អាល្លឺម៉ង់៖ ការប្រកួតវគ្គជម្រុះ Play-Off ជើងទីមួយនៃពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League បានបញ្ចប់ទៅដោយក្រុមភ្ញៀវហង្សក្រហម Liverpool យកឈ្នះក្រុមម្ចាស់ផ្ទះ Hoffenheim ក្នុងលទ្ធផល ២-១។

នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ក្រុម Liverpool ដើម្បីបន្តឡើងទៅវគ្គចែកពូល ក្នុងពានរង្វាន់នេះ ព្រោះក្លិបដែលដឹកនាំដោយលោក Jurgen Klopp បានខកខានក្នុងពានរង្វាន់នេះអស់រយៈពេល៣ឆ្នាំមកហើយ គិតត្រឹមឆ្នាំ២០១៤។

ជើងទីមួយនៃការប្រកួតកាលពីយប់មិញ នៅក្នុងទឹកដីរបស់ Hoffenheim ក្លិបហង្សក្រហម Liverpool រកគ្រាប់បាល់បានដោយកីឡាករ Alexander Arnold ដោយការស៊ុតហ្វ្រីឃីក និងមួយគ្រាប់ទៀតដោយការភ្លាត់ស៊ុតចូលទីខ្លួនឯងដោយកីឡករ Havard Nordtveit ។ ចំនែកមួយគ្រាប់របស់ក្រុមម្ចាស់ផ្ទះវិញ ធ្វើបានដោយកីឡាករ Mark Uth ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត Hoffenheim ១ Liverpool ២ ។

ដូច្នេះការប្រកួតនឹងបន្តក្នុងជើងពីរ នៅក្នុងកីឡដ្ឋាន Anfield របស់ Liverpool វិញម្តង ចាំមើលថាក្រុមណាដែលមានឱកាសឡើងបន្តទៅវគ្គចែកពូល? 

Liverpool ឈ្នះ Hoffenheim ២-១ ក្រៅដី មានសង្ឃឹមច្រើនឡើងទៅវគ្គចែកពូល Champions League
Alexander Arnold អបអរគ្រាប់ស៊ុតបញ្ចូលទី
Liverpool ឈ្នះ Hoffenheim ២-១ ក្រៅដី
Liverpool ឈ្នះ Hoffenheim ២-១ ក្រៅដី មានសង្ឃឹមច្រើនឡើងទៅវគ្គចែកពូល Champions League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]