(ភ្នំពេញ)៖ ជាការពិតណាស់ មនុស្សគ្រប់រូបសុទ្ធសឹង តែមានសម្រស់ស្រស់ស្អាតប្លែកៗពីគ្នា ហើយខ្លះទៀត ក៏មានមុខមាត់ស្រដៀងគ្នាដែរ។ ជាក់ស្ដែងតារាសម្ដែងដ៏ល្បីមួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងទសវត្សរ៍៩០ គឺអ្នកនាង ច័ន្ទ សេរីរ័ត្ន បានធ្វើឲ្យទស្សនិកជនមួយចំនួន មានការយល់ច្រឡំ រូបនាងជាមួយនឹងអ្នកនាង ពិសិដ្ឋ ពីលីកា ព្រោះតារាទាំងពីរ មានមុខមាត់ស្រដៀងគ្នា។ អ្វីដែលពិសេសនោះ តារាសម្ដែង ច័ន្ទ សេរីរ័ត្ន ស្ទើរតែធ្វើឲ្យទស្សនិកជនភ្លេចមុខ របស់នាងបាត់ទៅហើយ ដោយសារតែនាងបានលាឈប់ ពីពិភពសិល្បៈតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ហើយបច្ចុប្បន្ន តារារូបនេះកំពុងរស់ ក្នុងប្រទេសអូស្រ្ដាលី។

ងតារាសម្ដែងដ៏ល្បីមួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងទសវត្សរ៍៩០ គឺអ្នកនាង ច័ន្ទ សេរីរ័ត្ន
ងតារាសម្ដែងដ៏ល្បីមួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងទសវត្សរ៍៩០ គឺអ្នកនាង ច័ន្ទ សេរីរ័ត្ន

បើយោងតាមផេក «Movie Star Reseach» ដែលមានអ្នកស្រី ស៊ិន ឧត្តមផល្លា ជាម្ចាស់ បានទម្លាយឲ្យដឹងថា «នៅចាំតារាសម្តែងដ៏ល្បីល្បាញ (ច័ន្ទ សេរីរ័ត្ន) ក្នុងទសវត្សរ៍ ៩០ នេះទេ? កាលជំនាន់ហ្នឹង បងប្អូនភាគច្រើនតែងច្រឡំគាត់ ជាមួយនឹងតារារៀមច្បងម្នាក់ទៀត គឺ ពិសិដ្ឋ ពីលីកា ព្រោះតារាទាំងពីរដួងនេះ មានមុខមាត់ស្រដៀងគ្នា។ ច័ន្ទ សេរីរ័ត្ន គឺជាតារាសម្ដែងដ៏ល្បីល្បាញ ក្នុងទសវត្សរ៍ ៩០ គាត់ល្បីខ្លាំងណាស់ ខាងភាពស្រស់ស្អាត ព្រោះសម័យកាលហ្នឹង មិនសូវសំបូរស្រីស្អាតប៉ុន្មានទេ ហើយកាលជំនាន់ហ្នឹង ស្រុកទេសក៏មិនទាន់សំបូរបែប ខាងរបស់របរថែរក្សាសម្ផស្ស ដូចសម័យនេះដែរ គឺគាត់មានស្បែកសរពីធម្មជាតិ»។

អ្នកនាង ច័ន្ទ សេរីរ័ត្ន

អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្ដទៀតថា «តារារូបនេះ បានចូលប្រឡូកក្នុងវិស័យឧស្សាហកម្មភាពយន្ត សម្តែងនៅក្នុងឆ្នាំ ១៩៩១ រឿងដែលគាត់សម្តែងមានដូចជា រឿង ក្រមុំឡិកឡក់, រឿង ពលទោអភ័ព្វ, រឿង ឧត្ដមភរិយា, រឿង អូ !ស្នេហ៍, រឿង ធីតាមុខងស់, រឿងពៅម្លិះលា, រឿង បិសាចក្រមុំ, រឿង នាងខ្មៅ ,រឿង ឆាន់ណាមឿង និងរឿងជាច្រើនទៀត ហើយគាត់ក៏បានសម្តែងចម្រៀងកាយវិកាជាច្រើនបទផងដែរ។ បន្ទាប់មកគាត់ក៏បានលាឈប់ ពីការសម្ដែងនៅក្នុងឆ្នាំ២០០៥ នេះ ជារូបគាត់ពីមុននឹងរូបសព្វថ្ងៃនៅខាងក្រោមៗ បច្ចុប្បន្នតារារូបនេះរស់នៅក្នុងប្រទេស អូស្ត្រាលី»។

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]