ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ Hongkong Land ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសថាអាគារ EXCHANGE SQUARE ជាគម្រោងអភិវឌ្ឍថ្មីចុងក្រោយរបស់ក្រុមហ៊ុននិងជាតំបន់ពាណិជ្ជកម្ម ហាងលក់ទំនិញ និងអចលនទ្រព្យទំនើបកម្រិត A ដ៏ថ្មីក្នុងរាជធានីភ្នំពេញ។

អាគារនេះបានទាក់ទាញចំណាប់អារម្មណ៍អាជីវកម្មធំៗដែលមានតម្រូវការជួលអគារដូចជា Hard Rock Café, Legend Premium Cinema, Lucky Premium Supermarket និង Nham Central ដែលជាបណ្ដុំអាហារដ្ឋានទំនើប ក្នុងរយៈពេលត្រឹមតែ២ខែបន្ទាប់ពីបានបើកដំណើរការកាលពីខែមិថុនា។

ជាមួយនិងការរចនា សាងសង់ និងគ្រប់គ្រងឲ្យក្លាយជាសំណង់ស្ដង់ដារពិភពលោកពីក្រុមហ៊ុន Hongkong Land, EXCHANGE SQUARE ត្រូវបានបង្កើតឡើងដើម្បីសម្របទៅតាមតម្រូវការលក់ដូរ និងការរស់នៅរបស់អ្នកមានជីវភាពធូរធា និងមធ្យមនៅកម្ពុជាដែលកំពុងតែមានការកើនឡើង។

អគារនេះមានការិយាល័យកម្រិត A ចំនួន១៦ជាន់ដែលមានផ្ទៃ 39,700 ម៉ែត្រការ៉េ ផ្នែកខាងក្រោមចំនួន៤ជាន់សំរាប់ហាងលក់ទំនិញនិងអាហារដ្ឋាន។ អគារនេះនៅចំកណ្តាលមជ្ឈមណ្ឌលហិរញ្ញវត្ថុនាកែងជ្រុងនៃផ្លូវលេខ៦១ ដែលផ្តល់ភាពងាយស្រួលឲ្យអ្នកនិយមដើរទំនិញនិងអ្នកធ្វើការ ក្នុងការស្វែងរកសេវារដ្ឋបាលពាណិជ្ជកម្ម និងដើរលេងកម្សាន្តក្នុងរាជធានីភ្នំពេញ។

ផ្នែកអគារលក់ដូរទំនិញ និងពាណិជ្ជកម្មរបស់ EXCHANGE SQUARE បានបើកដំណើរការបាន ៧០%ហើយ ហើយរំពឹងថានឹងសម្រេចបាន៨០% នៅដំណាច់ឆ្នាំ២០១៧។ ផ្នែកអគារលក់ទំនិញ សម្បូរម៉ាកល្បីៗ ទាំងនេះ ដែលទំនិញម៉ាកខ្លះទើបតែបង្ហាញវត្តមាននៅក្នុងទីផ្សារ ជាលើកដំបូង រួមមានដូចជា BERING, Combi, Crocs, Escentric Garden, Flight Booking Centre, Guardian Pharmacy, Havaianas, Levi’s, MDS, Owndays, Pandora, Power Play by KFour, SMART, Sneakers, The Warehouse, Timecity និង Yves Rocher ។ ចំណែកអាហារដ្ឋាននិងភេសជ្ជះល្បីៗមានដូចជា Amazon Café, Asian Kitchen, Bonchon, Cold Stone Creamery, Lucky Burger, San Francisco Caffe, Starbucks និង Sushi Tei។ ផ្នែកការិយាល័យជួល មានអតិថិជនធំៗ ដូចជា AIA, CIMB Bank, Marubeni Corp., Mitsui & Co, Tings & Associates, the United Nations Children’s Fund (UNICEF) និង World Bank។ Huawei Technologies, ICBC, Jardine Schindler, Michelin និងក្រុមហ៊ុនក្នុងស្រុកឈានមុខដូចជា HGB Group នឹងចូលមកឆាប់ៗក្នុងឆ្នាំនេះ។

EXCHANGE SQUARE ជាគម្រោងអភិវឌ្ឍថ្មីចុងក្រោយរបស់ក្រុមហ៊ុន

ជាមួយនិងការរចនាប្រកបដោយនិរន្តរភាពអាគារ EXCHANGE SQUARE ត្រូវបានផ្ដល់ចំណាត់ថ្នាក់ជា អគារ(Green Mark Gold Building) ពីអាជ្ញាធរសាងសង់ និងអគារនៃរដ្ឋាភិបាលសិង្ហបុរី។ ការវាយតំលៃនេះ ផ្តោតទៅលើការរចនា និងការសាងសង់ ដែលកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី និងទឹកក្នុងអាគារទាំងមូល ហើយរក្សាបាននូវគុណភាពបរិដ្ឋានទាំងក្នុងនិងក្រៅអាគារអោយនៅដដែល។

លក្ខណៈពិសេសនៃនិរន្តភាពទាំងនោះមានដូចជាការរចនាទាំងឡាយដើម្បីកាត់បន្ថយនូវពន្លឺព្រះអាទិត្យចូលក្នុងអាគារហើយនិងកាត់បន្ថយការប្រើប្រាស់ប្រពន្ធ័ម៉ាស៊ីនត្រជាក់ដោយកាត់បន្ថយទំហំ និងរក្សាប្រសិទ្ធភាពនៃប្រពន្ធ័ខ្យល់រួមទាំងប្រពន្ធ័ជណ្តើរយន្តទំនើបដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គីសនី។

