ភ្នំពេញ៖ បើកឆាកការប្រកួតស៊ីហ្គេមនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ២២ឆ្នាំ បានចាញ់ ក្រុមជម្រើសជាតិ U-22 ហ្វីលីពីន ក្នុងលទ្ធផល ២-០ ធ្វើឲ្យអ្នកគាំទ្រជាច្រើននឹកស្មានមិនដល់ និងសោកស្តាយចំពោះលទ្ធផលនេះ។

បន្ថែមពីនេះទៀតក៏មានមជ្ឈដ្ឋានជុំវិញ ក៏ដូចជាអ្នកគាំទ្រមួយចំនួន បានបញ្ចេញមតិពាក់ព័ន្ធនឹងការប្រកួតនេះផងដែរ ទាំងមតិវិជ្ជមាន និងមតិអវិជ្ជមានជាច្រើនទៅលើកីឡាកររបស់កម្ពុជា។

បើទោះជាយ៉ាងណាក៏ដោយ ក្នុងនោះគេក៏សង្កេតឃើញ អត្តពលិកកម្ពុជាយើងមួយរូបក៏បានបញ្ចេញមតិ ក៏ដូចជាការលើកទឹកចិត្តរបស់កីឡាកររបស់យើងផងដែរ គឺកីឡាការិនីហែលទឹក ហែមថុន វិទីនី។

វិទីនី បានបង្ហោះរូបភ្ជាប់ជាមួយសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖

«មិនហ៊ាននិយាយពាក្យថាហត់ទេព្រោះមិនទាន់ជោគជ័យ មិនហ៊ានប្រកែកហ្នឹងសំដីគេទេព្រោះយើងមិនទាន់ធ្វើបានល្អត្រូវតែទទួលយកដោយស្នាមញញឹមហើយនៅតែនិយាយពាក្យស៊ូបន្តទៀត អ្វីដែរមិនត្រូវខ្វល់ពីមនុស្សដែរគេចង់ចាប់កំហុសទោះធ្វើល្អឥតខ្ចោះក៏គេនៅតែមិនអោយតម្លៃដែរ ខ្ញុំនៅតែគាំទ្រនៅកាតស៊ូរបស់បងប្អូនកីឡាករព្រោះនៅលើដើមទ្រូងខាងឆ្វេងរបស់ពួកអ្នកមានរូបសញ្ញាតំណាងអោយជាតិជាប់ខ្លួនជានិច្ចទោះស្លាប់រឺរស់ចាញ់រឺឈ្នះថោករឺថ្លៃគឺអ្វីៗដើម្បីជាតិទាំងអស់»
កីឡាការិនី ហែលថុន វិទីនី

គួរបញ្ជាក់ថា ហែមថុន វិទីនី ក៏មានឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តការណ៍ស៊ីហ្គេមនេះផងដែរក្នុងវិញ្ញាសារហែលទឹក ប៉ុន្តែការប្រកួតរបស់នាងមិនទាន់បានមកដល់នោះទេ ខណៈការបើកកម្មវិធី ក៏ដូចជាព្រឹត្តការណ៍ស៊ីហ្គេមជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ខាងមុខនេះ៕

ហែមថុន វិទីនី៖ «ខ្ញុំនៅតែគាំទ្រនូវការតស៊ូរបស់បងប្អូនកីឡាករ ព្រោះនៅលើដើមទ្រូងខាងឆ្វេងរបស់ពួកអ្នកមានរូបសញ្ញាតំណាងអោយជាតិជាប់ខ្លួនជានិច្ច»
កីឡាការិនី ហែលថុន វិទីនី
កីឡាការិនី ហែលថុន វិទីនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]