ម៉ាឡេស៊ី៖ ការប្រកួតលើវិញ្ញាសារបាល់ទាត់ក្រោមអាយុ២២ឆ្នាំ ក្នុងព្រឹត្ដិការណ៍ SEA Games នៅប្រទេសម៉ាឡេស៊ី ក្រុមជម្រើសជាតិកម្ពុជា បានទទួលបរាជ័យក្នុងការប្រកួតបើកឆាករបស់ខ្លួន ដោយត្រូវក្រុមជម្រើសជាតិហ្វីលីពីន យកឈ្នះដោយលទ្ធផល ២-០។

បើកឆាកតង់ទី១ ក្រុមកម្ពុជា ធើ្វការសម្រុក ក៏ដូចជាបង្កើតឱកាសល្អៗជាច្រើនប៉ុន្ដែមិនអាចធើ្វបានសម្រេច ធើ្វឲ្យចប់តង់ទី១ លទ្ធផលគឺ ០-០។ ចូលដល់តង់ទី២ ក្រុមកម្ពុជាហាក់បីដូចជាប្រើទម្រង់លេងមិនសូវល្អដូចកាលតង់ទី១ ដែលធើ្វឲ្យក្រុមហ្វីលីពីន មានឱកាសរកគ្រាប់បាល់ដល់ទៅ២គ្រាប់ ពោលគឺគ្រាប់ទី១ រកបាននៅនាទី៥១ ដោយការស៊ុតរបស់កីឡាករ Cubon ខណៈគ្រាប់ទី២ រកបានដោយការស៊ុតហ្រ្វីឃីករបស់កីឡាករ Kou Ichi។ ចូលដល់នាទី៨៨ ក្រុមកម្ពុជា រឹតតែមានសម្ពាធកាន់តែខ្លាំងក្រោយខែ្សការពារ ឈុំ ភីសា ត្រូវអាជ្ញាកណ្ដាលសម្រេចផ្ដល់កាតក្រហម ក្រោយពីរូបគេមានចេតនាទាញកីឡាកររបស់ហ្វីលីពីនឲ្យដួល។

ចប់ការប្រកួត ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ ទទួលបរាជ័យលើក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល ២-០។ 

ការប្រកួតបន្ទាប់គឺកម្ពុជា នឹងត្រូវប៉ះវៀតណាម នៅថៃ្ងទី១៧ ខាងមុខនេះ វេលាម៉ោង ៣រសៀល៕  

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]