ឆៃថាវគឺជាបន្លែមួយដែលមានប្រជាប្រិយភាពគួរសមសម្រាប់ធ្វើមុខម្ហូប។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺឆៃថាវមានអត្ថប្រយោជន៍ច្រើនណាស់ ដែលមនុស្សភាគច្រើនមិនសូវបានចាប់អារម្មណ៍ ឬមិនបានដឹងពីមុនមក។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់ឆៃថាវ៖ 

១. មានអត្ថប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែម

ឆៃថាវមានអត្ថប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែមដោយសារ វាមានសមត្ថភាពគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម។ 

២. បង្ការជំងឺលើសឈាម

ឆៃថាវដែលឆៅមានសារជាតិដែលអាចបង្ការការកើតជំងឺលើសឈាម។ ឆៃថាវមានជាតិប៉ូតាស្យូមនិងជាតិសូដ្យូមដែលអាចជួយរក្សាតុល្យភាពប៉ូតាស្យូមនៅក្នុងសរីរាង្គអ្នកបាន។ ដូច្នេះឆៃថាវមានសមត្ថភាពក្នុងការគ្រប់គ្រងសម្ពាធឈាមមិនឲ្យកើនឡើងខ្ពស់ជាងកម្រិតធម្មតាបាន។ 

បង្ការជំងឺលើសឈាម

៣. ជួយក្នុងការសម្រកទម្ងន់

ឆៃថាវអាចប្រើប្រាស់បានដើម្បីជួយសម្រកទម្ងន់ដែលមិនមានការប៉ះពាល់ដល់សុខភាព។ ឆៃថាវមានជាតិកាឡូរីតិចតួចណាស់ ហើយវាក៏មានជាតិវីតាមីននិងសារធាតុសរសៃជាច្រើនដែលអាចជួយដល់ការស្រកទម្ងន់ផងដែរ។ 

ជួយក្នុងការស្រកទម្ងន់

៤. ជួយសម្រួលអាការផ្តាសាយនិងក្អក

ប្រសិនបើអ្នកមានជំងឺផ្តាសាយនិងក្អកជាញឹកញាប់ អ្នកគួរដាក់ឆៃថាវចូលក្នុងរបបអាហាររបស់អ្នក ព្រោះឆៃថាវមានលក្ខណៈសម្បត្តិអាចជួយសម្អាតជាតិរំអិលក្នុងបំពង់ក និងច្រមុះបាន។ ហើយឆៃថាវក៏អាចប្រឆាំងនឹងការរលាកបំពង់កផងដែរ។ 

ជួយសម្រួលអាការផ្តាសាយនិងការក្អក

៥. ជួយសម្រួលដល់ការទល់លាមក

បើសិនជាអ្នកញាំអាហារដែលមិនល្អ ឬក៏ញាំទឹកតិចតួចពេក អ្នកអាចនឹងមានបញ្ហាទល់លាមក។ ឆៃថាវមានសារជាតិសរសៃច្រើនខ្លាំងណាស់ ហើយសារជាតិ សរសៃនេះអាចជួយដោះស្រាយបញ្ហាទល់លាមកបាន ព្រោះវាជួយសម្រួលដល់ចលនាពោះវៀន ហើយវាក៏អាចជួយសំអាតអាហារដែលជាប់នៅក្នុងពោះវៀនធំទៀតផង។ 

ជួយសម្រួលការទល់លាមក

៦. ជួយសម្រួលដល់ការដកដង្ហើម

ឆៃថាវមានសារជាតិរំអិលដែលអាចជួយរក្សាផ្លូវដង្ហើមឲ្យមានសុខភាពល្អបាន។ ការទទួលទានឆៃថាវដែលបានចម្អិនរួច អាចជួយឱ្យអ្នកផុតពីការឆ្លងរោគផ្សេងៗ ហើយវាក៏អាចការពារនិងព្យាបាលជំងឺហឺតផងដែរ។ 

ជួយសម្រួលដល់ការដកដង្ហើម

៧. អាចបង្ការជំងឺមហារីក

ការទទួលទានឆៃថាវទៀងទាត់ អាចជួយកាត់បន្ថយភាគរយនៃការកើតជំងឺមហារីកបាន ព្រោះឆៃថាវមានវីតាមីន C និងសារធាតុមួយចំនួនទៀតដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការកើតមហារីកទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]