TV ណាស់! ឥឡូវនេះតើមានអ្វីផ្សេងទៀតទេ ចាប់តាំងពីកញ្ញាមានទូរទស្សន៍ Samsung Smart TV?

A:      ប្រាកដណាស់ នាងខ្ញុំចូលចិត្តមើលភាពយន្តនៅលើទូរទស្សន៍ Smart TV ។ គុណភាពរូបភាពល្អឥតខ្ចោះ និងសំឡេងឭច្បាស់ល្អ ហាក់បីដូចជានាងខ្ញុំនៅ ក្នុងភាពយន្តនោះអញ្ចឹង! ខ្ញុំពេញចិត្តនឹង Video Call តាមកម្មវិធី Skype ជាមួយទូរទស្សន៍ Samsung Smart TV ខ្លាំងណាស់។ ចាប់តាំងពីនាងខ្ញុំអាចឆែក      អ៊ីនធឺណិតនៅលើទូរទស្សន៍ Samsung Smart TV នាងខ្ញុំអាចហៅ Video Call ទៅកាន់មិត្តភក្តិរបស់នាងខ្ញុំនៅតាមខេត្ត និងនៅបរទេសបានយ៉ាងងាយស្រួល។ វាអស្ចារ្យណាស់ដែលនាងខ្ញុំឃើញពួកគេនៅលើអេក្រង់ធំច្បាស់ល្អបែបនេះ។ កាន់តែពិសេស ទៀតនោះ នៅពេលដែលនាងខ្ញុំជួបជុំសាច់ញាតិ ឬមិត្តភក្តិជាក្រុម។ ហើយ នាងខ្ញុំអាចមើលឃើញពួកគេម្នាក់ៗច្បាស់មែនទែន!។

Q:      តើកញ្ញាគិតថាផ្ទះក្នុងក្តីសុបិន្តរបស់កញ្ញា អស្ចារ្យហើយឬនៅ បច្ចុប្បន្ននេះ?

A:      នាងខ្ញុំគិតថាផ្ទះរបស់នាងខ្ញុំគឺអស្ចារ្យហើយពីមុន ប៉ុន្តែឥឡូវនេះវាកាន់តែ អស្ចារ្យជាងមុនទៅទៀត។ នាងខ្ញុំទទួលបានផាសុខភាព និងភាពងាយស្រួលណាស់ជាមួយឧបករណ៍ប្រើប្រាស់ Samsung របស់នាងខ្ញុំនេះ ដែលសុទ្ធតែ ស្អាតៗ និងល្អឥតខ្ចោះ។ Samsung គឺជាដៃគូរពិតប្រាកដសម្រាប់គេហដ្ឋានរបស់អ្នក ហើយនាងខ្ញុំក៏មិនអាចរស់នៅដោយក្តីស្រមៃដ៏អស្ចារ្យបែបនេះ បានទេ បើគ្មាន Samsung ។

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]