ភ្នំពេញ៖ រថយន្ដ Pick-up Ford Ranger ជារថយន្តដែលមានប្រជាប្រិយភាព និងមានការប្រកួតប្រជែងខ្ពស់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កាលពីពាក់កណ្ដាលឆ្នាំ 2017 តួលេខនៃការលក់របស់រថយន្ត Ford Ranger បានកើនឡើងរហូតដល់ 21% បើប្រៀបធៀបទៅនឹងឆ្នាំ 2016 ។

របាយការណ៍នៃការលក់សរុបនេះ រួមបញ្ចូលពីការលក់នៅ អូស្រ្តាលី នូវែលសេឡង់ ហ្វីលីពីន តៃវ៉ាន់ ថៃ និងវៀតណាម។ រថយន្ត Ford Ranger ជាប់ចំណាត់ថ្នាក់ជារថយន្តលក់ដាច់បំផុតនៅ វៀតណាម តៃវ៉ាន់ កម្ពុជា ញូដេលីដូនី និងវែលសេឡង់។

តម្រូវការអតិថិជនចំពោះរថយន្ត Ford Ranger បន្តកើនឡើងជានិច្ច ព្រោះពួកគេចង់បានរថយន្តដែលអាចប្រើបានសម្រាប់ការងារ និងការកម្សាន្តផងដែរ” នេះបើយោងតាមសម្ដីរបស់លោក Mark Ovenden អនុប្រធានផ្នែកលក់ ទីផ្សា និងសេវាកម្ម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច។ លោកបានបន្តទៀតថា៖ “ដោយសាររថយន្ត Ford Ranger បំពាក់ដោយបច្ចេកវិទ្យាឆ្លាតលើសរថយន្ត Pickup ដទៃ ការរចនារូបរាងថ្មី សន្សំសំចៃប្រេង និងផ្ដល់ផាសុកភាពខ្ពស់ ទាំងនេះជាអ្វីដែលអតិថិជនចង់បាន ហើយយើងក៏រំពឹងថា អត្រាការលក់នឹងបន្តកើនឡើងនាឆ្នាំបន្ទាប់ៗទៀតដែរ”

រថយន្ដ Pick-up Ford Ranger ជារថយន្តដែលមានប្រជាប្រិយភាព និងមានការប្រកួតប្រជែងខ្ពស់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក

ប្រទេសអូស្ត្រាលីបាននាំមុខគេក្នុងការលក់រថយន្ត Ford Ranger នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយការលក់ក្នុងឆមាសទីមួយនៃឆ្នាំនេះបានកើនឡើងជិត 19% រក្សាភាពជាអ្នកនាំមុខគេនៅក្នុងទីផ្សារថយន្ត Pickup ។

នៅនូវែលសេឡង់ រថយន្ត Ford Ranger ជារថយន្តលក់ដាច់បំផុត ដែលចំនួននៃការលក់បានកើនឡើងដល់ទៅ 24% ក្នុងពាក់កណ្ដាលឆ្នាំ 2017។

រីឯនៅប្រទេសថៃវិញ​ ចំនួនរថយន្ត Ford Ranger ដែលចរាចរណ៍លើផ្លូវសព្វថ្ងៃបានកើនឡើងយ៉ាងសន្ធឹក។ បើយើងងាកមកមើលចំនួននៃការលក់វិញបានកើនឡើងរហូតដល់ 51% និងមានចំណែកទីផ្សា 11,7 %។

នៅប្រទេសហ្វីលីពីនការលក់រថយន្ត Ford Ranger បានកើនឡើងជិត 16% និងមានចំនែក 25% នៃទីផ្សារថយន្ត Pickup ទាំងមូល។

រថយន្ត Ford Ranger បន្តនាំមុខគេផ្នែករថយន្ត Pickup នៅប្រទេសវៀតណាមសម្រាប់ឆ្នាំទី 4 ជាប់ៗគ្នាដោយការលក់នៅពាក់កណ្តាលឆ្នាំ 2017 កើនឡើងជិត 2% និងមានចំនែកទីផ្សា 57% ក្នុងទីផ្សារថយន្ត Pickup ទាំងមូល។

នៅតៃវ៉ាន់ Ford Ranger បានរក្សាភាពនាំមុខនៅក្នុងទីផ្សារថយន្ត Pickup ជាមួយនឹងការលក់កើនឡើង 29% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែតម្រូវការអតិថិជនកើនឡើងជាលំដាប់។

ក្រុមហ៊ុន Ford Ranger ក៏បានរក្សាតំណែងជារថយន្ត Pickup លក់ដាច់បំផុតនៅក្នុងទីផ្សាកំពុងរីកចម្រើនផ្សេងៗ ដូចជា ប្រទេសកម្ពុជា និងទីញូកាលីដូនៀជាដើម៕ 

ក្រុមហ៊ុន Ford Ranger ក៏បានរក្សាតំណែងជារថយន្ត Pickup លក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជា និងទីញូកាលីដូនៀជាដើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]