ខ្មែរឡូត រៀបចំជាអត្ថបទខ្លីៗទាក់ទងនឹងប្រាសាទនានាក្នុងប្រទេសកម្ពុជា និង ស្រាវជ្រាវរករូបភាព និង វីដេអូ ដើម្បីបង្កើនចំណេះដឹងប្រិយមិត្តអ្នកអានអំពីប្រាសាទនៃប្រទេសកម្ពុជា។

ប្រាសាទមុនៗដែល ខ្មែរឡូតបានផ្សាយ៖

អង្គរវត្ត |  បក្សីចាំក្រុង | បន្ទាយក្តី | បន្ទាយសំរែ

ប្រាសាទប្រចាំថ្ងៃនេះ គឺ ប្រាសាទ បន្ទាយស្រី

សាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹង​ក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ

មានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍

ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋ​រាង​៤ជ្រុងទ្រវែង

គូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបី

ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញសាសនា និងខាងជើង​ឧទ្ទិសថ្វាយដល់ព្រះវិស្ណុ

ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទ​បន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌‌ផ្កាឈូក

ប្រាសាទនេះ​បាន​ទទួល​ការកោតសរសើរ​ពី​ភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ" 

ស្ថិត​នៅ​ក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី

៣៩គីឡូ​ម៉ែត្រភាគ​ខាង​ជើង​ទី​រួម​ខេត្ត​សៀម​រាប ឃ្លាត​ពីស្រះស្រង់ ២៧គីឡូម៉ែត្រនិង​មាន​ចំងាយ​៣២គីឡូម៉ែត្រ​ពីប្រាសាទអង្គរវត្តតាមផ្លូវ​ឆ្ពោះទៅ​ ភ្នំគូលេន

ប្រា​សាទ​បន្ទាយ​ស្រី​បាន​កសាង​ឡើង​ក្នុង​គ្រិស្ត​សករាជ ៩៦៧ ក្នុង​រជកាល​ព្រះបាទរាជេន្រ្ទវរ្ម័នគឺ​មុន​ការ​កសាងប្រាសាទអង្គរវត្ត​ និង​​​អង្គរធំ ដោយ​​ព្រហ្មណ៍​ម្នាក់ឈ្មោះ​ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់​ព្រហ្មញ្ញសាសនា

ប្រាសាទ​បន្ទាយ​ស្រី​ធ្វើ​ពី​ថ្ម​ភក់ពណ៌​ស៊ី​ជម្ពូ និង​រំលេច​ដោយ​​ទេព​អប្សរ​ចំនួន១៥០០ ដែល​ទេពអប្សរ​ទាំង​អស់​សុទ្ធ​តែ​ខុស​គ្នា

សិលា​ចារឹក ផ្កា​ភ្ញីនៅ​ប្រា​សាទ​បន្ទាយ​ស្រីមានក្បាច់​ល្អ​លើស​ពី​ក្បាច់​ចម្លាក់នៅ​លើ ​ប្រាសាទអង្គរវត្តទៅទៀតគឺ​ដូច​ជា​ក្បាច់​ដែល​បាន​ឆ្លាក់​លើ​ប្រាក់​លើ​ ស្ពាន់​​ដូច្នេះ​ដែរ

ព្រះបាទជ័យរ្ម័ន​ទី​៥ ទ្រង់ជា​អ្នក​កសាង​ប្រា​សាទ​នេះ​ដែល​តាម​សិលា​ចារឹ​ថា "ឥសូរបុរៈ" ឈ្មោះ​ត្រី​ភុវតមហេស្វរៈប្រែ​ថា "ស្ពាននៃ​ព្រះ​ឥសូ​រជា​ធំត្រៃ​ភព" ប្រែ​ថា "បុរី​ព្រះ​ឥសូរ" មិន​មែន​ឈ្មោះបន្ទាយ​ស្រី​ដូច​យើង​ស្គាល់​ទេ

