ភ្នំពេញ៖ ជាដំណឹងដ៏គួរឲ្យសង្វេគ និងសោកស្ដាយដែលអតីតអ្នកប្រដាល់ដ៏ល្បីគឺលោក ជៀស ស្រួច មានទុក្ខជាទម្ងន់ដែលម្ដាយបង្កើតរបស់លោកបានទទួលមរណភាពកាលពីយប់មិញ នេះបើតាមគណនីហ្វេសប៊ុករបស់លោក អេ ភូថង បានបង្ហោះ។

បើយោងតាមគណនីហ្វេសប៊ុករបស់គ្រូបង្វឹកប្រដាល់ជម្រើសជាតិ លោក អេ ភូថង បានបង្ហោះរូបភាពចំនួន៣សន្លឹក ដែលបង្ហាញពីក្ដីស្រណោះអាឡោះអាល័យរបស់លោក ជៀស ស្រួច ទៅលើម្ដាយរបស់គេ ខណៈដែលក្នុងផុសនោះ លោក អេ ភូថង បានសរសេរថា «សូមចូលរួមសោកស្ដាយលោកជា ស្រួចផងដែលកំពុងមានទុក្ខជាទម្ងន់ម្ដាយលោកបានស្លាប់មុននេះបន្ដិចហើយលោកជា ស្រួចកំពុងខ្វះខាតថវិការធ្វើបុណ្យសពម្ដាយ»។  

លោក​ អេ ភូថង បានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់លោក

គួរបញ្ជាក់ផងដែរថា លោក ជៀស ស្រួច គឺជាអតីតអ្នកប្រដាល់ដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា ប៉ុន្ដែលោកបានបាត់ខ្លួនទៅវិញអំឡុងពេល១០ឆ្នាំមុន ពោលគឺទើបតែឃើញរូបលោកកាលពីឆ្នាំមុននេះឯង ស្របពេលដែលជីវភាពរបស់លោកកំពុងជួបការលំបាក។ សព្វថៃ្ងលោកជាចៅក្រមដាក់ពិន្ទុការប្រកួតប្រដាល់នៅតាមស្ថានីយ៍ទូរទស្សន៍មួយចំនួនផងដែរ៕ 

សពរបស់ម្ដាយលោក​ ជៀស ស្រួច
សពរបស់ម្ដាយលោក​ ជៀស ស្រួច
សពរបស់ម្ដាយលោក​ ជៀស ស្រួច
លោក​ ជៀស ស្រួច កាលពីជាង១០ឆ្នាំមុន
លោក ជៀស ស្រួច បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]