ភ្នំពេញ៖ រហូតមកដល់ពេលនេះរឿង «ហ្លួងព្រះស្តេចកន» កាន់តែខិតជិតចូលមកដល់ថ្ងៃចាក់បញ្ចាំងហើយ គឺនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧។

សម្រាប់ប្រិយមិត្ត ដែលចង់ទទួលបានបទពិសោធន៍ប្លែក ក្នុងការទស្សនាខ្សែភាពយន្តបុរាណខ្មែរ ដែលល្អទាំងគុណភាព រូបភាព និងការសម្តែង អាចអញ្ជើញទៅទិញសំបុត្រនៅតាមបណ្តារោងភាពយន្តធំៗ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជា៖ រោងភាពយន្ត Legend, Major Cineplex , Prime Cineplex , Platinum Cineplex និងបារាយណ៍អណ្តែតសៀមរាប។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង «ហ្លួងព្រះស្តេចកន» គឺជារឿងបែបប្រវត្តិសាស្ត្រមួយ ដែលមានការសម្រិតសម្រាំងខ្លាំង ដោយក្រុមកាងារផលិត ដែលសុទ្ធសឹងតែជាកូនខ្មែរទាំងអស់។ នេះសបញ្ជាក់ឲ្យឃើញថា ខ្មែរក៏មានស្នាដៃខ្លាំង និងសមត្ថភាព ក្នុងការផលិតភាពយន្តដែលមានគុណភាព មិនចាញ់ប្រទេសជិតខាងឡើយ។

ដំណើរការផលិតខ្សែភាពយន្តដ៏ល្អឯកមួយនេះ ត្រូវបានចំណាយពេល រហូតដល់ទៅជាង ២ឆ្នាំ ក្រោមការយកចិត្តទុកដាក់ ចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាយ៉ាងច្រើន។

ផលិតករភាពយន្ត ឯកឧត្តម ម៉ៅ អាយុទ្ធ បានបញ្ជាក់ថា នេះមិនមែនជារឿងងាយស្រួលឡើយ ព្រោះត្រូវរកទីតាំងដែលល្អ ការរៀបចំកន្លែងថត ការរៀបចំសម្លៀកបំពាល់ រួមទាំងការបង្វឹកដល់តួសម្តែង ពីការជិះសត្វពាហនៈ ដូចជាសេះ ឬ ដំរី ដើម្បីឲ្យមើលទៅដូចជាអ្នកជំនាញយ៉ាងប៉ិនប្រសព្វ។

ចង់ដឹងថាតើសាច់រឿង «ហ្លួងព្រះស្តេចកន» ល្អមើល និងអស្ចារ្យយ៉ាងណានោះ សូមកុំភ្លេចជាវសំបុត្រ ចូលរួមទស្សនាទាំងអស់គ្នា ចាប់ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៧ នេះតទៅ។

រាល់ការទិញសំបុត្រចូលទស្សនារបស់លោកអ្នក គឺជាការចូលរួមចំណែកលើកកម្ពស់ ដល់ស្នាដៃផលិតភាពយន្តខ្មែរ៕

ជិតដល់ថ្ងៃ បានមើលរឿង «ហ្លួងព្រះស្តេចកន» ពេញភ្នែកហើយ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]