បរទេស៖ ខែ្សប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Diego Costa បានបង្ហើបថា ក្លិបរបស់គេ Chelsea បានចាត់ទុករូបគេដូចទៅនឹង ឧក្រិដ្ឋជនម្នាក់ ខណៈរូបគេក៏បានបង្ហាញពីគោលបំណងចង់ចាកចេញពីក្លិបនឹងវិលត្រលប់ទៅលេងឲ្យក្លិបចាស់ Atletico Madrid វិញផងដែរ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Sportsmail  ខ្សែប្រយុទ្ធរូបនេះបាននិយាយពីការប្រកួតដែល Chelsea បានបរាជ័យកាលពីសប្ដាហ៍មុនទៅលើក្រុម Burnley ថា៖ «អ្វីដែលបានផ្លាស់ប្ដូរការប្រកួត គឺកាតក្រហម តែយ៉ាងណាអ្នកត្រូវតែដើរតាមនៅផ្លូវរបស់អ្នក ហើយខ្ញុំគ្មានអ្វីដែលត្រូវលាក់បាំងនោះទេ»។  

Costa ផ្ដល់កិច្ចសម្ភាសជាមួយសារព័ត៌មាន Sportsmail

Costa បាននិយាយបន្ដថា ក្លិប Chelsea បានចាត់ទុករូបគេដូចទៅនឹងឧក្រិដ្ឋជនម្នាក់ ហើយគ្រូបង្វឹក Conte មិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការដឹកនាំ ជាហេតុធើ្វឲ្យអតីតខែ្សប្រយុទ្ធរបស់ At.Madrid នេះ មិនទៅហ្វឹកហាត់នៅក្លិបវិញ។

គួរបញ្ជាក់ដែរថារឿងរ៉ាវរបស់ Diego Costa ជាមួយនឹង Chelsea បានចាប់ផ្ដើមឡើងនៅពេលដែលគ្រូបង្វឹកលោក Antonio Conte បានផ្ញើសារទៅ Costa ថា អនាគតរបស់គេនៅ Chelsea បានបញ្ចប់ហើយ។

កីឡាករវ័យ២៨ឆ្នាំនេះ មិនបានបង្ហាញខ្លួនតាំងពីខែឧសភា ពោលគឺតាំងពីការប្រកួតដែល Chelsea បរាជ័យទៅលើក្រុម Arsenal ក្នុងពានរង្វាន់ FA Cup វគ្គផ្ដាច់ព្រ័ត៕  

Costa អំំឡុងពេលលេងឲ្យ Chelsea
Costa និងគ្រូបង្វឹក Conte
Costa បានទស្សនាការប្រកួតដែល Chelsea ចាញ់ Burnley ៣-២ កាលពីសប្ដាហ៍មុន
គេហដ្ឋានចាស់របស់ Costa កាលពីនៅក្មេង
Costa អំឡុងពេលលេងឲ្យ Atletico Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]