(ភ្នំពេញ)៖ បុរសជនជាតិស្បែកខ្មៅ២នាក់ ម្នាក់ជាជនជាតិសេរ៉ាឡេអូន និងម្នាក់ទៀតជនជាតិលីប៊ី ដែលជាប់ពាក់ព័ន្ធការកែច្នៃ និងផលិតប្រាក់ដុល្លារក្លែងក្លាយនោះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវឈានទៅដល់ការបង្ក្រាប ព្រមទាំងដកហូតប្រាក់ដុល្លារក្លែងក្លាយ រហូតដល់២លានដុល្លារ។

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ហើយរហូតមកទល់រសៀល ថ្ងៃដដែលនេះ លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងកំពុងសាកសួរ។

មន្រ្តីនគរបាលក្រសួងមហាផ្ទៃ បានប្រាប់ភ្នាក់ងារ Fresh News ថា បុរសជនជាតិសេរ៉ាឡេអូនឈ្មោះ កាម៉ារ៉ា អាប់ឌុល អាយុ៣៧ឆ្នាំ និងបុរសជនជាតិលីប៊ីឈ្មោះ ដាវិដ សុន អាល់ប៉ុនសុន អាយុ៤៨ឆ្នាំ បានត្រូវសមត្ថនាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា នៅក្នុងរាជធានីភ្នំពេញ។

ចំពោះមូលហេតុ នៃការឃាត់ខ្លួននេះ បន្ទាប់ពីពួកគេ បានចូលមកប្រទេសកម្ពុជា ដោយបាននាំយកម៉ាស៊ីនសម្រាប់លាងក្រដាស ដែលគេនាំចូលមកដែរ ឲ្យចេញជា ប្រាក់ដុល្លារអាមេរិក។

សកម្មភាពនេះ ពួកគេបានធ្វើមួយរយៈរួចមកហើយ គ្រាន់តែពុំទាន់បានយកក្រដាសប្រាក់ដែលលាងរួចនោះ យកទៅចាយវាយនៅឡើយទេ តែសមត្ថកិច្ចបើកការស្រាវជ្រាវជាបន្តបន្ទាប់ រួចឈានដល់ការឃាត់ខ្លួនតែម្តង និងបានចុះទៅឆែកឆេរកន្លែងស្នាក់នៅ របស់បុរសជនជាតិបរទេសទាំង២នាក់នេះ រកឃើញប្រាក់កែច្នៃរួចហើយចំនួន២លានដុល្លារអាមេរិក៕

កម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ជនជាតិស្បែកខ្មៅ២នាក់ ពាក់ព័ន្ធផលិតលុយដុល្លារក្លែងក្លាយរហូតដល់២លានដុល្លារ
កម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ជនជាតិស្បែកខ្មៅ២នាក់ ពាក់ព័ន្ធផលិតលុយដុល្លារក្លែងក្លាយរហូតដល់២លានដុល្លារ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]