ខ្ញី និងស្លឹកគ្រៃជាឱសថធម្មជាតិមួយដែលមានគុណប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ ម្យ៉ាងវិញទៀតបើសិនជាយើងផ្សំរុក្ខជាតិទាំង២មុខនេះបញ្ចូលគ្នា ដោយយកខ្ញីនិងស្លឹកគ្រៃធ្វើជាទឹកតែទៀតនោះ វារឹតតែមានប្រសិទ្ធភាព និងគុណប្រយោជន៍ជាច្រើនដែលអាចជួយរំញោចភាពស៉ាំនៅក្នុងរាងកាយ ថែមទាំងអាចការពារ និងព្យាបាលជំងឺផ្សេងៗជាច្រើនមុខទៀតផង។

ខាងក្រោមនេះជាអត្ថប្រយោជន៍ និងវិធីធ្វើទឹកតែខ្ញីជាមួយស្លឹកគ្រៃ៖ 

ខ្ញីនិងស្លឹកគ្រៃបង្កើតជាទឹកតែទៀតនោះ វារឹតតែមានប្រសិទ្ធភាព និងគុណប្រយោជន៍មហាសាល ជាច្រើនដែលអាចជួយរំញោចភាពស៉ាំនៅក្នុងខ្លួន ថែមទាំងអាចការពារ និងព្យាបាលជំងឺផ្សេងៗជាច្រើនទៀត

អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ

- ជួយកាត់បន្ថយជាតិអាស៊ីតខ្ពស់នៅក្នុងឈាម

- ជួយសម្រកទំងន់

- ជួយឱ្យប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនដំណើរការល្អ

- ជួយកម្ចាត់ និងសំអាតជាតិពុលនៅក្នុងខ្លួន តម្រងនោម ថ្លើម និងលំពែង

- ការពារ និងកម្ចាត់មេរោគផ្សិតផ្សេងៗដូចជាផ្សិតក្នុងប្លោកនោម  ឬរលាកប្លោកនោម

- មានប្រសិទ្ធភាពរាល់បញ្ហាទាក់ទងនឹងសុខភាពពោះវៀន

- ជំនួយដល់ការរំលាយអាហារ

- មានសារធាតុប្រឆាំងអុកស៊ីតកម្ម ( Antioxidants) ដែលអាចជួយកាត់បន្ថយហានិភ័យនៃមេរោគ និងជំងឺរ៉ាំរ៉ៃមួយចំនួន....-ល- ។

អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ

វិធីធ្វើ និងគ្រឿងផ្សំធ្វើតែខ្ញីលាយស្លឹកគ្រៃ

គ្រឿងផ្សំ

- ទឹកស្អាត ៦០០ មីលីលីត្រ ( ឬ ១ លីត្រ)

- ស្លឹកគ្រៃ ៣ ដុំធំ (ទាំងដើមទាំងស្លឹក)

- ខ្ញី ២ ដុំ (កាន់តែចាស់នឹងកាន់តែហឹរល្អ) និងខ្នែងពន្លកតូចៗដែលជាប់នឹងខ្ញី (មានក៏បានអត់ក៏បាន)

វិធីធ្វើ

- ដាំទឹកស្អាតនៅក្នុងឆ្នាំងមួយ (ឆ្នាំងដែលគ្មានជាតិអាលុយមីញ៉ូម)

- ហាន់ ឬចិត គ្រឿងផ្សំខាងលើដូចជា គល់ស្លឹកគ្រៃ ខ្ញីជាចំណិតតូចៗ

- យកគ្រឿងផ្សំដែលហាន់រួចខាងលើទៅរំងាស់ក្នុងទឹកដែលពុះរយៈពេល ៥ ទៅ ៧ នាទី

- បន្ទាប់មកយកវាចាក់ក្នុងកែវ ប្រមាណ ២០ ទៅ ៣០ នាទី រួចអ្នកអាចយកមកទទួលបាន ដោយអាចបន្ថែមទឹកឃ្មុំមួយស្លាបព្រាក៏បានដើម្បីបង្កើនរសជាតិ។

ចំណាំ៖ អ្នកគួរទទួលទានតែមួយនេះក្នុងសីតណ្ហភាពក្តៅឧណ្ហៗចាប់ពីពេលព្រឹកទៅ ហើយមួយថ្ងៃគួរទទួលទានក្នុងបរិមាណ ៥០០ មីលីលីត្រ ឬ ១លីត្រដើម្បីឱ្យមានប្រសិទ្ធភាពល្អដល់សុខភាពរាងកាយរបស់អ្នក។   ប៉ុន្តែទឹកតែមួយនេះវាអាចធ្វើឱ្យអ្នកចូលបន្ទប់ទឹកញឹកញាប់ ព្រោះវាមានតួនាទីអាចជួយបណ្តេញជាតិពុលពីក្នុងខ្លួនអ្នកបានល្អ៕ 

អ្នកគួរទទួលទានតែមួយនេះក្នុងសីតណ្ហភាពក្តៅឧណ្ហៗនៅពេលព្រឹក ហើយមួយថ្ងៃគួរតែទទួលទានបរិមាណ ៥០០ មីលីលីត្រ ឬ ១លីត្រដើម្បីឱ្យមានប្រសិទ្ធភាពដល់សុខភាពរបស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]