ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងថា ករណី​​ភ្ញាក់​ផ្អើល​ចោមរោម​នៅលើ​ស្ពានគីហ្ស៊ុណា​​ដែលសង្ស័យថា មាន​មនុស្ស​បានលោតទឹកសម្លាប់ខ្លួន​នោះ គិតនៅ​ត្រឹម​ម៉ោង​ជាង០១រសៀលថ្ងៃទី​១៦ សីហា នេះ ត្រូវបានលោកនាយ​ប៉ុស្តិ៍​វាលវង់ឱ្យ​កោះ​សន្តិ​ភា​ព​ដឹងថា គឺមិនមែនជាករណី​មនុស្សលោត​ទឹកសម្លាប់ខ្លួននោះ​ទេ ។

លោកនាយប៉ុស្តិ៍​បន្តថា ការពិត​មនុស្ស​​ដែល​​គ្រប់គ្នា​សង្ស័យ​លោតទឹកសម្លាប់ខ្លួននោះ គឺបានឃើញ​​ហែល​រសាត់​អណ្តែត​​តាមទឹក​​ហូរ​ ​ចាប់ពី​ចំណុច​ជ្រោយ​ថ្មមកម្ល៉េះ ហើយក៏កំពុងសង្ស័យផងដែរ​ថា បុរស​ដែលហែលនោះ អាចជាមនុស្ស​សរសៃប្រសាទទៀតផង ។ ទោះបី​យ៉ាងណា គ្មានអ្នក​ណា​ម្នាក់​ដឹង​ច្បាស់​ឡើយថា គាត់បាន​​ឡើងគោក​វិញ ​ឬក៏​អត់?

គួររំលឹកថា កាលពី​វេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃ​ទី​១៥ សីហា នេះ មាន​ករណី​មនុស្ស​ម្នាក់ ដែល​មិនដឹង​ថា ជា​ប្រុស​ឬ​ស្រី​បាន​លោត​​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​សម្លាប់​ខ្លួន ស្ថិត​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

បើ​តាម​សាក្សី​ម្នាក់​ថា បានឃើញ​មនុស្ស​លោត​ចូល​ក្នុង​ទន្លេ ដោយ​ឃើញរ​សាត់អណ្តែត​តាម​ទឹក​ហូរ​បាត់ ហើយ​ក៏​មិនដឹង​ថា ស្លាប់​ឬ​រស់​នោះ​ដែរ ។ បច្ចុប្បន្ន មាន​មនុស្ស​កំពុង​ចោមរោម​មើល​ជា​ច្រើន​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ក្រោយ​ពី​ដឹង​ថា មាន​មនុស្ស​លោតទឹក​ទន្លេ​នេះ រួម​ទាំង​អាជ្ញាធរ និង​ពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ចេញ​ទៅ​ជួយ​រក​ជន​រង​គ្រោះ​ផង​ដែរ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]