មាន​កំ​ពែង​ថ្ម​បាយ​ក្រៀម​ព័ទ្ធ៣​ជាន់មានទីលាន​ក្រាល​ថ្មវែង​ទៅ ​ទិស​ខាង​កើត មាន​គោបុរៈ​ប្រកបដោយ​ក្បាច់​វិចិត្រ នៅ​ចំ​កណ្តាល​ទី​លាន​មាន​រោង​ទង​ខ្វាត់​ខ្វែង​ក្រ​ឡា​ចត្រង្គ​ចេញ​ទៅ​ខាង​​ ជើងមួយ ចេញទៅ​ខាង​ត្បូង​បីសុទ្ធ​សឹង​ប្រ​កប​ដោយ​ក្បាច់​រចនា​ល្អ​វិចិត្រ

ប្រា​សាទ​បន្ទាយ​ស្រី​ជា​ប្រា​សាទ​មួយដែល​មាន​ក្បាច់​រចនា​យ៉ាង​បញ្ចង់​ឆើត​ ឆាយ មាន​សន្ទឹក​ភ្ញីវ​ល្លិវិលវង់​ល្អិត​ឆ្មា​ស្រស់​រស់​រវីក ដែល​មើល​ទៅ​គួរ​អោយ​នឹក​គិត​ឥត​មាន​ក្តី​ង្ស័យ​ថា " ទេវតានិមិ្មត "

សន្លឹក​ក្បាច់​មួយទងៗដែល​វិល​វង់​មូល​ក្រ​ឡង់​អាច​ទាញ​ភ្នែក​គយ​គន់​មើល​ ម្តង​ហើយ​ម្តង​ទៀត​និង​អោយ​ឈ​រ​ទ្រឹង​ភាំង​​ភ្លេច​ខ្លួន​ជញ្ជក់​មាត់​ដោយ​ សេចក្តី​ស្ងើច​ថ្វី​ដៃ​សម្តែង​​អោយ​ឃើញ​ថា សម័យ​កសាង​ប្រា​សាទ​បន្ទាយ​ស្រី​នេះ​ជា​សម័យ​នៃ​ការ​ចេះ​ដឹង​ស្ទាត់​ជំ​នាញ​ របស់​បុព្វ​បុរស់​ខ្មែរ​នា​សម័យ​នោះ

ប្រា​សាទបន្ទាយ​ស្រី​កន្លង​មក​ត្រូវ​រង​នូវ​ភាព​មហន្ត​រាយ ដោយ​សារ​តែ​សង្គ្រាម​បាន​ធ្វើ​អោយ​ប្រា​សាទ​បុរាណ​មួយ​នេះ​ខូច​ខាត​ខ្ទេច​ ខ្ទី​អស់​យ៉ាង​ច្រើន ។ របង​កំ​ពែង​ការ​ពារ​ខាង​ក្រៅ​ត្រូវ​បាន​គេ​ធ្វើ​ការ​ជីកគាស់​កាយ​រុក​រក​ វត្ថុ​បុរាណ​កាល​ពី​អំ​ឡុង​ប្រ​ទេស​ស្ថិត​នៅ​ក្នុង​សង្គ្រាម​ ។ គំ​នរ​ដុំ​ថ្ម​ប្រា​សាទ​ត្រូវ​ទុក​រាយ​​ប៉ាយ​នៅមុខ​ប្រា​សាទ​ ។​ តួ​ប្រា​សាទ​ខាង​ក្នុង​មួយ​ភាគ​ត្រូវ​បាក់​បែក​ស្រុត​ទ្រុឌ​ដែល​មើល​ទៅ​គួ​ អោយ​សង្វេគ ។

រៀបចំដោយ Khmerload

ប្រាសាទមុនៗដែល ខ្មែរឡូតបានផ្សាយ៖

អង្គរវត្ត |  បក្សីចាំក្រុង | បន្ទាយក្តី | បន្ទាយសំរែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]