ម៉ាឡេស៊ី៖  ដូចពាក្យមួយគេថា ស្នេហាមិនប្រកាន់វ័យ និងវណ្ណៈមានក្រ។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ  វាជារឿងដ៏រំភើបនិងភ្ញាក់ផ្អើល បន្ទាប់ពីព្រះនាងដ៏ស្រស់ស្អាតនៃប្រទេសម៉ាឡេស៊ី បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងបុរសសង្ហាហូឡង់ រហូតឈានដល់ការរៀបអភិសេកយ៉ាងអធឹកអាធម ដោយមានការចូលរួមពីសំណាក់ខ្សែរាជវង្ស និងវណ្ណៈអភិជនយ៉ាងច្រើនកុះករ។

បើយោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយឲ្យដឹងថា កូនកម្លោះដែលមានសញ្ជាតិហូឡង់ ប៉ុន្តែក្រោយមកបានផ្លាស់សញ្ជាតិចូល សាសនាអ៊ីស្លាម ដើម្បីរៀបអភិសេកក្នុងខ្សែរាជរង្សរូបនេះ មានឈ្មោះថា Dennis Muhammad Abdullah មានអាយុ២៨ឆ្នាំ។  រូបលោកត្រូវបានគេស្គាល់ថា  ជាអតីតកីឡាករបាល់ទាត់ម្នាក់ នៅទីក្រុង Lisse នៃប្រទេសហូឡង់។

ចំណែកឯកូនក្រមុំជាខ្សែរាជវង្ស ដ៏ស្រស់ស្អាតវិញមានឈ្មោះ Tunku Tun Aminah Sultan Ibrahim អាយុ៣១ឆ្នាំ។  ព្រះនាងគឺជាបុត្រីតែមួយអង្គគត់ របស់ស្តេចស៊ុលតង់ Sultan Ibrahim Ibni Almarhum Sultan Iskandar។

• លោក Dennis Muhammad Abdullah បានរៀបអភិសេកជាមួយនឹងព្រះនាង Tunku Tun Aminah Sultan Ibrahim ក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី

រឿងរ៉ាវស្នេហារបស់លោក Dennis ជាមួយនឹងព្រះនាងម្ចាស់ Tunku Tun Aminah បានចាប់ផ្តើមស្គាល់គ្នាដំបូង នៅក្នុងហាងកាហ្វេមួយកន្លែង ដែលគ្រានោះលោក Dennis គឺជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ ឲ្យខាងក្រុមបាល់ទាត់សិង្ហបុរី (Singapore Football Team) ប៉ុន្តែបច្ចប្បន្នរូបលោក គឺកំពុងតែបម្រើការឲ្យខាងក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យ ក្នុងរដ្ឋ Johor ។

បន្ទាប់ពីបានជួបស្គាល់គ្នា រហូតធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្តមិនរួច អស់ពេលជិត៣ឆ្នាំចុងក្រោយមកនេះ លោក Dennis ក៏បានផ្លាស់ចូលអ៊ីស្លាម និងប្តូរឈ្មោះពីគ្រីស្ទាន Dennis Berbass ទៅជា Dennis Muhammad Abdullah ដើម្បីតៀមរៀបអភិសេកជាមួយនឹងព្រះនាងដ៏ស្រស់ស្អាត។

ពិធីរៀបអភិសេកនេះ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃច័ន្ទ ទី១៤ សីហា ឆ្នាំ២០១៧កន្លងទៅ នៅឯវិមាន Serene Hill Palace ជាមួយនឹងការស្លៀកពាក់សម្លៀកបំពាក់ តាមបែបប្រពៃណីដ៏ផូរផង់ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ភ្ញៀវខាងខ្សែរាជវង្សជាច្រើន វណ្ណៈអភិជន និងមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ ដែលសរុបទាំងអស់ប្រមាណជាងខ្ទង់ ១,២០០នាក់។

ប្រភពដដែល បង្ហើបឲ្យដឹងថា អ្វីដែលគួរភ្ញាក់ផ្អើលនោះ កូនកម្លោះបានផ្តល់ថ្លៃបណ្ណាការទៅឲ្យកូនក្រមុំ ត្រឹមតែ ២២,៥០រីងហ្គីត (ឬ៤ផោន) ដែលប្រហែលស្មើនឹង ៥ដុល្លារអាមេរិកតែប៉ុណ្ណោះ។

• ព្រះនាង Tunku Tun Aminah គឺជាបុត្រីតែមួយអង្គគត់របស់ព្រះអង្គ Sultan Ibrahim Ibni Almarhum Sultan Iskandar

ក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Dennis បានឲ្យដឹងថា មានរឿងរ៉ាវដ៏ផ្អែមល្ហែមជាច្រើន ដែលរូបលោកនិងព្រះនាង Tunku Tun Aminah បានសាងរួមគ្នា សឹងតែពិបាកក្នុងការបរិយាយប្រាប់ ទម្រាំតែមានថ្ងៃអភិសេកដ៏អស្ចារ្យនេះកើតឡើង។

លោកនិយាយថា ព្រះនាងគឺជានារីដ៏ល្អអស្ចារ្យ និងពិសេសខ្លាំងណាស់សម្រាប់លោក។ ព្រះនាងគឺជានារីដ៏ទន់ភ្លន់ មានមន្តស្នេហ៍ មានសុភវិនិច្ឆ៍យខ្ពស់ ជាពិសេសថែមទាំងជានារីដ៏មានសំណាងជ្រកក្រោមម្លប់គ្រួសារ (រាជវង្ស) ដ៏ខ្ពង់ខ្ពស់ថែមទៀតផង។ លោកបន្ថែមថា លោកពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានខាងគ្រួសាររាជវង្សមួយនេះ ទទួលយកលោកធ្វើជាបុត្រសុណិសា (កូនប្រសារប្រុស) ។

ដោយឡែក ព្រះនាង Tunku Tun Aminah ក៏បានមានព្រះសុវណ្ណីផងដែរថា លោក Dennis គឺជាសុភាពបុរសមាំទាំ និងមានបុគ្គលិកលក្ខណៈល្អ ហើយនេះក៏ជាអ្វីដែលធ្វើឲ្យព្រះនាងទប់ហទ័យមិនបាន ពេលបានជួបលោកជាលើកដំបូងផងដែរ ៕

ទស្សនាកម្រងរូបភាពខាងក្រោម៖    

នាង Tunku Tun Aminah មានព្រះជន្ម៣១ឆ្នាំ រីឯលោក Dennis មានអាយុ២៨ឆ្នាំ
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក
រូបភាពក្នុងថ្ងៃអភិសេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]