ខេត្តស្វាយរៀង ៖ ព្រះសង្ឃ​មួយ​អង្គ​និមន្ត​ចូល​ព្រៃ​ចម្ការ​កូន​គគីរ​ប្រទះ​ឃើញ​សាកសព​យុវជន​ម្នាក់​ស្លាប់​នៅ​ក្នុង​ទឹក​កណ្តាល​ព្រៃ​ ទាំង​អាក្រាត​កាយ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ សីហា​២០១៧​នេះ នៅ​កណ្តាល​ព្រៃ​ចម្ការ​កូន​គគីរ ចុះ​ពី​ផ្លូវជាតិ​លេខ​១​ប្រមាណ​៥០០​ម៉ែត្រ និង​ចុះ​ពី​ផ្លូវ​ខ្លោងទ្វារវត្ត​ស្វាយ​កណ្តាល ប្រមាណ​១៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត​។

បើ​តាម​លោក​វរៈសេនីយ៍ទោ កែវ សុ​ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ដែល​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រៃ​ឆ្លាក់​ប្រទះ​ឃើញ​ពេល​ព្រះសង្ឃ​និមន្ត​ចូល​ព្រៃ​ចម្ការ​កូន​គគីរ​ទៅ​មើល​កូន​ឈើ​ដែល​សម្តេចព្រះសង្ឃរាជ ដាំ​កូន​ឈើ ដើម​គគីរ ក៏​ធំ​ក្លិនស្អុយ ព្រះសង្ឃ​អង្គ​នោះ​ក៏​និមន្ត​ចូល​មើលឃើញ​សព​អណ្តែត​ទឹក​អាក្រាត​កាយ ក៏​បាន​មាន​សង្ឃដីកា​រាយការណ៍​ជូន​សមត្ថកិច្ច ហើយ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ក្រុង​បា​វិត​នាំ​គ្នា​ទៅ​មើល​ឈូឆរ​តែ​ម្តង​។

បើ​តាម​មន្ត្រី​ជំនាញ​ការិយាល័យ​ប្ចេកទេស​បាន​ធ្វើការ​សន្និដ្ឋាន​ថា សព​ជន​រង​គ្រោះជា​មនុស្ស​ប្រុស វ័យ​ប្រមាណ​ជាង​២០​ឆ្នាំ ស្លាប់​ប្រមាណ​ជាង​១០​ថ្ងៃ​មក​ហើយ​។ ដោយ​សភាព​សព​ហើម​ស្អុយរលួយ​មាន​ដង្កូវ​ចោះ​ជា​អន្លើ​ៗ ពិបាក​ក្នុង​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព សមត្ថកិច្ច​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​ជា​ផ្លូវការ​ថា​ជា​អំពើ​ឃា​ដ​កម្ម ឬ​យ៉ាងណា​នៅឡើយ​ទេ​។

ម្យ៉ាង​សាកសព​អាក្រាត​កាយ គ្មាន​បន្សល់​អ្វី​ជា​ភស្តុ​តាង​ឡើយ ហើយ​នៅ​លើ​ផ្លូវ​ក្នុង​ចម្ការ​កូន​គគីរ​ប្រមាណ​ជា​១៥​ម៉ែត្រ​ពី​សព គឺ​មាន​សម្ភារ​សេព​គ្រឿងញៀន​មួយ​ចំនួន ដូច​ជា​ដប​ទឹក​សុទ្ធ ទុយោ និង​ដែកកេះ​ហ្គា​ស កញ្ចប់​បារី និង​កំប៉ុង​ទឹកក្រូច​កូ​កា​។

ដូច្នេះ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង គឺ​ជន​រង​គ្រោះ​ប្រើប្រាស់​គ្រឿងញៀន អាច​បែក​ថ្នាំ ហើយ​នៅ​ចំណុច​កើតហេតុ​កណ្តាល​ព្រៃ​ស្ងាត់ ទោះបី​ពេល​ថ្ងៃ​ក៏​មាន​សភាព​ស្ងាត់ជ្រងំ​ដែរ វា​ជា​ឱកាសល្អ​សម្រាប់​ពួកក្មេង មក​សេព​គ្រឿងញៀន ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​គ្រប់គ្រង ដោយ​ព្រៃ​ចម្ការ​កូន​គគីរ​មាន​ដើមឈើ​ធំ​ៗ ជា​ព្រៃ​សហគមន៍ មាន​ផ្ទៃដី​ប្រមាណ​ជិត​២​គីឡូម៉ែត្រ​បួន​ជ្រុង​។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ​ដើម្បី​កំណត់​អត្តសញ្ញាណ និង​រក​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​។

សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​ដល់​មហាជន ទាំងអស់​ដែល​មាន​បាត់​សមាជិកគ្រួសារ មនុស្ស​ប្រុស​អាយុ​ចាប់ពី​១៨​ឆ្នាំទៅ​ជាង​២០​ឆ្នាំ​កម្ពស់​១​ម៉ែត្រ​៦៧ សម្បុរ​ស អាច​ទាក់ទង​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត ព្រោះ​សាកសព​បាន​បញ្ចុះ នៅ​ជិត​កន្លែង​កើតហេតុ ក្នុង​ចម្ការ​ព្រៃ​កូន​គគីរ ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត​៕

ព្រះសង្ឃ​ប្រទះ​ឃើញ​សព​ស្លាប់​ក្នុង​ទឹក​ទាំង​អាក្រាត​កាយ​កណ្តាល​ព្រៃ
ព្រះសង្ឃ​ប្រទះ​ឃើញ​សព​ស្លាប់​ក្នុង​ទឹក​ទាំង​អាក្រាត​កាយ​កណ្តាល​ព្រៃ
ព្រះសង្ឃ​ប្រទះ​ឃើញ​សព​ស្លាប់​ក្នុង​ទឹក​ទាំង​អាក្រាត​កាយ​កណ្តាល​ព្រៃ
ព្រះសង្ឃ​ប្រទះ​ឃើញ​សព​ស្លាប់​ក្នុង​ទឹក​ទាំង​អាក្រាត​កាយ​កណ្តាល​ព្រៃ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]