ភ្នំពេញ៖ តារាចម្រៀងអ្នកនាង មាស សុខសោភា បានឈរឈ្មោះនៅក្នុងវិស័យសិល្បៈចម្រៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងភាពល្បីល្បាញរបស់ខ្លួនក្រោមការគាំទ្រពីទស្សនិកជនយ៉ាងច្រើន។

ស្របពេលដែលភាពល្បីល្បាញ កំពុងដើរទន្ទឹមនឹងប្រជាប្រិយភាពអ្នកនាង មាស សុខសោភា ក៏បានណែនាំបងប្អូនខ្លួនម្នាក់ ឱ្យអ្នកគាំទ្រទាំងអស់បានស្គាល់ផងដែរ កាលពីប៉ុន្មានថ្ងៃមុននេះ។

នោះគឺលោក Imma Mcool ម្ចាស់បទ «កុំហាមបងមិនឱ្យស្រលាញ់» ដែលជាចម្រៀង Original Song បង្កប់នូវមនោសញ្ចេតនាស្នេហាជ្រាលជ្រៅ ត្រូវសាច់រឿងពិតយុវវ័យបច្ចុប្បន្ន។

តារាចម្រៀងមាស សុខសោភា បានរៀបរាប់នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនដូច្នេះថា៖ 

«ខ្ញុំចង់ណែនាំ Imma ឱ្យអ្នកទាំងអស់គ្នាបានស្គាល់ គាត់គឺជាបងប្អូនរបស់ខ្ញុំ ហើយជាសិល្បករថ្មី។ សូមគាំទ្របទចម្រៀង Original របស់គាត់ «កុំហាមបងមិនអោយស្រលាញ់» សូមអរគុណ!»

មិនដែលដឹងពីមុនសោះថា តារាចម្រៀង Original Song ល្បីឈ្មោះលោក Imma Mcool គឺបងប្អូនរបស់អ្នកនាង មាស សុខសោភា ដែរ៕

ទស្សនារូបភាពខាងក្រោមនេះ៖ 

តារាចម្រៀង Original Song លោក Imma Mcool
តារាចម្រៀងអ្នកនាង មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា