ភ្នំពេញ៖ ប៉ុន្មានរយៈមុន ប្រិយមិត្តបានជ្រាបរួចមកហើយ ពីរឿងដែល តារាចម្រៀង នៅក្នុងផលិតកម្ម Town កញ្ញា លី អ៊ីវ៉ាធីណា ចម្លងបទគេមកច្រៀងទាំងដុល ហើយពេលនោះ ក៏ត្រូវគេរិះគន់ មិនធម្មតានោះឡើយ។ ទន្ទឹមនឹងរឿងនេះដែរ សម្រាប់ម្ចាស់សាមីខ្លួន ក៏មិនបាន បញ្ចេញសារ ឬតបត ទាក់ទងនឹងការរិះគន់នោះទេ ហាក់ដូចស្ងប់ស្ងាត់។

ប៉ុន្តែស្រាប់តែប៉ុន្មានថ្ងៃមុននេះ កញ្ញា លី អ៊ីវ៉ាធីណា បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល ជាថ្មីម្តងទៀត ដែលឃើញនាង បានបង្ហោះរូប ជាមួយនឹងក្មេងស្រីម្នាក់ ដែលហៅកូនពេញមាត់តែម្តង។

ក្នុងនោះដែរ មានមនុស្សជាច្រើន ឆ្ងល់យ៉ាងខ្លាំង ដែលមិនដែលឃើញ នាងរៀបការ ឬមានស្វាមី ស្រាប់តែ នាងទម្លាយរូបក្មេងស្រី ហើយថែមទាំងហៅ ថាកូនថែមទៀត។ ហើយក៏មានអ្នកលេងហ្វេសប៊ុក បាននាំគ្នាសាកសួរគ្រប់គ្នា ថាជាកូននាងពិតប្រាកដ ឬគ្រាន់តែជាក្មួយស្រីរបស់នាង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កញ្ញា លី អ៊ីវ៉ាធីណា
កញ្ញា លី អ៊ីវ៉ាធីណា
កញ្ញា លី អ៊ីវ៉ាធីណា
សាររបស់ លី អ៊ីវ៉ាធីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា