បរទេស៖  កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Ubiquiti បានប្រកាសពីការចេញលក់នូវកាមេរ៉ាខ្នាតតូចមួយដែលអាចថតវីដេអូ ធ្វើការផ្សាយផ្ទាល់តាមរយៈអ៊ីនធឺណិត និងធ្វើអ្វីមួយចំនួនទៀតបានដោយមិនចាំបាច់ពឹងផ្អែកលើទូរស័ព្ទឡើយ។ កាមេរ៉ាដែលមានលក្ខណៈពិសេសនិងរាងស្អាតនេះមានឈ្មោះថា FrontRow ហើយកាមេរ៉ានេះដែរគឺសម្រាប់ពាក់ដូចជាខ្សែកអ៊ីចឹង។

កាមេរ៉ាខ្នាតតូច FrontRow

កាមេរ៉ាខ្នាតតូច FrontRow នេះអាចធ្វើការថតរូបភាពដោយស្វ័យប្រវត្តិរៀងរាល់ ៣វិនាទី ទៅ១០វិនាទី។  បន្ទាប់មកកាមេរ៉ានេះអាចតម្រៀបរូបថតទាំងនោះតាមលំដាប់ និងដាក់វាទៅជាវីដេអូបានទៀតផង។

ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិសំខាន់ៗនៃកាមេរ៉ា FrontRow ៖

• អេក្រង់មានទំហំ ១,៩៦អ៊ិញ

• ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android

• ដំណើរការដោយបន្ទះឈីប Snapdragon 625

• មាន RAM ទំហំ 2 GB

• មានកាមេរ៉ាចំនួន ២ ដោយកាមេរ៉ាមួយមានទំហំ 8 មេហ្គាភិចសែល និងអាចថតរូបភាពបាន ១៤៨ដឺក្រេ ហើយកាមេរ៉ាមួយទៀតមានទំហំ 5 មេហ្គាភិចសែល

• អាចចាក់វីដេអូក្នុងកម្រិត 1080p

• ធន់នឹងការជ្រាបទឹក

• អង្គចងចាំមានទំហំ 32 GB

• មានថ្មដែលអាចផ្សាយវីដេអូផ្ទាល់បានរហូតដល់ទៅរយៈពេល ២ម៉ោង

• ថ្មមានថាមពលសម្រាប់ថតរូបភាពដោយស្វ័យប្រវត្តិដល់ទៅរយៈពេល ១៦ម៉ោង

• មានរន្ធ USB ប្រភេទ C

• មានពណ៌ខ្មៅនិងពណ៌ស

• អាចប្រើ WiFi និង Bluetooth បាន

• អាចប្រើកម្មវិធីហ្វេសប៊ុក យូធូប  និងកម្មវិធីជាច្រើនទៀត

• មានតម្លៃ ៤០០ដុល្លារ។ 

ការថតវីដេអូនៅលើកាមេរ៉ា FrontRow
ការបំពាក់កាមេរ៉ា FrontRow ដូចជាខ្សែករកំឡុងពេលដើរកម្សាន្ត
ការបំពាក់កាមេរ៉ា FrontRow ពីលើអាវ

គួរបញ្ជាក់ផងដែរថា កាមេរ៉ានេះមានលក្ខណៈសម្បត្តិជាច្រើន ដែលសមស្របសម្រាប់អ្នកដែលចូលចិត្តថតវីដេអូ និងរូបថតនៅពេលដើរកម្សាន្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]