លោក Robert Garman នាយកប្រតិបត្តិ Hongkong Land បានមានប្រសាសន៍ថា៖« EXCHANGE SQUARE គឺជាគម្រោងអភិវឌ្ឍន៍ពេញដោយកិត្យានុភាពថ្មី ចុងក្រោយបំផុតរបស់ Hongkong Land នៅក្នុងតំបន់ដែលមាន ពាណិជ្ជកម្មរីកលូតរបស់អាស៊ាន ហើយ យើងជឿជាក់ថា គម្រោងនេះនឹងនាំមុខមាត់ថ្មីដល់រាជធានីភ្នំពេញ។

ផលប្រយោជន៍ និងការប្ដេជ្ញាចិត្ត ដែលយើងបានមើលឃើញពីការជួលអគារ គឺជាសញ្ញាមួយ ដែលបង្ហាញថា EXCHANGE SQUARE កំពុង ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហាងលក់ទំនិញនៅក្នុងរាជធានីយ៉ាងឆាប់រហ័ស ហើយយើងសម្លឹងទៅរកភាពរីកចម្រើនរួមគ្នា ជាមួយទីក្រុងដ៏ស៊ីវិល័យប្រកបដោយភាពសប្បាយរីករាយនាពេលអនាគត”។

Hongkong Land ត្រូវបានទទួលស្គាល់ដោយសារគុណភាពសំណង់ ការគ្រប់គ្រងអចលនទ្រព្យ និងសេវាបម្រើអតិថិជននៅទូទាំងតំបន់ ហើយគេរំពឹងថា EXCHANGE SQUARE នឹងក្លាយជាគំរូស្ដង់ដារនៃការអភិវឌ្ឍពាណិជ្ជកម្មនៅភ្នំពេញនិងកម្ពុជា។ ក្រុមហ៊ុន ក៏មានការិយាល័យកម្រិត A អចលនទ្រព្យសម្រាប់ការប្រើប្រាស់ចម្រុះ និងហាងលក់ដូរទំនិញ នៅហុងកុង ចិន សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ និង វៀតណាមផងដែរ។

Hongkong Land គឺជាក្រុមសម្ព័ន្ធវិនិយោគ គ្រប់គ្រង និងអភិវឌ្ឍអចលនទ្រព្យមានចុះបញ្ជីកា ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៨៩។ ធុរកិច្ចរបស់ Hongkong Land ត្រូវបានកសាងឡើងដោយឈរលើ ឧត្តមភាព សុចរិតភាព និងភាពជាដៃគូ។

ក្រុមសម្ព័ន្ធ មានកម្មសិទ្ធិ និងគ្រប់គ្រងលើអគារការិយាល័យជាន់ខ្ពស់ និងអចលនទ្រព្យលក់ឬជួល ប្រមាណ 800,000ម៉ែត្រការ៉េ នៅក្នុងទីក្រុងសំខាន់ៗនៃតំបន់អាស៊ី ដែលមានមូលដ្ឋានចំបង នៅហុងកុង និងសិង្ហបុរី។

ដោយឡែកនៅចំកណ្តាលទីក្រុងហុងកុងក្រុមហ៊ុនមានអចលនទ្រព្យប្រមាណ 450,000ម៉ែត្រការ៉េ លើសពីនេះទៅទៀតក្រុមហ៊ុនក៏មានអគារការិយាល័យទំនើបឈានមុខទំហំ 165,000 ម៉ែត្រការ៉េបន្ថែមទៀត នៅសិង្ហបុរី ដែលជាការសហការគ្នារវៀងដៃគូ និង ភាគហ៊ុន ៥០%នៅក្នុងអគារឈានមុខនៃជម្ឈមណ្ឌល Central Jakarta។

ក្រុមហ៊ុន ក៏មានអគារស្នាក់នៅប្រកបដោយគុណភាពខ្ពស់ និងអចលនទ្រព្យប្រើប្រាស់ចម្រុះ ក្រោមការអភិវឌ្ឍនៅតាមបណ្ដាទីក្រុងទូទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមានមជ្ឈមណ្ឌលទំនិញទំនើប នៅ Wangfujing នាទីក្រុង Beijing។ នៅសិង្ហបុរី ក្រុមហ៊ុនបុត្រសម្ព័ន្ធ MCL Land គឺជាក្រុមហ៊ុនអភិវឌ្ឍអគារស្នាក់នៅដ៏សក្តានុពុល។

Hongkong Land Holdings Limited ត្រូវបានបង្កើតឡើងនៅក្នុងតំបន់ Bermuda ហើយបានចុះបញ្ជីនិងចេញផ្សាយមូលបត្រលើកទីមួយជាមួយនឹងទីផ្សារមូលបត្រពីLondon Stock Exchange និងបោះផ្សាយមូលបត្រលើកទី២ នៅ Bermuda និង សិង្ហបុរី។ ទ្រព្យ និងការវិនិយោគរនានាបស់សម្ព័ន ត្រូវបានគ្រប់គ្រងពីទីក្រុងហុងកុង ដោយHongkong Land Limited។ Hongkong Land គឺជាសមាជិកមួយនៃសម្ព័ន្ធ Jardine Matheson៕

EXCHANGE SQUARE ជាគម្រោងអភិវឌ្ឍថ្មីចុងក្រោយរបស់ក្រុមហ៊ុន
EXCHANGE SQUARE ជាគម្រោងអភិវឌ្ឍថ្មីចុងក្រោយរបស់ក្រុមហ៊ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]