សឹង្ហបុរី៖  ថ្មីៗកន្លងទៅនេះ សារព័ត៌មានជាច្រើនបានចុះផ្សាយពី លោក Chuando Tan អាយុ៥១ឆ្នាំ ដែលមានរូបរាងឡូយ សង្ហា និងទាក់ទាញខ្លាំង មិនចាញ់យុវវ័យ។

លោក Chuando បានចាប់ផ្តើមអាជីពជាតារាម៉ូដែល តាំងពីអាយុ ១៦ឆ្នាំមកម្ល៉េះ។ រហូតដល់ពេលដែលលោកមានអាយុជាង២០ឆ្នាំ ទើបលោកបានឈានជើងចូលវិស័យចម្រៀង។ សព្វថ្ងៃ លោកថែមទាំងជាជាងថតរូបម្នាក់ផងដែរ។

អតីតតារាចម្រៀងកម្ពស់ ១.៨៥ម៉ែត្រ និងទម្ងន់៧៨គីឡូក្រាមរូបនេះ បានផ្តល់បទសម្ភាសន៍មួយ ជាមួយសារព័ត៌មាន The Straits Times ទាក់ទងនឹងអាថ៌កំបាំងដែលធ្វើឲ្យរូបរាងរបស់លោកស្អាតប្រៀបបីដូចអមតៈ។

អំឡុងពេលណាត់ជួប នាឱកាសហូបអាហារប៊ូហ្វេពេលថ្ងៃត្រង់​ គេឃើញលោក Chuando បានញ៉ាំនំប៉័ងចំនិត បន្លែខ្លះៗ និងស៊ុតស្ងោរ៦គ្រាប់។

លោកបានណែនាំថា៖

គ្រប់គ្នាគួរញ៉ាំអាហារដែលផ្តល់នូវសុខភាពល្អ ជាជាងការតមអាហារ
ពូសង្ហា អាយុ៥១ឆ្នាំ ចេញមុខបង្ហាញអាថ៌កំបាំងនៅពីក្រោយភាពទាក់ទាញរបស់ខ្លួន

ក្រៅពីការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនទាំងនោះ លោក Chuando តែងតែញ៉ាំទឹកសាប ប៉ុន្តែលោកមិនញ៉ាំកាហ្វេ តែ ស្រា និងមិនជក់បារីឡើយ។ សម្រាប់ការ៉េម និងផ្លែទុរេន គឺលោកនៅតែញ៉ាំម្តងម្កាល ព្រោះវាជាចំនូលចិត្តរបស់លោក។

ក្រៅពីរបបអាហារ ការហាត់ប្រាណក៏ចូលរួមចំនែកយ៉ាងសំខាន់ផងដែរ។ លោក Chuando តែងតែហាត់ប្រាណ ពី៣ ទៅ៥ដងក្នុងមួយសប្តាហ៍ ហើយក្នុងមួយដងប្រហែល៩០នាទី។ លើសពីនេះ លោក Chuando ក៏តែងតែទៅហែលទឹកផងដែរ។ ដោយសារជង្គង់របស់លោក Chuando មានបញ្ហា ដូច្នេះលោកមិនអាចរត់បានទេ ប៉ុន្តែ លោកអាចដើរហាត់ប្រាណលើម៉ាស៊ីនបាន។

លោក Chuando បានសារភាពដែរថា លោកធ្លាប់ព្យាយាមកែសម្ផស្សតាមរយៈការចាក់ Botox នៅរង្វង់ភ្នែក ប៉ុន្តែដោយសារលទ្ធផលមិនសូវល្អ ដូច្នេះលោកក៏បានសម្រេចចិត្តថាឈប់តែម្តងទៅ។

លោក Chuando បាននិយាយជាចុងក្រោយថា ទន្ទឹមនឹងភាពល្បីល្បាញនេះ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់លោកផងដែរ ប៉ុន្តែមានអ្នកខ្លះទៀតបានប្រាប់លោកថា លោកបានជួយជម្រុញចិត្តអ្នកដទៃឲ្យរស់នៅមានសុខភាពល្អ ដូច្នេះ លោកពិតជារីករាយខ្លាំងណាស់៕

លោក Chuando បានចាប់ផ្តើមប្រកបការងារជាតារាម៉ូដែល តាំងពីអាយុ ១៦ឆ្នាំមកម្ល៉េះ
រហូតដល់ពេលដែលលោកមានអាយុជាង២០ឆ្នាំ ទើបលោកបានឈានជើងចូលវិស័យចម្រៀង
សព្វថ្ងៃ លោកChuando ជាងថតរូបម្នាក់
លោក Chuando មានកម្ពស់ ១.៨៥ម៉ែត្រ និង៧៨គីឡូក្រាម
គ្រប់គ្នាគួរតែញ៉ាំអាហារដែលផ្តល់នូវសុខភាពល្អ ជៀសជាង ការតមអាហារ
លោកមិនញ៉ាំកាហ្វេ តែ ស្រា និង មិនជក់បារីឡើយ
ទន្ទឹមនឹងភាពល្បីល្បាញនេះ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់លោកផងដែរ
លោកបានជួយជម្រុញចិត្តអ្នកដទៃ ឲ្យរស់នៅមានសុខភាពល្អ ដូច្នេះ លោកពិតជារីករាយខ្លាំងណាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]