អឺរ៉ុប៖ អ្នកចាំទីសញ្ជាតិអីុតាលី Gianluigi Buffon របស់ Juventus, ខែ្សប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi របស់ Barcelona និងខែ្សប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo របស់ Real Madrid គឺជាបេក្ខភាពចុងក្រោយ ក្នុងការដណ្ដើមជ័យលាភីកីឡាករល្អជាងគេប្រចាំទ្វីបអឺរ៉ុបសម្រាប់ឆ្នាំ២០១៧។

បេក្ខភាពទាំង៣នាក់នេះ គឺត្រូវបានជ្រើសរើសដោយអ្នកចាត់ការក្លិបចំនួន៨០នាក់ និងអ្នកសារព័ត៌មានចំនួន៥៥នាក់ ខណៈដែល Ronaldo និង Messi ធ្លាប់បានឈ្នះពាននេះរួចអស់ហើយ នៅឡើយតែអ្នកចាំទីចាស់វស្សា Buffon ទេ ដែលពុំធ្លាប់ឈ្នះ។

ជ័យលាភីនឹងត្រូវប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ដែលត្រូវនឹងថ្ងៃចាប់ឆ្នោតចែកពូលការប្រកួត UEFA Champions League ដែលធ្វើឡើងនៅទីក្រុង Monaco ប្រទេសបារាំង។ 

បេក្ខភាព៣នាក់ចុងក្រោយដណ្ដើមពានកីឡាករល្អជាងគេប្រចាំទ្វីបអឺរ៉ុប

ក្រៅពីកីឡាករទាំង៣នាក់ចុងក្រោយដែលត្រូវបានគេជ្រើសរើសនោះ ក៏មានកីឡាករស្ថិតក្នុងលំដាប់ទី៤ រហូតដល់ទី១០ ផងដែរ ដែលមានដូចជា៖

៤: Luka Modrić (Croatia, Real Madrid)

៥: Toni Kroos (Germany, Real Madrid)

៦: Paulo Dybala (Argentina, Juventus)

៧: Sergio Ramos (Spain, Real Madrid)

៨: Kylian Mbappé (France, Monaco)

៩: Robert Lewandowski (Poland, Bayern München)

១០: Zlatan Ibrahimović (Sweden, Manchester United) 

ពានរង្វាន់កីឡាករល្អជាងគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]