(ភ្នំពេញ)៖ តារាចម្រៀងស្រីដ៏ល្បីល្បាញ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានមហាជនដឹងថា ទើបតែទទួលបានតំណែងជាគណៈកម្មការក្នុងកម្មវិធី សំនៀងឯករបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ខណៈដែលកម្មវិធីនេះ ដំណើរការចាក់ផ្សាយបានបីសប្ដាហ៍ មកហើយនោះ គឺហាក់មានសភាពលេចធ្លោខ្លាំងជាងគេ ក្នុងចំណោមគណៈកម្មការទាំងអស់ ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង។

ថ្វីត្បិតតែសន្ទុះនៃអ្នកទស្សនាមិនសូវជាច្រើនខ្លាំងដូច The Voice Cambodia Cambodian Idol ក៏ពិតមែន តែទស្សនិកជនតាមបណ្ដាខេត្តភាគច្រើនបានទស្សនា ហើយកម្មវិធីរើសយកបេក្ខជនមកប្រលងសុទ្ធតែអ្នកមានសមត្ថភាពខ្ពស់ៗ សំលេងខ្លាំងល្អ តែអន់រូបសម្បត្តិបន្តិច ព្រោះកម្មវិធី ហាក់ឲ្យតំលៃលើសមត្ថភាពសំឡេងខ្លាំងជាងរូបសម្រស់ ។

ក្នុងចំណោមគណកម្មការទាំងបួនរបស់កម្មវិធី អ្នកនាង ម៉េង កែវពេជ្ជតា ហាក់លេចធ្លោខ្លាំងជាងគេ ក្នុងចំណោមគណកម្មការទាំងអស់ អ្វីដែលសំខាន់អ្នកនាង មិនត្រឹមតែ បង្ហាត់បង្ហាញបេក្ខជនក្នុងកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះទេ អ្នកនាងបានជួយបង្ហាត់បេក្ខជននៅខាងក្រៅទៀតផង។ ក្រៅពីនេះនាង បានយកចិត្តទៅលើបេក្ខជនទាំងអស់ដោយស្មើរភាព មិនថា សិស្សរបស់នាង ឬសិស្សតារាចម្រៀងផ្សេងៗទេ ពោលអ្នកនាងគឺគួរឲ្យគោរស្រលាញ់ ក្នុងចំណោមបេក្ខជនទាំងអស់ ។

ប្រភពពីបេក្ខជនមួយរូបបាននិយាថា អ្នកនាង ម៉េង កែវពេជ្ជតា មិនត្រឹមតែមានការនិយាយស្ដីល្អ និងណែនាំបេក្ខជនបានល្អទេ អ្នកនាង ជាអ្នកយល់សុខទុក្ខបេក្ខជនប្រឡងជាងគេទាំងអស់ ដោយសារកម្មវិធីនេះ ទើបតែបង្កើតឡើង ដូចនេះអ្វីៗមិនរលូនល្អ ដូចកម្មវិធីផ្សេងៗទេ។ កម្មវិធីនេះតម្រូវឲ្យបេក្ខជន មកតាំងពីម៉ោង៨ព្រឹក រហូតដល់ ៩យប់ ហើយបេក្ខជនខ្លះ មានសំឡេងល្អ តែដោយសារតែហត់ពេក រហូតដល់ច្រៀងលែងចេញ នឹងធ្លាក់ក៏មាន ដោយសារតែមិនបានសម្រាក នឹង នឿយហត់ក្នុងការរង់ចាំយូរពេក។ ស្រាប់តែអ្នកនាង ម៉េង កែវពេជ្ជតា បានប្រាប់ក្រុមការងារឲ្យជួយសម្រួលការងារនេះឡើងវិញ ព្រោះអ្នកប្រឡង ដល់ម៉ោងច្រៀងគឺអស់កំលាំង ច្រៀងមិនរួចទេ ដោយសារតែចាំច្រើនម៉ោងពេក។ ចំណែកឯគណៈកម្មការបីផ្សេងទៀតមិនមានអ្នកណា ចេញមុខនិយាយអ្វីទេ ក្រៅពីនេះ កូនសិស្សអ្នកនាងវិញ ឲ្យតែមានសមត្ថភាព បើមានកំហុសបន្តិចបន្តួច អ្នកនាង នឹង ជួយសម្រួល ព្រោះពេលខ្លះ ដោយសារតែ ក្រុមការងារមានភាពយឺតយ៉ាវ ទើបធ្វើឲ្យអ្នកច្រៀងខ្សោះកំលាំងច្រៀង ទើបអ្នកនាងសម្រេចចិត្តឲ្យទៅវគ្គបន្តទៀត ។

អ្នកនាង ម៉េង កែវពេជ្ជតា នៅតែជាអ្នកសិល្បៈគំរូ ដែលហ៊ាននិយាយ ហ៊ានធ្វើ គួរឲ្យគោរព ពិសេសអ្នកនាង ត្រូវបានបេក្ខជនជាច្រើនគោរពរស្រឡាញ់អ្នកនាង ជាខ្លាំង៕

ម៉េង កែវពេជ្ជតា ក្លាយជាគណៈកម្មការ យល់ពីសុខទុក្ខ របស់បេក្ខភាពប្រឡងច្រើនជាងគេ
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង កែវ​​ពេជ្ជតា